Pheakdey
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ ទី២ ខែឧសភា ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ បម្លែងខ្លួនមកពីប្រទេសឥណ្ឌានៅលើទឹកដីខ្លួនជាលើកដំបូងហើយ ដែលការរកឃើញនេះត្រូវបានកើតឡើងក្រោយពេលម៉ាឡេស៊ីសម្រេចបិទជើងហោះហើរមកពីឥណ្ឌាបាន ២-៣ ថ្ងៃប៉ុណ្ណោះ។ បើយោងតាមលោក Adham Baba ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ ១៩ ដែលជាមេរោគបម្លែងខ្លួនមកពីឥណ្ឌានេះត្រូវបានរកឃើញនៅឯព្រលានយន្តហោះអន្តរជាតិក្រុងកូឡាឡាំពួរ តែរដ្ឋមន្ត្រីរូបនេះមិនបានបង្ហាញពីអត្តសញ្ញាណអ្នកជំងឺកូវីដ ១៩ នោះលម្អិតឡើយ។ បើទោះជាមានការរកឃើញដូចនេះក៏ដោយ តែអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានប្រកាសមិនឲ្យពលរដ្ឋខ្លួនមានការព្រួយបារម្ភពីករណីនេះឡើយ ព្រោះថាពេលនេះអាជ្ញាធរអាចគ្រប់គ្រងករណីឆ្លងនេះបាន ហើយវានឹងមិនចម្លងបន្តចូលទៅក្នុងសហគមន៍នោះទេ។ គួររម្លឹមថា មេរោគបម្លែងខ្លួនមកពីឥណ្ឌាមានឈ្មោះថា B.1.617 អាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បានលឿននិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគជំងឺកូវីដ ១៩ ធម្មតា។

    May 3, 2021
  • អន្តរជាតិ

    វៀតណាម៖ យោងតាមសារព័ត៌មាន VN Express បានរាយការណ៍ថា ប្រទេសវៀតណាមបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ដែលជាមេរោគបម្លែងខ្លួនមកមកពីប្រទេសឥណ្ឌជាលើកដំបូងនៅក្នុងប្រទេសខ្លួនហើយ​ កាលពីថ្ងៃសុក្រ ទី ៣០ មេសា ម្សិលមិញនេះ។ ប្រភពបានបន្តថា​ លទ្ធផលវិជ្ជមានជំងឺកូវីដ ១៩ ដែលជាមេរោគបម្លែងខ្លួនមកពីឥណ្ឌានោះគឺបានរកឃើញចំពោះក្រុមអ្នកជំនាញឥណ្ឌាចំនួន ៤ នាក់ និងពលរដ្ឋវៀតណាមម្នាក់ជាបុគ្គលិកបម្រើការងារនៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងខេត្ត​ Yen Bai ភាគខាងជើងនៃប្រទេសវៀតណាម។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាមបានបញ្ជាក់ថា កាលពីថ្ងៃទី ១៨ មេសាកន្លងទៅនេះ មានអ្នកជំនាញឥណ្ឌាចំនួន​ ១១ នាក់បានទៅធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារខាងលើនេះ ហើយគិតមកទល់នឹងពេលនេះគឺមានក្រុមអ្នកជំនាញឥណ្ឌា ៤ នាក់ បាន​បង្ហាញលទ្ធផលតេស្តិ៍វិជ្ជមាន ហើយបុរសវៀតណាមដែលបានតេស្តវិជ្ជមានដែរនោះគឺជាបុគ្គលិកដែលបានបម្រើការងារដោយផ្ទាល់ជាមួយក្រុមអ្នកជំនាញឥណ្ឌានេះតែម្តង។ គួររម្លឹកថា

