Pheakdey
  • អន្តរជាតិ

    ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់បានយកប្រាក់ចំនួន ៦០ លានយេន (៥៥០ ៨៥០ ដុល្លារអាមេរិក) ទៅបរិច្ចាគដើម្បីជួយដោះស្រាយបញ្ហាសង្គមដែលកំពុងរងការគំរាមគំហែងដោយវិបត្តិនៃជំងឺកូវីដ ១៩ ហើយអ្វីដែលជារឿងគួរឲ្យគត់សម្គាល់នោះគឺបុរសចិត្តធម៌រូបនេះមិនបានថតរូបអំពីសកម្មភាពបរិច្ចាគប្រាក់របស់គាត់នោះទេ ហើយសូម្បីតែឈ្មោះរបស់គាត់ក៏គាត់មិនប្រាប់ឲ្យគេដឹងផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា បុរសជប៉ុនរូបនេះអាយុខ្ទង់ចន្លោះពី ៧០ឆ្នាំទៅ៨០ឆ្នាំ ហើយនៅក្នុងថ្ងៃបរិច្ចាគប្រាក់នោះគឺរូបគាត់បានដើរចូលទៅក្នុងវិមានសាលាក្រុង Yokosuka តែម្នាក់ឯង និងបានប្រគល់លិខិតដែលមានតម្លៃជាទឹកប្រាក់ ៦០ លានយេនទៅកាន់អភិបាលក្រុងដោយផ្ទាល់តែម្តង។ សប្បុរសជនអាថ៌កំបាំងរូបនេះបាននិយាយត្រឹមថា លុយនេះគឺជាលុយដែលគាត់បានសន្សំពេញមួយជីវិតរបស់គាត់ ពោលគឺតាំងពីគាត់រៀនថ្នាក់ទី ១ មកម្លេះ ហើយពេលនេះគាត់បានយកវាបរិច្ចាគព្រោះគាត់គិតថាលុយនេះអាចចូលរួមជួយដោះស្រាយបញ្ហាសង្គមបានមួយផ្នែក ខណៈប្រទេសជប៉ុនទាំងមូលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្ងនធ្ងរដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ ១៩។  ក្រុមមន្ត្រីនៅសាលាក្រុង Yokosuka

    May 19, 2021
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសអំពីការរឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៣៩៤នាក់នៅក្នុងថ្ងៃពុធ ទី ១៩ ខែឧសភានេះ ដែលចំនួនអ្នកឆ្លងថ្មីនេះបានកើនឡើងជិត ១​ ពាន់នាក់ បើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃម្សិលមិញ។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មី ថៃក៏បានរកឃើញអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ​ ១៩ចំនួន ២៩នាក់ផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកជំងឺចំនួន ១,៤៩៨ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ដែលជាអ្នកទោសជាង ១​ ម៉ឺននាក់ហើយ ខណៈ តួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ១១៦,៩៤៩ នាក់ និងស្លាប់សរុបចំនួន ៦៧៨

    May 19, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia  បាន្យដឹងថា ប្រទេសថៃបានរកឃើញករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ដែលមានអាយុតិចបំផុតមិនធ្លាប់មាន ពោលគឺជាទារកមានអាយុត្រឹម ២ ខែប៉ុណ្ណោះ។ ការស្លា​ប់របស់ទារករូបនេះគឺត្រូវបានរកឃើញកាលពីថ្ងៃទី ១៨ ខែឧសភា ម្សិលមិញនេះ ដែលវាគឺជាថ្ងៃដែលអាជ្ញាធរថៃបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរ ពោលគឺតួលេខអ្នកស្លាប់មានរហូតដល់ ៣៥ នាក់។ បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា ទារកដែលបានស្លាប់បាត់បង់ជីវិតនេះក៏មានបញ្ហាបេះដូងពីកំណើតមកស្រាប់ផងដែរ ទើបបានជារូបគេងាយនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនេះ។ គួរម្លឹកផងដែរថា នាពេលបច្ចុប្បន្ននេះប្រទេសថៃកំពុងតែប្រឈមនឹងរលកទី ៣ នៃជំងឺកូវីដ ១៩ យ៉ាងខ្លាំងនៅក្នុងសហគមន៍ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ កូវីដ ១៩

