- Pheakdey
- អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី ២៣ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,១៧៤នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៥១នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,១៣៨នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៣៦ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២២៨,៥៣៩នាក់ និងស្លាប់សរុបចំនួន ១,៧៤៤ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
June 23, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈថៃកំពុងបើកការសិក្សាជាបន្ទាន់អំពីជម្រើសនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ ទៅកាន់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងចំនួន ២ ដូសរួចរាល់ហើយដើម្បីឲ្យពួកគេមានប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំបន្ថែមទៀតសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីប្រភេទ Delta ដែលគេបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា ក្នុងការសិក្សានោះក្រុមអ្នកជំនាញថៃក៏សិក្សាអំពីជម្រើសនៃការចាក់វ៉ាក់សាំងប្រភេទផ្សេងៗគ្នាទៅកាន់មនុស្សតែម្នាក់ផងដែរ ដោយគេនឹងសិក្សាថាតើមនុស្សម្នាក់អាចចាក់វ៉ាក់សាំងដូសទី ២ ឬទី ៣ ដោយប្រើវ៉ាក់សាំងប្រភេទផ្សេងក្រៅពីវ៉ាក់សាំងដែលពួកគាត់បានចាក់កាលពីដូសទី ១ បានឬអត់។ គួររម្លឹកថា មេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta គឺជាប្រភេទមេរោគដែលអាចផ្តល់គ្រោះថ្នាក់ខ្ពស់ខ្លាំងណាស់បើធៀបទៅនឹងមេរោគកូវីដ ១៩
June 22, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ២២ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,០៥៩នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៥នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,៩៨៤នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២២៥,៣៦៥នាក់ និងស្លាប់សរុបចំនួន ១,៦៩៣ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
June 22, 2021 - អន្តរជាតិ
អាមេរិក៖ ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងសហរដ្ឋអាមេរិកទាំងអស់គឺមានការចម្លងនូវមេរោគបំប្លែងខ្លួនប្រភេទ Delta ប្រមាណជា ១០%ផងដែរ។ គួររម្លឹកថា មេរោគកូវីដ ១៩ ប្រភេទ Delta ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយមេរោគប្រភេទនេះមានលក្ខណៈចម្លងបានលឿនជាងមេរោគធម្មតានិងអាចបង្កជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះអ្នកជំងឺ ហើយក្នុងពេលបច្ចុប្បន្ននេះមេរោគកូវីដ ១៩ ប្រភេទ Delta កំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌានិងប្រទេសខ្លះក៏មានករណីឆ្លងមេរោគប្រភេទនេះក្នុងចំនួនតិចតួចផងដែរ ខណៈពិភពលោកទាំងមូលកំពុងបង្ហាញនូវក្តីកង្វល់យ៉ាងខ្លាំងចំពោះការរាតត្បាតមេរោគបំប្លែងខ្លួនថ្មីនេះ។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងជាតិអាមេរិក ដោយការសិក្សាម្តងត្រូវការរយៈពេល ២ សប្តាហ៍ ហើយរហូតមកទល់មកគេបានធ្វើការសិក្សាជាច្រើនរួចមកហើយ និងទទួលបានលទ្ធផលផ្សេងៗគ្នាផងដែរ។ ការសិក្សាដែលបានបិទបញ្ចប់ត្រឹមថ្ងៃទី ២២ ខែ ឧសភា បានបង្ហាញថា មេរោគកូវីដ ១៩
June 22, 2021 - អន្តរជាតិ