    May 1, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ ស្ត្រីជាអ្នកជំងឺកូវីដ ១៩ ជនជាតិឥណ្ឌាម្នាក់បានស្លាប់បាត់បង់ជីវិតនៅ ២ ម៉ោងបន្ទាប់ពីក្រុមប៉ូលិសបានហាមឃាត់មិនឲ្យកូនរបស់គាត់យកខ្យល់អ៊ុកស៊ីសែនទៅឲ្យគាត់នៅក្នុងមន្ទីរពេទ្យ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Agra រដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ដែលជាទីកន្លែងកំពុងមានការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំង​ ហើយនៅតាមមន្ទីរពេទ្យជាច្រើនកំពុងតែខ្វះខាតខ្យល់អ៊ុកស៊ីសែន ខណៈពលរដ្ឋជាច្រើនបាននាំគ្នាទៅទិញខ្យល់អ៊ុកស៊ីសែនពីទីផ្សារងងឹតដោយខ្លួនឯងដើម្បីយកទៅជួយសង្គ្រោះសាច់ញាតិដែលជាអ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់។ ចំពោះករណីស្រ្តីជនរងគ្រោះខាងលើនេះក៏ដូចគ្នានេះដែរដោយរូបគាត់កំពុងមានស្ថានភាពធ្ងន់ធ្ងរខ្លាំងនិងត្រូវការខ្យល់អ៊ុកស៊ីសែនជាបន្ទាន់ ខណៈនៅក្នុងមន្ទីរពេទ្យគ្មានខ្យល់អ៊ុកស៊ីសែនទៀតនោះទេ។ នៅចំពោះមុខស្ថានភាពនេះកូនប្រុសរបស់គាត់ក៏បានទៅទិញខ្យល់អ៊ុកស៊ីសែនពីខាងក្រៅដោយខ្លួនឯង តែពេលកូនប្រុសរូបនេះព្យាយាមយកខ្យល់អ៊ុកស៊ីសែនចូលទៅក្នុងមន្ទីរពេទ្យវិញ ត្រូវបានប៉ូលិសហាមឃាត់ និងរឹបអូសយកបំពង់អ៊ុកស៊ីនសែននោះទៅទុកទៀតផង។ តាមរយៈវីដេអូ គេបានឃើញកូនប្រុសរូបនោះលុតជង្គង់សូមអង្វរប៉ូលិសទៀតផងនិងបាននិយាយថា ម្តាយខ្ញុំនឹងស្លាប់បើគាត់គ្មានអ៊ុកស៊ីសែនេះ តែយ៉ាងណាក្តីប៉ូលិសនៅតែមិនព្រមដដែល។ ក្រោយផ្ទុះហេតុការណ៍នេះខាងប៉ូលិសឥណ្ឌាបាននិយាយថាខាងប៉ូលិសគិតថា កូនប្រុសរបស់ស្រ្តីរងគ្រោះខាងលើនេះជាអ្នកជួញដូរខ្យល់អ៊ុកស៊ីសែនទើបហាមឃាត់គាត់

    May 1, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ពេលនេះអាជ្ញាធរសុខាភិបាលថៃកំពុងសិក្សាទៅលើសំំំណាកអ្នកជំងឺកូវីដ ១៩ មួយក្រុម ដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសឥណ្ឌាដើម្បីឲ្យដឹងច្បាស់ថា តើមេរោគកូវីដ ១៩ នៅក្នុងខ្លួនអ្នកជំងឺទាំងនោះគឺជាមេរោគបម្លែងខ្លួនដែលកំពុងរាតត្បាតនៅក្នុងប្រទេសឥណ្ឌា ឬជាមេរោគកូវីដ ១៩ ធម្មតា។ ប្រភពបានបន្តថា ពេលនេះអាជ្ញាធរសុខភិបាលថៃកំពុងតែធ្វើកាពិសោធន៍យ៉ាងប្រញាប់បំផុតតាមតែអាចធ្វើទៅបាន ហើយលទ្ធផលត្រូវបានគេរំពឹងថានឹងត្រូវចេញក្នុងពេលក៏ខ្លីខាងមុខនេះផងដែរ។ គួររម្លឹកថា កាលពីពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គមថៃបានផ្ទុះដំំំណឹងក្រៅផ្លូវការមួយថា មាននិស្សិតថៃចំនួន ៨ នាក់ដែលទើបត្រលប់មកពីឥណ្ឌាបានឆ្លងជំងឺកូវីដ ១៩ បម្លែងខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយមុនធ្វើតេស្តវិជ្ជមានក្រុមនិស្សិតទាំងនេះបានទៅផ្សារទំនើបជាច្រើនកន្លែងទៀតផង។ យ៉ាងណាក្តីអាជ្ញាធរថៃបានអះអាងថា និស្សិតថៃទាំង ៨ នាក់នោះពិតជាបានឆ្លងជំងឺកូវីដ ១៩ មែន តែមេរោគនោះជាមេរោគធម្មតាឬមេរោគបម្លែងខ្លួននៅឥណ្ឌានោះគេនៅមិនដឹងច្បាស់នៅឡើយទេដោយគេកំពុងតែសិក្សា ហើយចំពោះដំណឹងថាពួកគេបានទៅផ្សារទំនើបជាច្រើនកន្លែងនោះមិនមែនជារឿងពិតទេ។ សូមបញ្ជាក់ថា

