- Pheakdey
- អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី១៧ ខែឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៩,៦៣៥នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ខណៈអាជ្ញាធរក៏បានរកឃើញករណីអ្នកស្លាប់ដោយសារមានជំងឺពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ចំនួន ២៥នាក់បន្ថែមទៀតផងដែរ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមានអ្នកជំងឺចំនួន ៦,៨៥៣ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារក្រុងបាងកកនិងមណ្ឌលកែប្រែខ្លួនសម្រាប់ស្ត្រី។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១១,០៨២ នាក់និងស្លាប់ចំនួន ៦១៤ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
May 17, 2021 - អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៤ នាក់បានស្លាប់បាត់បង់ជីវិតនិងជាច្រើនពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់ ក្រោយឥណ្ឌាបានរងនូវការវាយប្រហារដោយព្យុះកំណាចមួយកាលពីថ្ងៃអាទិត្យទី ១៦ ឧសភា ម្សិលមិញនេះ។ ប្រភពខាងលើបានបញ្ជាក់ថាព្យុះមួយនេះមានឈ្មោះថា ព្យុះស៊ីក្លូនតាកតា (Cyclone Tauktae) បានបោកបក់ពីតំបន់ភាគជើងឆ្ពោះទៅកាន់តំបន់ភាគខាងលិចប្រទេសឥណ្ឌាក្នុងល្បឿនប្រមាណជា ១៥០-១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយតំបន់ដែលរងគ្រោះខ្លាំងជាងគេគឺតំបន់កោះនៅក្នុងរដ្ឋ Gujarat ។ ព្យុះស៊ីក្លូនតាកតាបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំ ខ្យល់បោកបក់យ៉ាងខ្លាំង តំបន់ខ្លះត្រូវមានទឹកជំនន់ ហើយតំបន់ខ្លះវិញត្រូវមានបញ្ហាបាក់ស្រុកដីយ៉ាងខ្លាំងផងដែរ។ បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះមានពលរដ្ឋឥណ្ឌាចំនួន ៤ នាក់ត្រូវបានគេរាយការណ៍ថាស្លាប់បាត់បង់ជីវិត អ្នកនេសាទសមុទ្រចំនួន ២៧ នាក់បានបាត់ខ្លួនដែលគេមិនរំពឹងថាពួកគាត់អាចនឹងនៅរស់នោះទេ ខណៈពលរដ្ឋប្រមាណជា
May 17, 2021 - អន្តរជាតិ
ក្រុមអ្នកជំនាញព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ីអាចនឹងកើនដល់ចំនួន ៨,០០០ នាក់នៅក្នុងមួយថ្ងៃនៅក្នុងខែមិថុនាខាងមុខនេះ ប្រសិនបើសាធារណៈជនខកខានឬមិនគោរពតាមវិធានការអនាម័យឲ្យបានត្រឹមត្រូវនោះទេ។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងក្រោយពីគេបានមើលឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងជាបន្តបន្ទាប់ និងបានកើនឡើងជិតដល់ចំនួនដែលគេធ្លាប់បានព្យាករណ៍ទុកនាពេលមកហើយ។ កាលពីប៉ុន្មានសប្តាហ៍មុនគេបានព្យាករណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅម៉ាឡេស៊ីអាចនឹងកើនដល់ខ្ទង់ ៥,០០០ នាក់ក្នុងមួយថ្ងៃ ហើយជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះគឺម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤,១១៣ នាក់ ហើយជាច្រើនថ្ងៃមកនេះក៏ម៉ាឡេស៊ីមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ខ្ទង់ ប្រហែលនេះផងដែរ។ ផ្អែកលើល្បឿននៃការរាតត្បាតជំងឺកូវីដ ១៩ នៅពេលនេះនិងផ្អែកលើស្ថានភាពរបស់ពលរដ្ឋម៉ាឡេស៊ី ក្រុមអ្នកជំនាញបានព្រមានជាថ្មីថា នៅក្នុងអំឡុងខែមិថុនាខាងមុខនេះចំនួនអ្នកឆ្លងកូវីដ ១៩ អាចកើនដល់