ឥណ្ឌា៖ ប្រជាពលរដ្ឋនៅក្នុងភូមិមួយនៃប្រទេសឥណ្ឌាបដិសេធមិនព្រមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នោះទេ ព្រោះពួកគេខ្លាចព្រះជាម្ចាស់ឬអទិទេពខឹងនឹងពួកគេ។ បើយោងតាមការចុះផ្សាយនៅក្នុងាសារព័ត៌មាន Aljazeera បានឲ្យដឹងថា ភូមិមួយនេះមានឈ្មោះ Malana ជាភូមិដាច់ស្រយាលមួយស្ថិតនៅភាគខាងជើងនៃរដ្ឋ Himachal Pradesh ហើយដើម្បីទៅដល់ភូមិបុរាណមួយនេះក្រុមបុគ្គលិកសុខាភិបាលឥណ្ឌាត្រូវធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រ ព្រោះតែគេមិនអាចបើករថយន្តចូលទៅដល់ក្នុងភូមិនេះបានទេ។ យ៉ាងណាក្តី ការព្យាយាមរបស់ក្រុមបុគ្គលិកចាក់វ៉ាក់សាំងមិនទទួលបានលទ្ធផលវិជ្ជមានឡើយដោយពលរដ្ឋនៅក្នុងភូមិប្រមាណជា ២,២០០ នាក់បានបដិសេដមិនព្រមចាក់វ៉ាក់សាំងឡើយ ខណៈមានពលរដ្ឋត្រឹមតែ ៣៦ នាក់ប៉ុណ្ណោះដែលព្រមចាក់វ៉ាក់សាំង។ មូលហេតុដែលពលរដ្ឋមិនព្រមចាក់វ៉ាក់សាំងក៏ព្រោះតែពួកគេជឿតាមមេដឹកនាំភូមិនេះថា ភូមិរបស់ពួកគេមានអទិទេពដែលមានឈ្មោះថា Jagadamani Rishi ការពាររួចទៅរួចហើយ ហើយព្រះអទិទេពមិនព្រមឲ្យពួកគេចាក់វ៉ាក់សាំងបន្ថែមទៀតនោះទេ។ ដូចនេះបើពួកគេនាំគ្នាទៅចាក់វ៉ាក់សាំងមានន័យថា ពួកគេប្រឆាំងនឹងបញ្ជារបស់ព្រះអទិទេព ហើយព្រះអទិទេពនឹងខឹងពួកគេហើយនឹងដាក់បណ្តាសាចំពោះពួកគេទៀតផង។ ចំពោះពលរដ្ឋទាំង ៣៦
June 21, 2021 - អន្តរជាតិ
ចិន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិនបានឲ្យដឹងថាគិតត្រឹមថ្ងៃអាទិត្យទី ២០ ខែមិថុនាម្សិលមិញនេះចិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅក្នុងប្រទេសខ្លួនបានចំនួនជាង ១ ពាន់លានដូសហើយ ខណៈបើគិតជាភាគរយគឺតួលេខនេះមានចំនួនច្រើនជាង ១/៣ នៃចំនួនវ៉ាក់សាំងដែលគេបានចាក់ជូនពលរដ្ឋសរុបនៅទូទាំងពិភពលោកទៅទៀត។ គួរម្លឹកថា សេចក្តីជូនដំណឹងរបស់អាជ្ញាធរនេះត្រូវបានធ្វើឡើងបន្ទាប់ពីចិនបានសម្រេចការចាក់វ៉ាក់សាំងបានចំនួន ២០,២៣លានដូសកាលពីថ្ងៃសោរ៍ ទី ១៩ ខែមិថុនាកន្លងទៅដែលនាំឲ្យចំនួនវ៉ាក់សាំងសរុបចាក់នៅក្នុងប្រទេសចិនកើនដល់ ១,០១ ពាន់លានដូស ខណៈគិតត្រឹមរយៈពេលដូចគ្នានេះពិភពលោកទាំងមូលទើបសម្រេចការចាក់វ៉ាក់សាំងបានចំនួន ២,៥ពាន់លានដូសប៉ុណ្ណោះ។ យ៉ាងណាក្តី អាជ្ញាធរចិនមិនបានបញ្ជាក់ទេថាក្នុងចំណោមវ៉ាក់សាំងទាំង ១,០១ពាន់លានដូសនោះចិនបានចាក់ជូនពលរដ្ឋខ្លួនប៉ុន្មានភាគរយនិងចាក់ជូនជនបរទេសបានប៉ុន្មានភាគរយ ហើយចិនក៏មិនបានបញ្ជាក់ពីចំនួនភាគរយនៃប្រភេទវ៉ាក់សាំងដែលបានប្រើប្រាស់ដែរ ដ្បិតនៅក្នុងប្រទេសចិនមានការប្រើប្រាស់វ៉ាក់សាំងចំនួន ៤ ប្រភេទផ្សេងគ្នា គឺវ៉ាក់សាំងប្រភេទ Sinopharm, Sinovac ដែលផលិតនៅក្នុងប្រទេសចិន និងវ៉ាក់សាំង Pfizer, Moderna
June 21, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី២១ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,១៧៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៩នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,០៣៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១៤០ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២២១,៣០៦នាក់ និងស្លាប់សរុបចំនួន ១,៦៥៨ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 21, 2021 - អន្តរជាតិ
