Pheakdey
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន France24 បានឲ្យដឹងថា​ ក្រុមពលរដ្ឋនៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាបានសម្រុកនាំគ្នាទៅបញ្ចូលខ្យល់អុកស៊ីសែនយកមកទុកនៅផ្ទះ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩​ នៅក្នុងប្រទេសមួយនេះបានបន្តកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ដើម្បីអាចបញ្ចូលខ្យល់អុកស៊ីសែនបាន ពលរដ្ឋមីយ៉ាន់ម៉ាមួយចំំនួនត្រូវក្រោយពីព្រលឹមទៅឈរតម្រង់ជួរគ្នាជាច្រើនម៉ោងទើបអាចទទួលបានខ្យល់អុកស៊ីសែនយកទៅរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងករណីមានសមាជិកណាក្នុងគ្រួសារម្នាក់បានឆ្លងកូវីដ ១៩ និងត្រូវការសង្គ្រោះដោយបញ្ចូលខ្យល់អុកស៊ីសែន។ គួរម្លឹកជូនថា កាលពីថ្ងៃពុធម្សិលមិញនេះតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងរហូតដល់ជាង ៧,០០០នាក់ក្នុងមួយថ្ងៃ ហើយបើប្រៀបធៀបកាលពីអំឡុងខែឧសភាកន្លងទៅតួលេខអ្នកឆ្លងកូវីដនៅទូទាំងប្រទេសមីយ៉ាន់ម៉ាមានមិនដល់ ៥០នាក់ផងក្នុងមួយថ្ងៃ។ ស្របពេលដែលអ្នកឆ្លងកូវីដ​ ១៩បានបន្តកើនឡើង អ្នកជំងឺកូវីដ ១៩ មួយចំនួនក៏បានស្លាប់បាត់បង់ជីវិតផងដែរ ហើយក្នុងនោះជនរងគ្រោះមួយចំនួនបានស្លាប់ព្រោះតែបញ្ហាខ្វះខ្យល់អុកស៊ីសែនតែម្តង។ គួរបញ្ជាក់ថា ក្រៅតែពីត្រូវប្រឈមនឹងបញ្ហាកូវីដ ១៩ ប្រទេសមីយ៉ាន់ម៉ាក៏កំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរផងដែរក្រោយក្រុមយោធាបានធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភៈមក ​ហើយគិតមកទល់នឹងពេលនេះរបបយោធាមីយ៉ាន់ម៉ាបានសម្លាប់ពលរដ្ឋស្លូតត្រង់អស់ប្រមាណជា ៩០០ នាក់ហើយ៕   អត្ថបទ៖ ភក្តី

    July 15, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩,១៨៦ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៩៨នាក់ ដែលជាកំណត់ត្រាអ្នកស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់ផងដែរ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៩,១០៧នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧៩នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៧២,២១៥នាក់ និងស្លាប់សរុបចំនួន ៣,០៣២ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី

    July 15, 2021
  • អន្តរជាតិ

    វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ប្រទេសវៀតណាមនឹងសម្រេចឲ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ប្រភេទបញ្ចូលគ្នាទៅក្នុងខ្លួនមនុស្សតែម្នាក់ ដោយវ៉ាក់សាំងទាំង ២ប្រភេទនោះមានដូចជាវ៉ាក់សាំងប្រភេទ Pfizer ផលិតនៅអាមេរិក និងវ៉ាក់សាំងប្រភេទ AstraZeneca ផលិតនៅប្រទេសអង់គ្លេស។ បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងការចាក់វ៉ាក់សាំងលាយគ្នានេះគឺគេនឹងចាក់វ៉ាក់សាំងប្រភេទ Pfizer នៅដូសទី ១ ហើយក្នុងចន្លោះពេលពី ៨-១២ សប្តាហ៍ក្រោយមកទើបគេចាក់វ៉ាក់សាំងប្រភេទ AstraZeneca បន្ថែមមួយដូសទៀតសម្រាប់ជាដូសទី ២។ ប្រភពខាងលើបានបន្តថា​ គិតត្រឹមពេលនេះមានប្រទេសធំៗមួយចំនួន ហើយដែលសម្រេចឲ្យមានការចាក់វ៉ាក់សាំងលាយគ្នាដូចនេះ បើទោះជាអង្គការសុខភាពពិភពលោកទើបព្រមានថា ការចាក់វ៉ាក់សាំងលាយគ្នាដូចនេះអាចមានគ្រោះថ្នាក់ក៏ដោយ។ ប្រទេសទាំងនោះមានដូចជា កាណាដា អេស្ប៉ាញ ថៃ និងកូរ៉េខាងត្បូងដើម ហើយមូលហេតុដែលនាំឲ្យមានការចាក់វ៉ាក់សាំងលាយគ្នាដូចនេះក៏ព្រោះតែក្រុមអ្នកជំនាញនៅក្នុងប្រទេសទាំងនោះបានរកឃើញថា