    May 19, 2021
  • អន្តរជាតិ

    ថៃ៖ ថៃនឹងផ្តើមធ្វើតេស្តរកជំងឺកូវីដ ១៩ នៅក្នុងចំណោមអ្នកទោសទាំងអស់នៅរៀងរាល់មួយសប្តាហ៍ម្តង ដែលវិធានការនេះត្រូវបានដាក់ចេញភ្លាមៗក្រោយមានអ្នកទោសជាង ១០ ០០០ នាក់ត្រូវបានតេស្តវិជ្ជមានកូវីដ ១៩ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើតាមលោក  Ayuth Sintoppant ដែលជាប្រធាននាយកដ្ឋានក្រែប្រែខ្លួនបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ១២ ខែឧសភាមកមានមន្ទីរឃុំឃាំងចំនួន ៨កន្លែងហើយនៅទូទាំងប្រទេសថៃ ដែលមានការរាត្បាតជំងឺកូវីដ ១៩ ​ហើយគិតជាសរុបត្រឹមម្សិលមិញនេះគឺមានអ្នកទោសរហូតដល់ ១០,៣៨៤នាក់ត្រូវបានតេស្តវិជ្ជមានកូវីដ ១៩។ លោក  Ayuth Sintoppant បានបន្តថា គាត់ក៏ចង់ឲ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩​​ ក្នុងចំំណោមអ្នកទោសទាំងអស់ផងដែរ ព្រោះអ្នកទោសមួយចំនួនគឹជាមនុស្សចាស់ឬមានសុខភាពមិនសូវរឹងមាំដែលអាចមានគ្រោះថ្នាក់ដល់ជីវិត​ប្រសិនបើពួកគេបានឆ្លងជំងឺកូវីដ ១៩ ។ សូមបញ្ជាក់ថា

    May 18, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្មេងៗនៅក្នុងប្រទេសថៃដែលចាំបាច់ត្រូវរៀនតាមប្រព័ន្ធ Online ក្នុងសម័យកូវីដ ១៩ នេះនឹងទទួលបានកញ្ចប់សេវាអ៊ីនធឺណិតដោយឥតថ្លៃពីសំណាក់រដ្ឋាភិបាលថៃ។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃម្សិលមិញនេះក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមបានជួបប្រជុំជាមួយនឹងក្រសួងអប់រំរួចហើយ ដើម្បីស្វែងរកដំណោះស្រាយរួមមួយពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធ Online នេះ។ តាមគម្រោងរបស់ក្រសួងអប់រំគឺក្រសួងនឹងផ្តល់ការបង្រៀនតាមរូបភាពជាច្រើនមានទាំងការចាក់វីដេអូមេរៀនតាមទូរទស្សន៍ តាមបណ្តាញសង្គម និងរៀបចំថ្នាក់ Online សម្រាប់គ្រូនិងសិស្សអាចជួបគ្នាបានដោយផ្ទាល់ផងដែរ។ ក្រសួងអប់រំក៏នឹងធ្វើការស្ទង់មតិដើម្បីស្វែងរកចំនួនសិស្សជាក់ស្តែង ដែលត្រូវការកញ្ចប់សេវាអ៊ីនធឺណិតសម្រាប់ការសិក្សាតាមប្រព័ន្ធ Online ផងដែរ។ ដោយឡែកសម្រាប់ការងាររបស់ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមវិញ គឺក្រសួងមួយនេះនឹងបំពាក់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅតាមសាលារៀនមួយចំនួនសម្រាប់ឲ្យខាងសាលាអាចបើកថ្នាក់បង្រៀនតាមប្រព័ន្ធ Online​ ដោយរលូន។ ជាងនេះទៅទៀតក្រសួងក៏បានសហការជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ឺណធឺណិតជាច្រើនផ្សេងទៀតដើម្បីបំពាក់សេវាអ៊ីនធឺណិតល្បឿនលឿននៅតាមតំបន់ដាច់ស្រយាលមួយចំនួនផងដែរដើម្បីឲ្យកូនសិស្សនៅក្នុងតំបន់ទាំងនោះអាចមានលទ្ធភាពរៀនតាមប្រព័ន្ធ Online​ ដោយរលូនផងដែរ ហើយអ្វីដែលជារឿងពិសេសនោះគឺសេវាអ៊ីនធឺណិតនោះនឹងត្រូវផ្តល់ជូនដោយមិនគិតថ្លៃសម្រាប់កូនសិស្សដែលមានឈ្មោះត្រូវរៀនតាមប្រព័ន្ធ Online​៕ អត្ថបទ៖ ភក្តី

    May 18, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ១៨ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២,៤៧៣នាក់ ដែលតួលេខនេះមានការធ្លាក់ចុះខ្លាំងណាស់បើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃម្សិលមិញដែលមានរហូតដល់ទៅជិត ១ ម៉ឺននាក់ឯណោះ។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មី អាជ្ញាធរសុខាភិបាលថៃក៏បានឃើញមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៣៥ នាក់ផងដែរនៅក្នុងថ្ងៃអង្គារ ទី ១៨ ឧសភានេះ។ គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះថៃមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១៣,៥៥៥ នាក់ និងស្លាប់ចំនួន ៦៤៩នាក់ផងដែរ៕