    May 1, 2021
  • អន្តរជាតិ

    ថៃ៖ ដូនជីថៃចំនួន ៣ នាក់ត្រូវបានអាជ្ញាធរធ្វើការចាប់ខ្លួនពីបទឆបោកយកប្រាក់ពីប្រជាពលរដ្ឋសរុបជាង ១០ លានបាត (៣១៩ ៨៨២ ដុល្លារអាមេរិក) ដោយកុហកថា យកប្រាក់ទាំងនោះទៅជួយជនក្រីក្រ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ការឃាត់ខ្លួនដូនជីទាំង ៣ រូបនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលវិបស្សនាមួយកន្លែងនៅក្នុងខេត្ត​ Nakhon Phanom ភាគខាងជើងប្រទេសថៃ និងស្របពេលដែលប្រទេសថៃកំពុងតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំងផងដែរ។ ដូនជីទាំង ៣ រូបនេះរួមមានដូនជីឈ្មោះ Mae Chee Ou អាយុ ៤៩ ឆ្នាំ

    April 29, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្ត៍ បានឲ្យដឹងថា នៅក្នុងខែ មិថុនា ខាងមុខនេះ ថៃនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ដែលផលិតនៅក្នុងប្រទេសខ្លួនយកទៅប្រើប្រាស់ជាផ្លូវការហើយ។ ប្រភពខាងលើបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះរដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន Siam Bioscience ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃអាចផលិតវ៉ាក់សាំង AstraZeneca រួចរាល់ហើយ ក្រោយមានការត្រួតពិនិត្យលើគុណភាពវ៉ាក់សាំងនេះជាច្រើនដំណាក់កាលនិងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិរួចមក។ លោក James Teague ដែលជាប្រធានគ្រប់គ្រងវ៉ាក់សាំង AstraZeneca ប្រចាំនៅក្នុងប្រទេសថៃបានឲ្យដឹងថា វ៉ាក់សាំងដែលថៃនឹងទទួលបាននៅដំណាក់កាលដំបូងនេះគឺអាចគ្រប់គ្រាន់សម្រាប់ដាក់ជូនពលរដ្ឋអទិភាពចំនួន ១៦ លាននាក់ ដោយក្នុងនោះមានពលរដ្ឋចំនួន ១១,៧ លាននាក់ជាក្រុមពលរដ្ឋដែលមានអាយុលើសពី ៦០ ឆ្នាំ

