- Pheakdey
- អន្តរជាតិ
អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីបានសម្រេចបន្តបិទច្រកព្រំដែនអន្តរជាតិរបស់ខ្លួនរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ។ សេចក្តីសម្រេចនេះត្រូវគេប្រទះឃើញមាននៅក្នុងរបាយការណ៍គម្រោងថវិកាសហព័ន្ធប្រចាំឆ្នាំរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានដាក់បង្ហាញជាសាធារណៈកាលពីថ្ងៃអង្គារ ទី ១១ ឧសភា ម្សិលមិញនេះ។ តាមរយៈវិធានការនេះមានន័យថា ពលរដ្ឋអូស្រ្តាលីនឹងមិនអាចធ្វើដំណើរទៅបរទេសបាននោះទេរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២។ គួររម្លឹកថា អូស្រ្តាលីបានដាក់ចេញវិធាការបិទច្រកព្រំដែនមិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរទៅក្រៅប្រទេសចាប់តាំងពីខែ មីនា ឆ្នាំ ២០២០ ម្ល៉េះ ដោយនាពេលកន្លងមកអាជ្ញាធរអូស្រា្តលីធ្លាប់បានកំណត់ថានឹងបើកច្រកព្រំដែនវិញនៅត្រឹមខែ តុលា ឆ្នាំ ២០២១ នេះ។ ប៉ុន្តែដោយផ្អែកលើស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ ជាសកលនៅពេលនេះ អាជ្ញាធរអូស្រា្តលីក៏បន្តបិទច្រកព្រំដែនប្រទេសរហូតដល់ពាក់កណ្តាលឆ្នាំ
May 12, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ១១ ខែ ឧសភានេះអាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៩១៩ នាក់ និងបានរកឃើអ្នកស្លាប់ដោយសារមានជំងឺទាក់ទាងនឹងជំងឺកូវីដ ១៩ ចំនួន ៣១ នាក់បន្ថែមទៀតផងដែរផងដែរ។ គិតជាសរុបរួមមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨៦ ៩២៤ នាក់ និងស្លាប់សរុបចំនួន ៤៥២ នាក់ ខណៈនៅក្នុងអំឡុងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបជិត ៣ ម៉ឺននាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស៕
May 11, 2021 - អន្តរជាតិ
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានចុះផ្សាយនូវលទ្ធផលនៃការសិក្សាមួយនៅក្នុងប្រទេសចិនដែលបានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sinovac គឺអាចចាក់ជូនប្រជាពលរដ្ឋដែលមានអាយុលើសទី ៦០ឆ្នាំបានដោយសុវត្ថិភាព។ គួររម្លឹកថា នាពេលកន្លងមកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ចិននេះគឺត្រូវបានគេចាក់ជូនពលរដ្ឋដែលមានអាយុចន្លោះពី ១៨ ឆ្នាំរហូតដល់ ៦០ ឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំគឺគេមិនទាន់ហ៊ានចាក់ជូននៅឡើយទេដោយបារម្ភខ្លាចថា ពួកគាត់អាចប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងរួច។ យ៉ាងណាក្តី ពេលនេះការសិក្សាឯករាជ្យមួយនៅក្នុងប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា វ៉ាក់សាំង Sinovac ក៏អាចចាក់ជូនពលរដ្ឋចាស់ៗបានជាធម្មតាផងដែរ។ ក្រោយការរកឃើញនេះ លោក Sophon Mekhton ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសថៃ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងវ៉ាក់សាំងកូវីដ ១៩ បានចេញមកអំពាវនាវកុំឲ្យពលរដ្ឋថៃដែលមានអាយុលើសពី
May 11, 2021 - អន្តរជាតិ
