Pheakdey
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃនឹងប្រើប្រាស់សាលារៀននៅទូទាំងប្រទេសធ្វើជាមន្ទីរពេទ្យយោធាសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានបន្តកើនឡើងយ៉ាងគំហុក។ បើតាមលិខិតបញ្ជារបស់ការិយាល័យគណៈកម្មការអប់រំមូលដ្ឋានថៃបានបញ្ជាក់ថា គ្រប់សាលារៀននៅទូទាំងប្រទេសថៃត្រូវអនុញ្ញាតឲ្យអាជ្ញាធរសុខាភិបាលប្រើប្រាស់អាគារទំនេរឬមិនត្រូវប្រើប្រាស់សម្រាប់ការសិក្សាធ្វើជាមន្ទីរពេទ្យយោធាទាំងអស់ក្នុងករណីដែលខាងគ្រូពេទ្យត្រូវការកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ជាចាំបាច់។ គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩នៅក្នុងប្រទេសថៃបានបន្តកើនឡើងគួរឲ្យព្រួយបារម្ភដោយតួលេខអ្នកឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសថៃបានហក់ឡើងដល់ខ្ទង់ជាង ១ម៉ឺននាក់ជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ។ បើគិតជាសរុបរួមត្រឹមពេលនេះប្រទេសថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៤២៦,៤៧៥នាក់ ស្លាប់សរុបចំនួន ៣,០៥២នាក់ អ្នកជាសះស្បើយមានចំនួន ២៩៦,២០៨នាក់ ខណៈអ្នកជំងឺដែលកំពុងព្យាបាលមានចំនួន ១២៦,៧៦៥នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    July 20, 2021
  • អន្តរជាតិ

    អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា​ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសគឺលោក Boris Johnson ត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ទី ១៨ កក្កដានេះតទៅ បន្ទាន់ពីលោកបានជួបផ្ទាល់ជាមួយនឹងអ្នកឆ្លងជំងឺកូវីដ ១៩ម្នាក់។ ប្រភខាងលើបានបញ្ជាក់ថា កាលពីថ្ងៃសុក្រទី ១៦ កក្កដាកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានជួបប្រជុំជាមួយនិងលោក Sajid Javid ដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាលដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនទាក់ទងនឹងវិបត្តិនៃជំងឺកូវីដ ១៩ ហើយនៅក្នុងថ្ងៃសោរ៍ ទី ១៧ កក្កដា ស្រាប់រដ្ឋលេខធិការដែលបានចាក់វ៉ាក់សាំងរួចហើយរូបនេះបានតេស្តវិជ្ជមានជំងឺកូវីដ​ ១៩ ដូចនេះហើយទើបមន្ត្រីជាន់ខ្ពស់អង់គ្លេសជាច្រើនរូបរួមទាំងលោកនាយករដ្ឋមន្ត្រីផងដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនោះត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១០

    July 19, 2021
  • អន្តរជាតិ

    វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន​ Channel News Asia បានឲ្យដឹងថា​ កាលពីថ្ងៃអាទិត្យទី ១៨ ខែកក្កដា ម្សិលមិញនេះរដ្ឋាភិបាលនៃប្រទេសវៀតណាមបានសម្រេចធ្វើការបិទខ្ទប់តំបន់ភាគត្បូងប្រទេសខ្លួនរយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។ នៅក្នុងតំបន់ដែលត្រូវអនុវត្តវិធានការបិទខ្ទប់នោះមានដូជា តំបន់ Mekong River Delta និងទីក្រុងហូជីមិញ ដែលតំបន់ទាំងនេះគឺសុទ្ធតែជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាម ហើយបច្ចុប្បន្នតំបន់ទាំងនេះមានប្រជាពលរដ្ឋជាង ៣៥ លាននាក់កំពុងរស់នៅ ឬជិតស្មើនឹង ១/៣ នៃចំនួនពលរដ្ឋវៀតណាមសរុបផងដែរ។ ការសម្រេបិទខ្ទប់នេះត្រូវបានធ្វើឡើងក្រោយពីប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩នៅទូទាំងប្រទេសច្រើនជាង​ ៣​,០០០ ករណីក្នុងមួយថ្ងៃនិងក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា។ បើតាមលោក Pham

    July 19, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី ១៩ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១១,៧៨៤ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៨១នាក់ ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ១១,៦៨៤នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១០០នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣១៥,១៧០នាក់ និងស្លាប់សរុបចំនួន ៣,៤២២ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី

    July 19, 2021
  • អន្តរជាតិ

    ថៃ៖ ខណៈដែរចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានបន្តកើនឡើងយ៉ាងគំហុកនោះ បញ្ហាជាច្រើនក៏បានកើតមានផងដែរ ដូចជានៅតាមមន្ទីរពេទ្យត្រូវខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺ ខ្វះសម្ភារៈបរិក្ខាពេទ្យ ហើយសូម្បីតែការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ក៏មានភាពយឺតយ៉ាវខ្លាំងណាស់ដែរ។ ជាក់ស្តែងសារព័ត៌មាន Nation Thailand បានចុះផ្សាយនូវរូបភាពជាច្រើនសន្លឹកដែលបង្ហាញថា មានអ្នកជំងឺកូវីដ ១៩ ថៃជាច្រើននាក់់បាននាំគ្នាសម្រាកនៅកន្លែងចតរថយន្តក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក ដោយអ្នកខ្លះបានយកកន្ទេលទៅក្រាលដេក អ្នកខ្លះវិញបានត្រឹមអង្គុយនៅលើកៅអីជ័រប៉ុណ្ណោះ ខណៈដែលពួកគាត់ត្រូវរង់ចាំរថយន្តពេទ្យមកទទួលពួកគាត់យកទៅព្យាបាល។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានធ្វើការប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១០,០៨២ នាក់បន្ថែមទៀត រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៤១នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុបកើនឡើងដល់