May 15, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន the thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី ១៥ ឧសភានេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣,០៩៥ នាក់ និងបានរកឃើញអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ១៧ នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ៨៧៧ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារក្រុងបាងកក និងមណ្ឌលកែប្រែខ្លួនសម្រាប់ស្ត្រី។ គិតមកទល់នឹងពេលនេះគឺមានរយៈពេល ៣ ថ្ងៃជាប់ៗគ្នាហើយ ដែលអាជ្ញាធរសុខាភិបាលថៃបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងចំណោមអ្នកទោសដែលកំពុងជាប់ឃុំឃាំង ខណៈគេជឿថាការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងចំណោមអ្នកទោសនឹងកើតមានជាបន្តបន្ទាប់ទៀតផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន
May 15, 2021 - អន្តរជាតិ
នាយកអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បានព្រមានជាសាធារណៈថា ក្នុងឆ្នាំ ២០២១ ដែលជាឆ្នាំទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩ នេះគឺការរាតត្បាតជំងឺកូវីដ ១៩ នឹងមានលក្ខណៈកាចសាហាវនិងធ្ងន់ធ្ងរជាងឆ្នាំទី ១ ទៅទៀត។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី ១៤ ឧសភា ម្សិលមិញនេះ ក្រោយស្ថានភាពរីករាលដាលនៃជំងឺកូវីដ ១៩ ជាសកលហាក់កាន់តែអាក្រក់ឡើងក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ នាយកអង្គការសុខភាពពិភពលោករូបនេះក៏បានលើកយកស្ថានភាពនៅជប៉ុនមកនិយាយជាឧទាហរណ៍សម្រាប់គាំទ្រការព្យាករណ៍របស់គាត់ផងដែរ ដោយថ្មីៗនេះប្រទេសជប៉ុនត្រូវសម្រេចបិទខ្ទប់តំបន់សំខាន់ៗចំនួន ៣ ជាបន្ទាន់ដូចជា ក្រុង Hiroshima, ក្រុង Okayama និងតំបន់ភាគខាងជើងខេត្ត Hokkaido ដែលសុទ្ធតែជាកន្លែងត្រូវរត់ម៉ារ៉ាតុងសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដែលជប៉ុននឹងរៀបចំឡើងនៅក្នុងទីក្រុងតូក្យូនាពេលដ៏ឆាប់ខាងមុខនេះ។
May 15, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ១៤ ឧសភានេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២,២៥៦នាក់ និងបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៣០នាក់បន្ថែមទៀតផងដែរ។ នៅក្នុងចំណោមអ្នកឆ្លងថ្មីនៅក្នុងថ្ងៃសុក្រនេះមានអ្នកឆ្លងចំនួន ១៨៣ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងធំៗចំនួន ២ ក្នុងក្រុងបាងកកគឺពន្ធនាគារក្រុងបាងកកនិងមណ្ឌលកែប្រែខ្លួនសម្រាប់មនុស្សស្រី។ ប្រភពខាងលើបានបញ្ជាក់ផងដែរថា ភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ ១៩ ខាងលើនេះគឺត្រូវបានរកឃើញតាមរយៈការធ្វើតេស្តឆាប់រហ័សនៅតាមមន្ទីរពេទ្យនិងសហគមន៍ក្នុងក្រុងបាងកក។ គិតជាសរុបរួមមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៦,០៥០ នាក់ និងស្លាប់សរុបចំនួន ៥៤៨ នាក់ផងដែរ៕
