Pheakdey
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្ត៍ បានឲ្យដឹងថា មានក្រុមបុគ្គលិកសុខាភិបាលថៃជាង ៦០០ នាក់ បានឆ្លងជំងឺកូវីដ ១៩ ខណៈដែលពួកគាត់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sinovac រួចរាល់ចំនួន ២ ដូសទៅហើយ។ បើយោងតាមការក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា បើគិតជាភាគរយគឺក្រុមបុគ្គលិកសុខាភិបាលដែលបានឆ្លងជំងឺកូវីដ ១៩​ ទាំងអស់នោះមានមិនដល់ ១% នោះទេនៃចំនួនបុគ្គលិកសុខាភិបាលសរុប ព្រោះក្រុមបុគ្គលិកសុខាភិបាលសរុបមានចំនួន ៦៧៧,៣៤៨នាក់ ហើយតួលេខអ្នកឆ្លងជាក់ស្តែងមានចំនួន ៦១៨នាក់។ គួរបញ្ជាក់ជូនថា ថៃកំពុងប្រឈមនឹងរលកនៃការរាត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង ហើយតួលេខអ្នកឆ្លងប្រចាំថ្ងៃនៅប្រទេសថៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានហក់ឡើងដល់ខ្ទង់ ៨-៩ ពាន់នាក់ទៀតផង។ ស្របពេលដែលចំនួនអ្នកជំងឺកូវីដ ១៩

    July 12, 2021
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន NBC News បានឲ្យដឹងថា​ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក​ បានសម្រេចអនុញ្ញាតឲ្យក្រុមកូនសិស្សដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩រួចរាល់ទាំងអស់អាចទៅរៀនក្នុងថ្នាក់ជុំគ្នាដោយមិនចាំបាច់ពាក់ម៉ាស់នោះទេ។ ការសម្រេចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រទី ៩ ខែកក្កដាម្សិលមិញនេះ ខណៈការលើកលែងនេះនឹងត្រូវអនុវត្តចំពោះក្រុមកូនសិស្សទាំងអស់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។ បើតាមលោក Erin Sauber-Schatz ដែលជាអ្នកតំណាងឲ្យមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងបានបញ្ជាក់ថា គោលបំណងនៃការលើកលែងការពាក់ម៉ាស់ចំពោះក្រុមកូនសិស្សនេះគឺដើម្បីលើកទឹកចិត្តឲ្យពួកគេត្រលប់មករៀនជុំគ្នានៅក្នុងថ្នាក់រៀនវិញ ជំនួសឲ្យការសិក្សាតាមប្រព័ន្ធ Online ដែលមិនសូវមានគុណភាពខ្ពស់ដូចការមករៀនផ្ទាល់ក្នុងសាលានោះទេ។ យ៉ាងណាក្តី នៅក្រៅបរិវេណសាលារៀនក្រុមកូនសិស្សទាំងអស់ត្រូវតែពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួនដដែល ព្រោះនៅទីសាធារណៈគេមិនដឹងច្បាស់ថា អ្នកខ្លះបានចាក់វ៉ាក់សាំងរួចរាល់ឬក៏អត់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ NBC News

    July 10, 2021
  • អន្តរជាតិ

    អង់គ្លេស៖ ស្រ្តីជនជាតិអង់គ្លេសម្នាក់ត្រូវបានបញ្ឈប់ពីការងារភ្លាមៗ បន្ទាប់ពីនាងបានកុហកក្រុមហ៊ុនថានាងមានជំងឺទៅធ្វើការងារមិនកើត តែតាមការពិតនាងបានទៅចូលទស្សនាការប្រកួតបាល់ទាត់ Euro 2020 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដែលជាការប្រកួតរវាងក្រុមជម្រើសជាតិអង់គ្លេសនិងក្រុមជម្រើជាតិដាណឺម៉ាក។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះ Nina Farooqi អាយុ ៣៧ ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន Composite Prime ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Bradford ភាគខាងជើងនៃប្រទេស អង់គ្លេស។ អ្នកនាង Nina Farooqi (រូបខាងឆ្វេង) ប្រភពខាងលើបានបន្តថា កាលពីព្រឹកថ្ងៃទី ៧ ខែ កក្កដាកន្លងទៅនេះ អ្នកនាង