    May 18, 2021
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងតែត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំមួយ ក្រោយពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់បាននាំគ្នាធ្វើដំណើរត្រលប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅក្នុងពិធីបុណ្យ Idul Fitri ដែលជាពិធិបុណ្យដ៏ធំមួយសម្រាប់អ្នកកាន់សាសនាឥស្លាម កាលពីថ្ងៃទី ១២ និង ១៣ ខែ ឧសភា កន្លងទៅនេះ។ បើតាមលោក Budi Gunadi Sadikin  ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃពិធីបុណ្យខាងលើនេះចរន្តនៃការធ្វើដំណើររ​បស់ប្រជាពលរដ្ឋបានកើតមានស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស ហើយក្នុងនោះក៏មានពលរដ្ឋខ្លះបានធ្វើដំណើរចេញពីតំបន់ដែលមានករណីផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ ផងដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា បើទោះជាមុនពេលធ្វើដំណើរពលរដ្ឋទាំងអស់សុទ្ធតែមានសុខភាពល្អក៏ពិតមែន តែក្នុងអំឡុងពេលធ្វើដំណើរនិងពេលជួបជុំគ្រួសារគឺហានិភ័យនៃការចម្លងជំងឺកូវីដ ១៩ មានខ្ពស់ខ្លាំងណាស់។ តាមការព្យាករណ៍របស់ក្រុមអ្នកជំនាញបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ

    May 18, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ កាលពីពេលថ្មីៗនេះមានដំណឹងក្រៅផ្លូវការជាច្រើនត្រូវបានគេយកទៅផ្សព្វផ្សាយពេញបណ្តាញសង្គមក្នុងប្រទេសឥណ្ឌាដោយបានអះអាងថា ការរាតត្បាតជំងឺកូវីដ ១៩ ដែលជារលកទី ២ នៅក្នុងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះគឺកើតឡើងបណ្តាលមកពីរដ្ឋាភិបាលឥណ្ឌាកំពុងធ្វើតេស្តសាកល្បងអ៊ីនធឺណិតល្បឿន 5G។ ប្រភពក្រៅផ្លូវការនេះបានលើកឡើងថា នៅពេលរដ្ឋាភិបាលឥណ្ឌាចាប់ផ្តើមដំឡើងដងអង់តែនទូរស័ព្ទធំៗជាច្រើនសម្រាប់ធ្វើតេស្តសាកល្បងអ៊ីនធឺណិតល្បឿន 5G នោះគឺវាបានបង្កើតឲ្យមានជាតិវិទ្យុសកម្មយ៉ាងច្រើននៅក្នុងបរិយកាស ហើយជាតិវិទ្យុសកម្មនោះបានធ្វើប្រព័ន្ធការពាររាងកាយពលរដ្ឋឥណ្ឌាចុះខ្សោយនិងងាយឆ្លងជំងឺកូវីដ ១៩តែម្តង។ ឆ្លើយតបនឹងដំណឹងចចាមអារ៉ាមនេះ នាយកដ្ឋានទូរគមនាគមន៍នៃក្រសួងទំនាក់ទំនងរបស់ឥណ្ឌាបានចេញមកបដិសេធយ៉ាងដាច់ខាត ដោយបានលើកយកហេតុផលជាច្រើនមកពន្យល់ថា រដ្ឋាភិបាលឥណ្ឌាទើបតែបានអនុម័តលើការសាកល្បងអ៊ីនធឺណិតល្បឿន 5G កាលពីថ្ងៃទី ៥ ខែ ឧសភានេះទេ ពោលគឺកាលបរិច្ឆេទមានរយៈពេល ២-៣ខែ ក្រោយកើតមានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌា។ មួយវិញទៀតជាតិវិទ្យុសកម្មចេញពីអង់តែនទូរស័ព្ទសម្រាប់ផ្តល់អ៊ីនធឺណិតល្បឿន 5Gនោះ ក៏មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងររហូតធ្វើឲ្យមនុស្សមួយប្រទេសត្រូវចុះខ្សោយដូចនេះដែរ ព្រោះគេបានសិក្សាអំពីផល់ប៉ះពាល់របស់វារួចអស់ហើយមុននឹងសម្រេចដាក់ឲ្យប្រើប្រាស់។ ហេតុដូចនេះហើយរដ្ឋាភិបាលឥណ្ឌាសូមធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើតេស្តសាកល្បង