    April 29, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ ស្ថានភាពនៅក្នុងប្រទេសឥណ្ឌាហាក់កាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានបន្តឡើងយ៉ាងគំហុក ខណៈនៅតាមមន្ទីរពេទ្យកំពុងប្រឈមនឹងបញ្ហាខ្វះខាតបរិក្ខាពេទ្យ រថយន្តសង្គ្រោះបន្ទាន់ គ្រែពេទ្យ និងខ្យល់អ៊ុកស៊ីសែនយ៉ាងខ្លាំង។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានរាយការណ៍ថា មានស្ត្រីឥណ្ឌាម្នាក់ត្រូវបានគេប្រទះឃើញដឹកសាកសពកូនដោយប្រើម៉ូតូកង់បី ដែលមើលទៅគួរឲ្យអាណោធអាធ័មជាទីបំផុត។ ប្រភពបានបញ្ជាក់ថា​ ហេតុការណ៍នេះបានកើតឡើងព្រោះតែនៅតំបន់កើតហេតុនោះគ្មានរថយន្តសង្គ្រោះបន្ទាន់សម្រាប់ប្រើប្រាស់នោះទេ។ ប្រភពខាងលើបានបន្តថា ក្នុងពេលកំពុងមានចលាចលនេះពលរដ្ឋឥណ្ឌាជាច្រើនបាននាំគ្នាទៅទិញខ្យល់អ៊ុកស៊ីសែនពីទីផ្សារងងឹតដើម្បីយកមកជួយសង្គ្រោះជីវិតសាច់ញាតិរបស់ពួកគេហើយខ្យល់អ៊ុកស៊ីនទាំងនោះមានតម្លៃខ្ពស់ណាស់ដោយមួយបំពង់អាចមានតម្លៃរហូតដល់ ៦ ០០០ រូពី (៨០ ដុល្លារអាមេរិក)​ ចំណែកឯឧបករណ៍សម្រាប់ស្រូបយកខ្យល់អ៊ុកស៊ីសែនវិញធ្លាប់តែមានតម្លៃពី ៣៣០-៩៣០ ដុល្លារអាមេរិក ពេលនេះបានឡើងដល់ ២ ៦០០ ដុល្លារអាមេរិកឯណោះ។ ចំពោះអ្នកស្លាប់ហើយក៏ពិបាកយកទៅធ្វើបុណ្យដែរដែរ ដោយពិបាកទាំងការដឹកជញ្ជូននិងពិបាករកកន្លែងបូជាឬបញ្ចុះទៀតផង។ គួរបញ្ជាក់ថា

    April 29, 2021
  • អន្តរជាតិ

    សារព័ត៌មាន BBC កាលពីព្រឹកថ្ងៃទី ២៨ មេសានេះ បានចុះផ្សាយនូវអត្ថបទមួយដែលមានខ្លឹមសារថា ការរាតត្បាតខ្លាំងនូវជំងឺកូវីដ ១៩ នៅប្រទេសឥណ្ឌាក្នុងពេលនេះមិនមែនបង្កជាបញ្ហាត្រឹមតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ តែជាក់ស្តែងគឺវាបានបង្កជាវិបត្តិដ៏ធំមួយសម្រាប់ពិភពលោកទាំងមូលតែម្តង។ បើតាមលោកវេជ្ជបណ្ឌិត Soumya Swaminathan ដែលជាប្រធានផ្នែកវិទ្យាសាស្រ្តប្រចាំនៅអង្គការសុខភាពពិភពលោក (WHO)  បានពន្យល់ថា មេរោគកូវីដ ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសឥណ្ឌានាពេលនេះមានឈ្មោះថា B.1.617 អាចចម្លងបានលឿននិងបង្កគ្រោះថ្នាក់ជាងមេរោគកូវីដ ១៩ ធម្មតា ហើយតាមការសន្និដ្ឋាននៅពេលនេះគឺប្រព័ន្ធការពាររាងកាយឬប្រព័ន្ធការពារការចម្លងមេរោគមួយចំនួនមិនអាចទប់ស្កាត់មេរោគប្រភេទនេះបានទេ។ ការរាតត្បាតមេរោគ B.1.617 បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាកើនឡើយយ៉ាងគំហុកដោយថ្ងៃខ្លះឥណ្ឌាមានអ្នកឆ្លងថ្មីរហូតដល់ជាង ៣០ ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយគិតត្រឹមពេលនេះចំនួនអ្នកស្លាប់នៅឥណ្ឌាបានកើនឡើងលើសពី ២០០ ០០០