ឥណ្ឌា៖ វេជ្ជបណ្ឌិតជាច្រើននៅក្នុងប្រទេសឥណ្ឌាបាននាំគ្នាធ្វើការព្រមានជាថ្មីម្តងទៀតថា ការយកលាមកនិងទឹកនោមសត្វគោមកលាបលើរាងកាយគឺគ្មានប្រសិទ្ធភាពការពារជំងឺកូវីដ ១៩ បាននោះទេ។ សេចក្តីព្រមានជាថ្មីនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលប្រទេសឥណ្ឌាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងនៅទូទាំងប្រទេសរហូតធ្វើឲ្យតាមមន្ទីរពេទ្យត្រូវខ្វះខាតគ្រែ ខ្យល់អ៊ុកស៊ីសែន និងថ្នាំពេទ្យចំនួនផងដែរ ហើយនៅចំពោះមុខស្ថានភាពនេះពលរដ្ឋមួយចំនួនបាននាំគ្នាយកទឹកនោមនិងលាមកសត្វគោមកងូតឬលាបពេលរាងកាយព្រោះតែពួកគេយល់ឃើញថា វិធីនេះអាចជួយបង្កើតប្រព័ន្ធការពាររាងកាយដើម្បីប្រឆាំងទៅនឹងមេរោគជំងឺកូវីដ ១៩ បាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times បានឲ្យដឹងថា សកម្មភាពនេះបានកើតមាននៅក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា និងជាទីកន្លែងដែលពលរដ្ឋឥណ្ឌាមានជំនឿទៅលើសាសនាហិណ្ឌូយ៉ាងខ្លាំងផងដែរ។ តាមជំនឿរបស់ក្រុមពលរដ្ឋទាំងនេះគឺពួកគាត់បានចាត់ទុកសត្វគោគឺជាគ្រឿងសក្ការៈបូជាដ៏ស័ក្កសិទ្ធ ដែលអាចជួយនាំសំណាងជាច្រើនចូលមកក្នុងជីវិតរបស់ពួកគាត់។ ប្រភពខាងលើបានបន្តថា ក្រុមពលរដ្ឋឥណ្ឌាទាំងនេះបាននាំគ្នាទៅងូតទឹកនោមនិងលាមកសត្វគោជាប្រចាំរៀងរាល់មួយសប្តាហ៍ម្តង ហើយបើទោះជាពេលកន្លងមកមានវេជ្ជបណ្ឌិតជាច្រើនធ្លាប់បានបញ្ជាក់ថា វិធីនេះគ្មានប្រសិទ្ធភាពការពារជំងឺកូវីដ ១៩នោះទេក៏ពួកគាត់មិនព្រមស្តាប់តាមដែរ ពោលគឺពួកគាត់នៅតែបន្តធ្វើតាមជំនឿរបស់ពួកគាត់ដដែល៕ អត្ថបទ៖ ភក្តី ប្រភព៖ Straits Times
May 11, 2021 - អន្តរជាតិ
ឥណ្ឌា៖ បើទោះជាជំងឺកូវីដ ១៩ កំពុងតែរាតត្បាតខ្លាំងនៅទូទាំប្រទេសឥណ្ឌាយ៉ាងណាក្តី តែគេតែងសង្កេតថាឃើញពលរដ្ឋឥណ្ឌាមួយចំនួននៅតែធ្វើការជួបជុំឬប្រមូលផ្តុំគ្នាយ៉ាងច្រើនកកកុញដើម្បីរៀបចំពិធីសាសនាផ្សេងៗ ដោយមិនបានរក្សាគំលាតសង្គមនិងអនុវត្តវិធានការអនាម័យទាល់តែសោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋឥណ្ឌារាប់ពាន់បាននាំគ្នាទៅចូលរួមពិធីបុណ្យសពមេដឹកនាំសាសនាម្នាក់យ៉ាងអ៊ូរអរដោយគ្មានរក្សាគំលាតសង្គមនិងពាក់់ម៉ាស់នោះទេ ហើយពួកគេក៏មិនខ្វល់នឹងរឿងឆ្លងជំងឺកូវីដ ១៩ ដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Times of India បានបញ្ជាក់ថា ពិធីបុណ្យសពមួយនេះត្រូវបានគេរៀបចំឡើងនៅក្នុងទីក្រុង Budaun រដ្ឋ Uttar Pradesh ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលជាទីកន្លែងកំពុងមានការរាត្បាតជំងឺកូវីដ ១៩ ផងដែរ។ គួរបញ្ជាក់ថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងក្នុងខ្ទង់ជាង ៣០ ម៉ឺន នាក់ក្នុងមួយថ្ងៃ និងថ្ងៃខ្លះមានរហូតដល់ជាង ៤០ ម៉ឺននាក់ក្នុងមួយថ្ងៃក្នុងរយៈពេលជាច្រើនសប្តាហ៍មកហើយ
May 11, 2021 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានរាយការណ៍ថា មានស្ត្រីម្នាក់បានធ្លាក់ចុះពីលើអគារខុនដូជាន់ទី ២៥ ខណៈដែលរូបគាត់ព្យាយាមថតវីដេអូឈររាំនៅលើយ៉មុខបន្ទប់របស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Sanya នៃប្រទេសចិន ខណៈវត្តមានរបស់ស្រ្តីរងគ្រោះមិនត្រូវបានគេដឹងច្បាស់នោះទេ។ តាមរយៈវីដេអូដែលគេថតបានដោយចៃដន្យនោះបានបង្ហាញថា ស្រ្តីជាជនរងគ្រោះបានស្លៀកពាក់រ៉ូបក្រហម ឈររាំតែម្នាក់ឯង ហើយរូបគាត់ទំនងជាព្យាយាមថតវីដេអូនេះដើម្បីយកទៅបង្ហោះនៅក្នុងបណ្តាញសង្គម។ យ៉ាងណាក្តី ខណៈដែលគាត់កំពុងតែព្យាយាមថតវីដេអូរាំនោះគាត់ក៏បានធ្លាក់ចុះមកដីនិងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ លោកអ្នកអាចទស្សនាសកម្មភាពដ៏គួរឲ្យអាណោចអាធម៌នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz
May 10, 2021 - អន្តរជាតិ