    May 17, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ ពលរដ្ឋឥណ្ឌាជាច្រើននាក់ត្រូវបានគេប្រទះឃើញត្រូវប៉ូលិសយកដំបងវាយយ៉ាងចាស់ដៃ ព្រោះតែពួកគេបានបំពាននឹងបំរាមគោចររបស់អាជ្ញាធរក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Assam ភាគខាងជើងនៃប្រទេសឥណ្ឌា ជាទីកន្លែងដែលមានរាតត្បាតជំងឺកូវីដ ១៩ខ្លាំង ខណៈក្រុមពលរដ្ឋហាក់មិនសូវចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ។ កំហុសរបស់ក្រុមពលរដ្ឋទាំងនោះគឺពួកគេនាំគ្នាចេញក្រៅផ្ទះនិងធ្វើដំណើរតាមដងផ្លូវសាធារណៈដោយគ្មានអនុញ្ញាតពីអាជ្ញាធរ ពោលគឺពួកគេគ្មានការចាំបាច់សំខាន់ត្រូវចេញក្រៅនោះទេ​ តែពួកគេនៅតែព្យាយាមចេញពីផ្ទះដោយមិនខ្លាចឆ្លងជំងឺកូវីដ​ ១៩ ទាល់តែសោះ។ ប្រភពខាងបានបន្តថា ស្របពេលដែលអាជ្ញាធរឥណ្ឌាបានសម្រេចអនុវត្តវិធានការយ៉ាងតឹងរឹងដែលរួមមានទាំងការវាយដោយហឹង្សាចំពោះក្រុមពលរដ្ឋដូចនេះ អាជ្ញាធរក៏បានធ្វើការហាមឃាត់មិនឲ្យពលរដ្ឋយកសាកសពអ្នកជំងឺកូវីដ ១៩ ទៅបោះចោលនៅក្នុងទន្លេគង្គាទៀតផងដែរ ក្រោយអាជ្ញាធរបានសង្កេតឃើញថា នៅក្នុងទន្លេមានសាកសពអណ្តែតទឹកយ៉ាងច្រើន ខណៈនៅតាមច្រាំងទន្លេវិញមានសាកសពជាច្រើនត្រូវគេប្រទះឃើញកប់នៅក្នុងគំនរខ្សាច់រាក់ៗប៉ុណ្ណោះ។ សូមបញ្ជាក់ថា ឥណ្ឌាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង ដោយគិតជាមធ្យមក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះឥណ្ឌាមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងខ្ទង់

    May 17, 2021
  • អន្តរជាតិ

    ជប៉ុន៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា មានពលរដ្ឋជប៉ុនជាង ៨០% បានបង្ហាញនូវគំនិតប្រឆាំងមិនឲ្យរដ្ឋាភិបាលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅក្នុងទីក្រុងតូក្យូនោះទេ ព្រោះតែភាពភ័យខ្លាចនៃការរាតត្បាតជំងឺកូវីដ ១៩។ របាយការណ៍ខាងលើនេះគឺជាលទ្ធផលនៃស្ទង់មតិមួយដែលត្រូវបានរៀបចំឡើងកាលពីចុងសប្តាហ៍កន្លងទៅនិងបូកសរុបលទ្ធផលផ្លូវការចុងក្រោយនៅព្រឹកថ្ងៃចន្ទ ទី ១៧ ខែ ឧសភានេះ។ គួរបញ្ជាក់ថា តាមគម្រោងគឺព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះនឹងត្រូវរៀបចំឡើងនៅក្នុងរយៈពេល ១០ សប្តាហ៍បន្ទាប់ទៀត ខណៈព្រឹត្តិការណ៍កីឡានេះត្រូវបានពន្យាពេលរៀបចំជាច្រើនលើកដងមកហើយនាពេលកន្លងមក។ ការទទួលបានសិទ្ធរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនិងអស្ចារ្យនេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយរបស់ជប៉ុន តែយ៉ាងណាក្តីភាពភ័យខ្លាចចំពោះការរាតត្បាតជំងឺកូវីដ ១៩ ក៏ជាបញ្ហាដ៏រសើបមួយដែលរដ្ឋាភិបាលជប៉ុនត្រូវយកមកថ្លឹងថ្លែងនៅក្នុងពេលនេះផងដែរ។ គួររម្លឹកថា ក្នុងពេលបច្ចុប្បន្ននេះជប៉ុនកំពុងប្រឈមនឹងរលកថ្មីនៃជំងឺកូវីដ ១៩ ហើយកាលពីប៉ុន្មានថ្ងៃមុននេះរដ្ឋាភិបាលជប៉ុនទើបសម្រេច បិទខ្ទប់ក្រុងនិងតំបន់សំខាន់ៗចំនួន ៣ ជាបន្ទាន់ផងដែរ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ សូមបញ្ជាក់ថា

    May 17, 2021