    April 28, 2021
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចអាចធ្វើដំណើរចេញក្រៅដូចជាទៅឡើងភ្នំឬដើរលេងតាមទី សាធារណៈដោយមិនចាំបាច់ពាក់ម៉ាស់នោះទេ យ៉ាងណាក្តីពួកគេអាចនឹងតម្រូវឲ្យពាក់របាំងបា្លស្ទិកនៅតាមទីតាំងមួយចំនួនដែលអាជ្ញាធរសុខាភិបាលបានកំណត់តែប៉ុណ្ណោះ។ ប្រភពខាងលើបានបញ្ជាក់ថា សេចក្តីសម្រេចចំពោះការអនុញ្ញាតខាងលើនេះត្រូវបានប្រកាសដោយលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងនិយតករសុខភាពអាមេរិក កាលពីថ្ងៃទី ២៧ មេសា ម្សិលមិញនេះ ខណៈពេលនោះលោក ចូ បៃឌិនក៏បានអំពាវនាវឲ្យពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងផងដែរ ប្រសិនបើពួកគេចង់មានសេរីភាពពីការពាក់ម៉ាស់។ ទន្ទឹមគ្នានេះសហរដ្ឋអាមេរិកក៏បានអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចអាចធ្វើការជួបជុំគ្នានៅទីសាធារណៈជាលក្ខណៈទ្រង់ទ្រាយតូចបានផងដែរ ដូចជាការចេញទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានឬរៀបចំអាហារពេលល្ងាចជុំគ្នាក្នុងចំណោមពលរដ្ឋមិនច្រើននាក់។ គួរបញ្ជាក់ថា ការអនុវត្តវិធានការដែលមានលក្ខណៈមិនសូវតឹងរឹងនេះត្រូវបានធ្វើឡើងក្រោយពេលចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងអាមេរិកបានធ្លាក់ចុះ ១៦% ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងស្របពេលដែលពលរដ្ឋពេញវ័យនៅអាមេរិកជាង ៥០%

    April 28, 2021
  • អន្តរជាតិ

    ហ្វីលីពីន៖ អ្នកជំនាញហ្វីលីពីនម្នាក់បានព្រមានថា ហ្វីលីពីនអាចប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ក្នុងកម្រិតធ្ងន់ធ្ងរដូចនៅប្រទេសឥណ្ឌាដែរ ខណៈពេលនេះស្ថានភាពជាទូទៅក្នុងប្រទេសហ្វីលីពិនកំពុងតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Morning Post បានឲ្យដឹងថា អ្នកជំនាញរូបនេះមានឈ្មោះថា  Rodrigo Ong ជាវេជ្ជបណ្ឌិតឯករាជ្យម្នាក់នៅក្នុងក្រុមស្រាវជ្រាវ  OCTA ហើយសេចក្តីព្រមានរបស់គាត់ត្រូវបាធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនកំពុងពិចារណាអំពីលទ្ធភាពនៃការលុបចោលវិធានការតឹងរឹងមួយចំនួនចំពោះអ្នកដំណើរអន្តជាតិ ក្នុងគោលបំណងទាក់ទាញអ្នកដំណើរនិងអ្នកជំនួញនៅជុំវិញពិភពលោកឲ្យត្រលប់មកប្រទេសហ្វីលីពីនវិញដើម្បីជួយសង្គ្រោះវិស័យសេដ្ឋកិច្ច។ អ្នកជំនាញរូបនេះបានបន្តថា ស្ថានភាពនៅក្នុងប្រទេសហ្វីលីពីននៅពេលនេះគឺមានអ្នកឆ្លងជាមធ្យមចំនួន ១០ ០០០ ក្នុងមួយថ្ងៃ ដែលចំនួននេះគឺដូចគ្នាទៅនឹងចំនួនអ្នកឆ្លងនៅពេលដែលឥណ្ឌាបានចាប់ផ្តើមលុបចោលវិធានការតឹងរឹងមួយចំនួនដូចគ្នាដែរ ហើយរហូតមកទល់នឹងពេលនេះឥណ្ឌាកំពុងក្លាយជាប្រទេសដែលមានកម្រិតនៃការរាតត្បាតធ្ងន់ធ្ងរបំផុតផងដែរ។ គួរម្លឹកថា ហ្វីលីពីនធ្លាប់រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតក្នុងចំនួន ១៥ ៣១០ នាក់ កាលពីថ្ងៃទី ២

    April 28, 2021