ថៃ៖ នៅព្រឹកថ្ងៃច័ន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១ នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានជូនដំណឹងពីការរកឃើញអ្នកជំងឺកូវីដ ១៩ថ្មី ចំនួន ១៦៣០ នាក់បន្ថែមទៀត ដោយក្នុងចំណោមអ្នកឆ្លងសរុបនេះគឺមានករណីនាំចូលពីក្រៅប្រទេសចំនួន ៥ ករណីផងដែរ។ ករណីនាំចូលទាំង ៥ នោះគឺត្រូវបានអាជ្ញាធរថៃរកឃើញចំពោះពលរដ្ឋកម្ពុជា ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលព្យាយាមឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានបញ្ជាក់ថា នៅក្នុងថ្ងៃទី ១០ ឧសភា នេះប្រទេសថៃក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ២២
May 10, 2021 - អន្តរជាតិ
ឡាវ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ ទី ៩ ខែ ឧសភា ម្សិលមិញនេះ ប្រទេសឡាវបានរកឃើញករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ជាលើកដំបូងហើយរាប់ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ ១៩ ជាសកលមក។ ប្រភពខាងបានបន្តថា អ្នកជំងឺកូវីដ ១៩ ដែលបានស្លាប់ជាលើកដំបូងនៅក្នុងប្រទេសឡាវនោះគឺជាស្ត្រីវៀតណាម អាយុ ៥៣ ឆ្នាំមានការងារជាអ្នកបម្រើការងារនៅក្នុងខារ៉ាអូខេក្នុងប្រទេសវៀតណាម និងទើបចូលទៅក្នុងប្រទេសឡាវកាលពីថ្មីៗនេះ ហើយរូបគាត់ក៏ជាមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រចាំខ្លួនផងដែរ។ គួររម្លឹកថា ឡាវត្រូវបានគេកត់សម្គាល់ថាជាប្រទេសមួយដែលពុំសូវមានករណីរាតត្បាតជំងឺកូវីដ ១៩ នោះទេ ដោយគិតត្រឹមដើមខែ មេសា ឆ្នាំ ២០២១ នេះ ឡាវទើបរកឃើញករណីអ្នកឆ្លងជំងឺកូវីដ
May 10, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មន្ទីរពេទ្យជាច្រើននៅក្នុងទីក្រុងបាងកក ប្រទេសថៃកំពុងត្រូវការគ្រែពេទ្យបន្ថែមច្រើនទៀតជាបន្ទាន់ ខណៈក្រុងបាងកកមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ជាមធ្យមប្រមាណជា ៥០០ នាក់ក្នុងមួយថ្ងៃ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ដែលថៃបានរកឃើញក្នុងខ្ទង់ជាង ១ពាន់ ឬ ២ពាន់នាក់ក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺភាគច្រើនត្រូវ បានរកឃើញនៅក្នុងទីក្រុងបាងកកតែម្តង ហើយតាមការសន្និដ្ឋានគឺទីក្រុងបាងកកនឹងត្រូវមានអ្នកជំងឺកូវីដ ១៩ ជាច្រើននាក់បន្ថែមទៀតក្នុងរយៈពេលជាច្រើនសប្តាហ៍ខាងមុខនេះ។ ព្រោះហេតុផលនេះហើយទើបនៅតាមបណ្តាមន្ទីរពេទ្យក្នុងទីក្រុងបាងកកត្រូវប្រឈមនឹងការខ្វះខាតគ្រែពេទ្យយ៉ាងខ្លាំង រហូតមានអ្នកជំងឺកូវីដ ១៩ មួយចំនួនត្រូវរង់ចាំ ៣-៤ ថ្ងៃទើបអាចចូលទៅសម្រាកក្នុងមន្ទីរពេទ្យបាន ក្រោយពេលដែលពួកគេបានធ្វើតេស្តវិជ្ជមានរួច។ គួរម្លឹកថា ក្នុងរយៈពេល ២៤
May 8, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Reuters បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី ៨ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៤១៩ ករណី និងបានរកឃើញអ្នកស្លាប់ដោយមានជំងឺពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ចំនួន ១៩ នាក់ផងដែរ។ តួលេខអ្នកឆ្លងថ្មី ហាក់មានការកើនឡើងបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញដែលអាជ្ញាធរថៃបានរកឃើញអ្នកឆ្លងថ្មីត្រឹមតែ ២,០៤៤ នាក់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់តួលេខអ្នកស្លាប់វិញហាក់កើនឡើងបន្តិច ដោយកាលពីថ្ងៃម្សិលមិញនេះថៃបានរកឃើញអ្នកស្លាប់រហូតដល់ ២៧ នាក់ឯណោះ។ សូមបញ្ជាក់ថា គិតជាសរុបរួមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញ្អ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨១,២៧៤ នាក់ និងស្លាប់ចំនួន
May 8, 2021