May 14, 2021 - អន្តរជាតិ
ថៃ៖ យោងតាម Page Facebook ផ្លូវការរបស់សារព័ត៌មាន The National Thailand បានរាយការណ៍ថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១៣ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,៨៨៧នាក់ ដែលជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់ប្រទេសថៃនាពេលកន្លងមក។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៣២ នាក់បន្ថែមទៀងផងដែរ។ គួរបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកទោសប្រមាណជាជិត ៣,០០០ នាក់ផងដែរ ដោយក្នុងនោះមានអ្នកទោសនៅក្នុងពន្ធនាគារក្រុងបាងកកចំនួន ១ ៧៩៥ នាក់ និងអ្នកទោសនៅក្នុងមណ្ឌលកែប្រែខ្លួនសម្រាប់មនុស្សចំនួន ១,០៤០ នាក់។
May 13, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា មានអ្នកទោសថៃប្រមាណជិត ៣ ពាន់នៅពន្ធនាគារធំៗ ចំនួន ២ ក្នុងទីក្រុងបាងកកត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។ បើតាមលោក Aryut Sinthoppan ដែលជាអគ្គនាយកនៃនាយកដ្ឋានកែប្រែខ្លួនបានបញ្ជាក់ថា ករណីរាតត្បាតជំងឺកូវីដ ១៩ ក្នុងចំណោមអ្នកទោសនេះបានកើតឡើងនៅក្នុងមន្ទីរឃុំឃាំងធំៗចំនួន ២ គឺពន្ធនាគារក្រុងបាងកក និងមណ្ឌលកែប្រែខ្លួនសម្រាប់មនុស្សស្រី។ រូបតំណាង លោកអគ្គនាយករូបនេះបានបន្តថា គិតត្រឹមថ្ងៃពុធ ទី១២ ខែ ឧសភា ម្សិលមិញនេះ គឺមានអ្នកទោសនៅក្នុងពន្ធនាគារក្រុងបាងកកចំនួន ១,៧៩៥ នាក់ក្នុងចំណោមអ្នកទោសសរុប ៣,២៣៨នាក់ និងអ្នកទោសនៅក្នុងមណ្ឌលកែប្រែខ្លួនសម្រាប់មនុស្សស្រីចំនួន
May 13, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ១២ ខែ ឧសភា ម្សិលមិញនេះអាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានអ្នកស្លាប់ចំនួន ៣៩នាក់នៅក្នុងមួយថ្ងៃ។ ប្រភពបានបន្តថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមាន ៣៧នាក់ជាពលរដ្ឋម៉ាឡេស៊ី និង ២នាក់ផ្សេងទៀតគឺជាជនបរទេស ហើយពួកគាត់មានអាយុចន្លោះពី ៤៣ ឆ្នាំដល់ ៨៨ឆ្នាំ។ នៅក្នុងថ្ងៃដដែលនោះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤ ៧៦៥ នាក់ផងដែរ តែតួលេខដ៏ច្រើននេះមិនមែនជាកំណត់ត្រាថ្មីសម្រាប់ម៉ាឡេស៊ីនោះទេព្រោះនាពេលកន្លងមកម៉ាឡេស៊ីក៏ធ្លាប់រកឃើញអ្នកឆ្លងថ្មីប្រចាំថ្ងៃក្នុងខ្ទង់ប្រហែលនេះដែរ។ គួរបញ្ជាក់ជូនថា ម៉ាឡេស៊ីកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ
May 13, 2021 - អន្តរជាតិ
ថៃ៖ យោងតាម Page Facebook ផ្លូវការរបស់សារព័ត៌មាន The National Thailand បានរាយការណ៍ថា នៅក្នុងថ្ងៃពុធ ទី ១២ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៩៨៣ នាក់បន្ថែមទៀត ដែលតួលេខនេះហាក់បានកើនឡើងបន្តិចបើធៀបទៅនឹងថ្ងៃម្សិលមិញដែលថៃមានអ្នកឆ្លងថ្មីត្រឹមតែ ១ ៩១៩ នាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី ចំពោះចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងថ្ងៃពុធនេះវិញគឺបានកើនឡើងរហូតដល់ ៣៤ នាក់ ដែលជាតួលេខអ្នកស្លាប់ដ៏ច្រើនមិនធ្លាប់មានផងដែរ។ សម្រាប់នៅក្នុងថ្ងៃទី ១២ ឧសភានេះ
May 12, 2021