    July 14, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ១៣ ខែ កក្កដា ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺតួលេខអ្នកឆ្លងថ្មីមានរហូតដល់ ១១,០៧៩នាក់។ នេះគឺជាលើកទី ១ ហើយ ដែលតួលេខអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃនៅម៉ាឡេស៊ីបានឡើងដល់ ៥ខ្ទង់ដូចនេះ ហើយវាក៏ជាការកើនឡើងយ៉ាងគំហុកបំផុតផងដែរបើគិតត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ប្រភពខាងលើបាបបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ១៩ ទាំងអស់នេះក៏មានករណីនាំចូលចំនួន ២៧ នាក់ផងដែរ ខណៈអ្នកឆ្លងទូទៅគឺភាគច្រើនត្រូវបានរកឃើញនៅក្នុងតំបន់ Klang Valley

    July 14, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី ១៤ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩,៣១៧ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៨៧ នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៩,១៨៨នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១២៩នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៦៣,០២៩នាក់ និងស្លាប់សរុបចំនួន ២,៩៣៤ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី

    July 14, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន ​បាងកកប៉ុស្តិ៍ បានឲ្យដឹងថា​​ មានស្រ្តីជនជាតិថៃដែលកំពុងមានផ្ទៃពោះម្នាក់បានស្លាប់ក្រោយបានឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta។ ស្រ្តីរងគ្រោះរូបនេះមានអាយុ ៣៤ ឆ្នាំ រស់នៅក្នុងខេត្ត Prachuap Khiri Khan ភាគខាងលិចប្រទេសថៃ និងកំពុងមានផ្ទៃពោះ ៧ខែ។ បើតាមលោកវេជ្ជបណ្ឌិត Suriya Kooharat ដែលប្រធានមន្ទីរពេទ្យខេត្តខាងលើនេះបានឲ្យដឹងថា ស្រ្តីរងគ្រោះបានតេស្តវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ២៧ ខែមិថុនា បន្ទាប់មកនៅក្នុងថ្ងៃទី ៩ ខែកក្កដា​គាត់ចាប់ផ្តើមមានអាការៈឈឺទ្រូងនិងពិបាកដកដង្ហើមខ្លាំង ហើយនៅក្នុងថ្ងៃទី ១០ ខែកក្កដាគាត់ក៏បានស្លាប់តែម្តងក្រោយពីក្រុមវេជ្ជបណ្ឌិតបានព្យាយាមជួយសង្គ្រោះជីវិតរបស់គាត់អស់ពីសមត្ថភាព៕ អត្ថបទ៖

    July 13, 2021
  • អន្តរជាតិ

    អ៊ីរ៉ាក់៖ សារព័ត៌មាន CNN បានរាយការណ៍ថា យ៉ាងយោងហោចណាស់មានមនុស្សចំនួន ៤១នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ មួយកន្លែងនៅក្នុងទីក្រុង  Nasiriya នៃប្រទេសអ៊ីរ៉ាក់។ លោកវេជ្ជបណ្ឌិត Ammar al-Zamili ដែលជាអ្នកនាំពាក្យឲ្យមន្ទីរពេទ្យកើតហេតុលើនេះបានបញ្ជាក់ឲ្យដឹងថា ភ្លើងបានចាប់ផ្តើមឆេះនៅយប់ថ្ងៃចន្ទ ហើយវាបានបង្កឡើងដោយសារតែមានការផ្ទុះធុងដាក់ខ្យល់អ៊ុកស៊ីសែននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺកូវីដ ១៩។ អ្នកនាំពាក្យរូបនេះបានបន្តថា ក្នុងពេលមានហេតុការណ៍ភ្លើងឆេះនោះគេមិនបានដឹងច្បាស់ថាមានមនុស្សចំនួនប៉ុន្មាននាក់នៅក្នុងមន្ទីរពេទ្យនោះទេ ខណៈគិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញមានអ្នកបាត់បង់ជីវិតចំនួន ៤១នាក់និងមានអ្នករងរបួសធ្ងន់ធ្ងរចំនួន ៥នាក់ផ្សេងទៀតផងដែរ។ គួរម្លឹកជូនថា កាលពីអំឡុងខែមេសាកន្លងទៅហេតុការណ៍ដូចគ្នានេះក៏បានកើតឡើងនៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសបង់ក្លាដេសផងដែរ ហើយពេលនោះចំនួនអ្នកបាត់បង់ជីវិតមានរហូតដល់ ៨២នាក់ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    July 13, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈថៃបានសម្រេចជាផ្លូវការចំពោះជម្រើសនៃការចាក់វ៉ាក់សាំងកូវីដ ១៩ ចម្រុះប្រភេទគ្នាទៅកាន់ខ្លួនមនុស្សតែម្នាក់ហើយ ពោលគឺចាក់វ៉ាក់សាំងប្រភេទ AstraZeneca ជាដូសទី ២ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sinovac នៅដូសទី ១។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងប្រភេទ AstraZeneca នៅដូសទី ២ និងត្រូវធ្វើឡើងក្នុងរយៈ ៤ សប្តាហ៍ក្រោយពីបានចាក់វ៉ាក់សាំង Sinovac នៅដូសទី ១ រួច។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ការសម្រេចចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នានេះត្រូវបានធ្វើឡើងក្រោយក្រុមអ្នកជំនាញថៃបានរកឃើញថា ការចាក់បញ្ចូលគ្នារវាងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sinovac នឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងខ្លាំងសម្រាប់ប្រឆាំងទៅនឹងមេរោគបំប្លែងខ្លួន