លោកស្រី Soumya Swaminathan ដែលជាប្រធានផ្នែកវិទ្យាសាស្ត្រប្រចាំនៅក្នុងអង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីថ្ងៃសុក្រទី ១៨ មិថុនា ម្សិលមិញនេះថា មេរោគកូវីដ ១៩ បម្លែងខ្លួនថ្មីនៅក្នុងប្រទេសឥណ្ឌាដែលត្រូវបានគេហៅថា Delta នឹងក្លាយជាមេរោគក៏កាចសាហាវមួយដែលអាចរាតត្បាតពេញពិភពលោក ឬអាចនិយាយដោយងាយថា មេរោគ Delta អាចនឹងជះឥទ្ធិពលខ្លាំងលើពិភពលោកទាំងមូលតែម្តង។ ទន្ទឹមនឹងការលើកឡើងដូចខាងលើនេះអ្នកជំនាញជនជាតិអង់គ្លេសរូបនេះ ក៏បាននិយាយសុំទោសទៅកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំងមួយចំនួន ដែលបានដាក់សំណើរសុំការទទួលស្គាល់ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ពួកគេមកកាន់អង្គការសុខភាពពិភពលោកតែត្រូវបានបដិសេធ ក៏ព្រោះតែវ៉ាក់សាំងរបស់ពួកគេនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងមេរោគកូវីដ ១៩ បម្លែងខ្លួនថ្មីនេះទេ។ គួរម្លឹកជូនថា នាពេលកន្លងមកមានក្រុមហ៊ុនឯកជនមួយរបស់ប្រទេសអាឡឺម៉ង់ធ្លាប់បានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្នមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគកូវីដ ១៩ Delta បានត្រឹម ៤៧ %ប៉ុណ្ណោះ។ យ៉ាងណាក្តី ការលើកឡើងចំពោះកម្រិតនៃប្រសិទ្ធភាពវ៉ាក់សាំងនេះនៅមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោកនៅឡើយទេ
June 19, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា មានក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឥណ្ឌូនេស៊ីជាង ៣៥០នាក់បានតេស្តឃើញវិជ្ជមានជំងឺកូវីដ ១៩ បើទោះជាបុគ្គលិកទាំងអស់នោះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sinovac រួចហើយក៏ដោយ។ ការរាតត្បាតជំងឺកូវីដ ១៩ គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានរកឃើញនៅក្នុងស្រុក Kudus នៃខេត្តចាវ៉ា ខណៈនៅក្នុងតំបន់មួយនេះមានបុគ្គលិកសុខាភិបាលសរុបប្រមាណជា ៥,០០០ នាក់។ បើតាមលោក Badai Ismoyo ដែលជាប្រធានផ្នែកសុខាភិបាលស្រុក Kudus បានបញ្ជាក់ថា ក្នុងចំណោមបុគ្គលិកសុខាភិបាលទាំងជាង ៣៥០ នាក់ដែលបានឆ្លងកូវីដ ១៩ នេះមានមួយចំនួនតូចមានអាការៈធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យទៀតផង ខណៈក្រុមបុគ្គលិកភាគច្រើនមានអាការៈធូរស្រាលនិងអាចសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួនបាន។ ប្រធានភ្នែកសុខាភិបាលរូបនេះបានបន្តថា
June 19, 2021 - អន្តរជាតិ
ហ្វីលីពីន៖ កាលពីថ្ងៃទីសុក្រ ទី ១៨ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរនៃប្រទេសហ្វីលីពីនបានសម្រេចកម្ទេចចោលនូវរថយន្តប្រណិតជាច្រើនគ្រឿង ដែលជនខិលខូចបាននាំចូលទៅក្នុងប្រទេសហ្វីលីពីនដោយខុសច្បាប់។ គួររម្លឹកថា សម្មភាពកម្ទេចចោលនូវរថយន្តខុសច្បាប់ទាំងនេះត្រូវបានការិយាល័យគយហ្វីលីពីនធ្វើរួចម្តងមកហើយនៅក្នុងឆ្នាំ ២០២១ នេះ ដោយរថយន្តទាំងនោះគឺសុទ្ធតែជារថយន្តដែលលួចនាំចូលដោយមិនបានបង់ពន្ធគយត្រឹមត្រូវតាមច្បាប់កំណត់។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times បានឲ្យដឹងថា រថយន្តប្រណិតដែលត្រូវបានគេកម្ទេចចោលលើកនេះមានចំនួន ២១ គ្រឿង ដូចជារថយន្តម៉ាក McLaren 620R មួយគ្រៀង, Hyundai Geneis មួយគ្រឿង, Bentley មួយគ្រឿង, Porsche 911មួយគ្រឿង, Mercedes-Benz មួយគ្រឿង,
June 19, 2021