    July 10, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ថៃបានសម្រេចបង្កើតមន្ទីរពេទ្យនៅទីវាលឬមន្ទីរពេទ្យយោធាមួយកន្លែងទៀតនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ចេះតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ លោក Ratchada Dhnadirek ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា តាមគម្រោងគឺគេនឹងរៀបចំអាគារ Satellite 1 ក្នុងព្រលានយន្តហោះសុវណ្ណភូមិឲ្យក្លាយជាមន្ទីរពេទ្យយោធា ដោយមន្ទីរពេទ្យថ្មីនេះនឹងមានផ្ទៃក្រលាសរុបប្រមាណជា ១០០,០០០ ម៉ែត្រការ៉េ និងអាចផ្ទុកអ្នកជំងឺបានចំនួន ៥,០០០ នាក់។ អ្នកនាំពាក្យរូបនេះបានបន្តថា ជាន់ទី ៣ និង ៤ នៃអាគារពេទ្យយោធាថ្មីនេះនឹងប្រើប្រាស់សម្រាប់ដាក់អ្នកជំងឺកម្រិតស្រាល ខណៈជាន់ទី ២ គឺប្រើប្រាស់ជាកន្លែងផ្តល់សេវាសង្គ្រោះសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ។ រហូតមកទល់នឹងពេលនេះក្រុមការងារបច្ចេកទេសកំពុងដុតដៃដុតជើងរៀបចំមន្ទីរពេទ្យនេះហើយ ខណៈការបើកឲ្យដំណើរជាផ្លូវការអាចនឹងធ្វើឡើងនៅដើមខែក្រោយនេះ។ គួរបញ្ជាក់ថា

    July 10, 2021
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងជាច្រើនដើម្បីទប់ទល់នឹងរលកនៃជំងឺកូវីដ ១៩ ដែលបានបន្តរាតត្បាតយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ស្របពេលជាមួយនឹងការអនុវត្តវិធានការតឹងរឹងទាំងនោះ ក្រុមអាជ្ញាធរតាមមូលដ្ឋានក៏បានធ្វើសកម្មភាពគួរចាប់អារម្មណ៍មួយចំនួនទៀតផងដែរ ដូចជាមានក្រុមប៉ូលិសមួយចំនួនបានតែងខ្លួនជាខ្មោច និងអ្នកខ្លះបាននាំគ្នាសែងមឈូសដើរតាមទីសាធារណៈដើម្បីបន្លាចពលរដ្ឋមួយចំនួនដែលកំពុងជួបជុំគ្នាតាមទីសាធារណៈនៅពេលយប់និងដាស់តឿនពួកគេថា ជំងឺកូវីដ ១៩ មិនទាន់រលាយបាត់នោះទេហើយពួកគេអាចមានគ្រោះថ្នាក់ដោយជំងឺមួយនេះបានយ៉ាងងាយ ប្រសិនបើពួកគេមិនចេះការពារខ្លួនតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនោះទេ។ នៅតាមក្រុងខ្លះវិញក្រុមអាជ្ញាធរបានសម្រេចបាញ់ទឹកដាក់ហ្វូងពលរដ្ឋតែម្តង ខណៈដែលពួកគេកំពុងប្រមូលផ្តុំគ្នានៅទីសាធារណៈនិងនៅតាមកន្លែងលក់ចំណីអាហារមួយចំនួន។ យ៉ាងណាក្តី​ សម្រាប់ក្រុមអ្នកលក់ដូរមួយចំនួនមិនពេញចិត្តនឹងសកម្មភាពបាញ់ទឹកនេះទេ ព្រោះវាបានធ្វើឲ្យចំណីអាហាររបស់ពួកគាត់ត្រូវខូចខាត ហើយពួកគាត់ក៏ត្រូវខាតបង់ប្រាក់ចំពោះអាហារដែលខូចទាំងនោះផងដែរ។ គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយកាលពីថ្ងៃទី ៧ ខែកក្កដាកន្លងទៅឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងថ្មីប្រចាំថ្ងៃរហូតដល់  ៣៤,៣៧៩ នាក់ និងទទួលមរណភាពដល់ចំនួន ១,០៤០នាក់ទៀតផង​​ ខណៈ ៦០% នៃករណីឆ្លងសរុបគឺជាការចម្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta។ ស្របពេលដែលអ្នកជំងឺកូវីដ

    July 9, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ៩ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩,២៧៦នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៧២ នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៨,៩៩៨នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២៧៨នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣១៧,៥០៦នាក់ និងស្លាប់សរុបចំនួន ២,៥៣៤ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី

    July 9, 2021
  • អន្តរជាតិ

    ថៃ៖ កាលពីអំឡុងម៉ោង ៤ ព្រឹកថ្ងៃសុក្រទី ៩ ខែ កក្កដានេះ មានពលរដ្ឋថៃប្រមាណជាពី ៥០០-៦០០ នាក់ត្រូវបានគេប្រទះឃើញនាំគ្នាទៅអង្គុយ និងរង់ចាំធ្វើតេស្តរកជំងឺកូវីដ ១៩ យ៉ាងអត់ធ្មត់បំផុត ពោលគឺពួកគាត់ត្រូវមកអង្គុយឬដេកនៅទីវាលក្រោមដំណក់ទឹកភ្លៀងតាំងពីយប់មកម្លះដើម្បីទទួលបានសិទ្ធអទិភាពសម្រាប់ចូលធ្វើតេស្ត។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅមុខវត្ត Wat Phra Sri Mahathat Woramahawihan ដែលមានទីតាំងស្ថិតនៅខណ្ឌ Bang Khen នៃទីក្រុងបាងកក។ ប្រភពខាងលើបានបន្តថា នៅទីកន្លែងខាងលើនេះគឺរដ្ឋបាលក្រុងបាងកកនឹងផ្តល់ការធ្វើតេស្តរហ័សរកជំងឺកូវីដ ១៩ ដោយមិនគិតថ្លៃសម្រាប់ពលរដ្ឋថៃទូទៅ ហើយការផ្តល់ជូនបានចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី

    July 9, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែ កក្កដា ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមួយ ពោលគឺតួលេខអ្នកឆ្លងថ្មីមានរហូតដល់ ៨,៨៦៨នាក់។  គួរម្លឹកថា តួលេខនេះគឺជាកំណត់ត្រាឆ្លងប្រចាំថ្ងៃច្រើនបំផុតលំដាប់ទី ២ សម្រាប់ប្រទេសម៉ាឡេស៊ី ខណៈកាលពីអំឡុងខែឧសភាកន្លងទៅម៉ាឡេស៊ីធ្លាប់កត់ត្រាអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតរហូតដល់ ៩,០២០ នាក់ឯណោះ។ ក្រៅតែពីបានរកឃើញអ្នកឆ្លងដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១៣៥នាក់ផងដែរ ហើយវាគឺតួលេខអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់សម្រាប់ម៉ាឡេស៊ីរាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មក។ ​សូមបញ្ជាក់ថា គិតត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩

    July 9, 2021
  • អន្តរជាតិ

    វៀតណាម៖ រដ្ឋាភិបាលវៀតណាមនឹងសម្រេចធ្វើការបិទខ្ទប់ទីក្រុងហូជីមិញក្នុងរយៈ ២ សប្តាហ៍ដើម្បីទប់ទល់នឹងរលកនៃការរាត្បាតជំងឺកូវីដ ១៩ ដែលកំពុងកើនឡើងយ៉ាងគំហុកនៅក្នុងទីក្រុងមួយនេះ។ វិធានការបិទខ្ទប់ទីក្រុងដ៏សំខាន់នេះនឹងត្រូវផ្តើមអនុវត្តចាប់ពីព្រឹកព្រលឹមថ្ងៃសុក្រ ទី៩ ខែកក្កដា ស្អែកនេះ ខណៈនៅក្នុងទីក្រុងហូជីមិញមានប្រជាពលរដ្ឋប្រមាណជា ៩លាននាក់កំពុងរស់នៅ។ គួររម្លឹកថា មុនពេលមានការបិទខ្ទប់នេះ ក្រុងហូជីមិញបានរកឃើញអ្នកឆ្លងកូវីដ ១៩ រហូតដល់ ១,៣១៤ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ បើតាមលោក Nguyen Thanh Phong ដែលអភិបាលក្រុងហូជីមិញបានឲ្យដឹងថា​ ក្នុងពេលអនុវត្តការបិទខ្ទប់នេះពលរដ្ឋនៅក្នុងទីក្រុងទាំងអស់នឹងតម្រូវឲ្យនៅក្នុងផ្ទះ ហើយអាចចេញក្រៅបានតែក្នុងករណីចាំបាច់ប៉ុណ្ណោះ ដូចជាចេញទៅទិញអាហារ និងថ្នាំពេទ្យជាដើម ខណៈអាជីវកម្មដែលមិនសូវចាំបាច់ជាច្រើនក៏តម្រូវឲ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលវៀតណាមទើបសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានប្រមាណជា ៤លានដូសប៉ុណ្ណោះ

    July 8, 2021
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា​ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ៨ ខែ កក្កដានេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនក៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺត្រឹមរយៈ ២៤ ម៉ោងចុងក្រោយនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ១,២៧៥ នាក់។ អ្វីដែលជាការព្រួយបារម្ភរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនោះគឺក្នុងចំណោមករណីថ្មីទាំងនោះក៏មានការកើនឡើងនៃចំនួនអ្នកវិជ្ជមានកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ដែលជាមេរោគកាចសាហាវជាងគេក្នុងពេលបច្ចុប្បន្ននេះផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងទើបសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនរួចរាល់ទាំង ២ដូសបានត្រឹម ១០%ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋសរុបប្រមាណជា ៥២លាននាក់។ ដោយឡែកមានពលរដ្ឋប្រមាណជា ៣០%ផ្សេងទៀតដែលភាគច្រើនជាក្រុមមនុស្សចាស់មានអាយុលើសពី ៦០

    July 8, 2021