    July 13, 2021
  • អន្តរជាតិ

    ថៃ៖ ការិយាល័យសន្តិសុខសុខភាពជាតិថៃបានសម្រេចដាក់ឲ្យអ្នកជំងឺកូវីដ ១៩ ថៃដែលមានអាការៈកម្រិតមធ្យមជាង ២,៥០០ នាក់ សម្រាកព្យាបាលជំងឺនៅតាមផ្ទះរបស់ពួកគេផ្ទាល់តែម្តង នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃចន្ទ ទី ១២ កក្កដា​នេះ។ លោក Jadej Thammatach-aree ដែលជាអគ្គលេខាធិការការិយាល័យសន្តិសុខសុខភាពជាតិថៃបានបញ្ជាក់ថា ការសម្រេចដាក់ឲ្យអ្ននជំងឺទាំងនេះត្រូវសម្រាកព្យាបាលនៅតាមផ្ទះគឺជាជម្រើសល្អមួយជំនួសឲ្យពួកគាត់ត្រូវរង់ចាំជាច្រើនថ្ងៃទើបអាចមានឱកាសទៅសម្រាកនៅក្នុងមន្ទីរពេទ្យបាន ខណៈដែលពួកគាត់ក៏ត្រូវបានចុះក្នុងបញ្ជីជាអ្នកជំងឺផ្លូវការរបស់អាជ្ញាធរសុខាភិបាលថៃដូចអ្នកជំងឺដែលបានទៅព្យាបាលនៅមន្ទីរពេទ្យអីចឹងដែរ។ អគ្គលេខាធិការរូបនេះបានបន្តថា ក្នុងអំឡុងពេលសម្រាកព្យាបាលនៅតាមផ្ទះនេះអ្នកជំងឺកូវីដ ១៩ ទាំងអស់នឹងទទួលបានអាហារឧបត្ថម្ភចំនួន ៣ ពេលក្នុងមួយថ្ងៃនិងឧបរកណ៍សម្រាប់តាមដានសុខភាពផ្ទាល់ខ្លួនម្នាក់មួយ ខណៈវេជ្ជបណ្ឌិតនឹងធ្វើការទំនាក់ទំនងតាមវីដេអូទៅកាន់ពួកគាត់ម្តងក្នុងមួយថ្ងៃដើម្បីតាមដានអាការៈរបស់ពួកគាត់ផងដែរ។ គួរម្លឹកជូនថា មុនពេលមានការសម្រេចខាងលើនេះ ក្រុមអ្នកជំងឺកូវីដ ១៩ ទាំងអស់នេះក៏បានទាក់ទងទៅកាន់អាជ្ញាធរសុខាភិបាលឲ្យមកទទួលពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែខាងមន្ទីរពេទ្យនៅក្នុងទីក្រុងបាងកកបានផ្ទុកអ្នកជំងឺពេញអស់ទៅហើយ ខណៈគេក៏មិនដឹងច្បាស់ថាពេលណាទើបមានគ្រែទំនេរជាធម្មតាវិញដែរ៕ អត្ថបទ៖

    July 12, 2021
  • អន្តរជាតិ

    ថៃ៖ អ្នកជំនាញផ្នែកជំងឺឆ្លងថៃម្នាក់បានជម្រុញឲ្យអាជ្ញាធសុខាភិបាលថៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បន្ថែម ១ដូសទៀត ទៅកាន់ក្រុមមន្ត្រីសុខាភិបាលជួរមុខទាំងអស់ ដែលការជម្រុញនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានមន្ត្រីសុខាភិបាលថៃម្នាក់បានបាត់បង់ជីវិត ដោយជំងឺកូវីដ ១៩ ទាំងដែលគាត់បានចាក់វ៉ាក់សាំងចំនួន ២​​ ដូសរួចទៅហើយ។ បើតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា មន្ត្រីសុខាភិបាលថៃបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ ១៩ នេះមានឈ្មោះហៅក្រៅថា Donut ភេទស្រី អាយុ ៣០ ឆ្នាំ បានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យ ទី ១១​ កក្កដា ម្សិលមិញនេះបន្ទាប់ពីគាត់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ បានមួយសប្តាហ៍។ ក្រោយរកឃើញករណីបាត់បង់ជីវិតខាងលើនេះ លោក Thiravat

    July 12, 2021