    July 17, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី ១៧ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១០,០៨២ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៤១នាក់ ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៩,៩៥៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១២៧នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៩១,៩០៩នាក់ និងស្លាប់សរុបចំនួន ៣,២៤០ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី

    July 17, 2021
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈក្រុមអ្នកទទួលរៀបចំបញ្ចុះសាកសពនៅមីយ៉ាន់ម៉ាអះអាងថា ចំនួនអ្នកស្លាប់ជាក់ស្តែងនៅទូទាំងប្រទេសគឺមានខ្ពស់ជាងតួលេខដែលក្រសួងសុខាភិបាលដឹកនាំដោយរបបយោធាបានប្រកាសច្រើនខ្លាំងណាស់។ គេនៅចាំបានថា កាលពីថ្ងៃពុធ ទី ១៤ កក្កដា កន្លងទៅ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានប្រកាសថា បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១៤៥ នាក់ ដែលជាកំណត់ត្រាអាក្រក់មួយសម្រាប់មីយ៉ាន់ម៉ាផងដែរ។ យ៉ាងណាក្តី បើតាមលោក Bo Sein ដែលជាប្រធានក្រុមការងារផ្តល់សេវាដឹកជញ្ជូនសាកសាពបានបញ្ជាក់ថា សាកសពអ្នកជំងឺកូវីដ ១៩​ មានរាប់រាយនាក់ក្នុងមួយថ្ងៃៗ ហើយបើគិតជាមធ្យមកាលពីសប្តាហ៍មុន ទីបញ្ចុះសាកសាព

    July 16, 2021
  • អន្តរជាតិ

    អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លងជំងឺកូវីដ ១៩ថ្មីនៅក្នុងប្រទេសអង់គ្លេសគឺជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យាល័យ King’s College ខណៈការសិក្សានេះត្រូវបានធ្វើឡើងដោយផ្តោតក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងមួយសប្តាហ៍មុននេះអង់គ្លេសបានរកឃើញអ្នកឆ្លងកូវីដ ១៩ ជាមធ្យមចំនួន ៣៣,១១៨ នាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះមានអ្នកឆ្លងចំនួន ៤៧% គឺជាក្រុមយុវជនដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួច ដោយអ្នកខ្លះទើបចាក់វ៉ាក់សាំងបានតែត្រឹមតែ ១ ដូស និងអ្នកខ្លះបានចាក់រួចរាល់ចំនួន ២ដូសទៅហើយ។ លោកសាស្រ្តាចារ្យ Tim Spector ដែលជាអ្នកដឹកនាំការសិក្សានេះបានលើកឡើងថា វាមិនមែនជារឿងចម្លែងនោះទេដែលមេរោគកូវីដ ១៩ បានឆ្លងនៅក្នុងចំណោមអ្នកពលរដ្ឋបានចាក់វ៉ាក់សាំងរួចនោះ ព្រោះគ្រប់ប្រភេទវ៉ាក់សាំងទាំងអស់ពុំមានប្រសិទ្ធភាពដល់ ១០០%នោះទេ ជាពិសេសក្រុមពលរដ្ឋដែលទើបចាក់វ៉ាក់សាំងបានតែ

    July 16, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ១៦ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩,៦៩២ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៦៧នាក់ ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៩,០៧៧នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៦១៥នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៨១,៩០៧នាក់ និងស្លាប់សរុបចំនួន ៣,០៩៩ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី

    July 16, 2021
  • អន្តរជាតិ

    ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា បញ្ហាខ្វះគ្រែពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩ នៅក្នុងទីក្រុងបាងកកបានឈានដល់កម្រិតអាក្រក់ខ្លាំងហើយ ជាពិសេសគ្រែសម្រាប់ក្រុមអ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់តែម្តង។ បើតាមលោកវេជ្ជបណ្ឌិត Korakrit Limsommut ដែលជានាយករដ្ឋបាលនៃក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា មន្ទីរពេទ្យនៅក្នុងទីក្រុងបាងកកមានគ្រែសរុបចំនួន ១,០០០គ្រែសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩ ក្រុមក្រហម ហើយបច្ចុប្បន្នគ្រែដែលនៅទំនេរនោះគឺមានត្រឹមតែ ១០% ប៉ុណ្ណោះ។ សម្រាប់អ្នកជំងឺកូវីដ ១៩ ដែលស្ថិតនៅក្នុងក្រុមលឿងវិញគឺគេនៅមានគ្រែទំនេរចំនួន ៤១៥គ្រែ បន្ថែមដោយគ្រែដែលស្ថិតនៅតាមបន្ទប់ដាច់ដោយឡែកចំនួន ៤៤៩គ្រែទៀត។ ដោយឡែកសម្រាប់អ្នកជំងឺកូវីដ ១៩ ដែលស្ថិតនៅក្នុងក្រុមបៃតងវិញគឺខាងមន្ទីរពេទ្យនៅក្នុងក្រុងបាងកកមានគ្រែទំនេរនៅតាមមន្ទីរពេទ្យធម្មតាចំនួន ៤,២០០ គ្រែ និងគ្រែនៅក្នុងមន្ទីរពេទ្យយោធាចំនួន ៥០០គ្រែបន្ថែមទៀត។ សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃបានកំណត់ប្រើពាក្យក្រុមក្រហមសម្រាប់សំដៅលើក្រុមអ្នកជំងឺកូវីដ

    July 15, 2021