Pheakdey
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីជាប្រទេសមួយដែលត្រូវបានគេមើលឃើញថា មានការអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ​ ១៩ ដោយប្រទេសនេះបានសម្រេចធ្វើការផាកពិន័យអ្នកដែលល្មើសនឹងវិធានការក្នុងទំហំទឹកប្រាក់យ៉ាងច្រើនឬអាចជាប់គុកយ៉ាងយូរទៀតផង បើទោះជាកំហុសនោះមិនសូវធំដុំក៏ដោយ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានរាយការណ៍ថា កាលពីថ្មីៗនេះអាជ្ញាធរម៉ាឡេស៊ីបានចុះទៅបង្រ្កាបទីតាំងក្លឹបរាត្រីមួយកន្លែងនៅក្នុងទីក្រុងកូឡាឡាំពួរ ហើយបានធ្វើការរឹបអូសស្រានិងធ្វើការផាកពិន័យដែលមានទំហំជាទឹកប្រាក់សរុបរហូតដល់ ៨៧០ ០០០ រីងហ្គីត (២១១ ៥៥០ ដុល្លារអាមេរិក)។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងពេលចុះទៅបង្ក្រាបទីតាំងក្លឹបរាត្រីនោះអាជ្ញាធរបានឃាត់ខ្លួនមនុស្សស្រីប្រុសសរុបចំនួន ៩០ នាក់ ហើយប្រាក់ផាកពិន័យពីក្រុមមនុស្សទាំងនេះគឺមានចំនួនសរុប ៤៧០ ០០០ រីងហ្គីត (១១៤ ២៨៥ ដុល្លារអាមេរិក) ។ ទន្ទឹមគ្នានោះអាជ្ញាធរក៏បានសម្រេចរឹបអូសយកស្រាចំនួន ៥០០ ដប

    May 8, 2021
  • អន្តរជាតិ

    យោងតាមគេហទំព័រផ្លូវការរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានចុះផ្សាយកាលពីយប់ថ្ងៃទី ៧ ឧសភា ម្សិលមិញនេះបានបញ្ជាក់ថា អង្គការសុខភាពពិភពលោកបានសម្រេចទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinopharm ដែលជាផលិតផលរបស់ប្រទេសចិនជាផ្លូវការហើយ។ ទន្ទឹមជាមួយគ្នានេះអង្គការសុខភាពពិភពក៏បានសម្រេចចុះឈ្មោះវ៉ាក់សាំង Sinopharm  ជាវ៉ាក់សាំងសម្រាប់ប្រើប្រាស់ក្នុងវិធី Covax របស់ខ្លួនផងដែរ ដែលតាមរយៈកម្មវិធីនេះអង្គការសុខភាពពិភពលោកនឹងធ្វើការចែកចាយវ៉ាក់សាំងរបស់ចិននេះទៅកាន់បណ្តាប្រទេសផ្សេងនៅទូទាំងពិភពលោកផងដែរ។ គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលអង្គការអ​ន្តរជាតិមួយនេះបានសម្រេចទទួលស្គាល់និងជ្រើសរើសវ៉ាក់សាំងរបស់ចិនសម្រាប់ការប្រើប្រាស់ជាលក្ខណៈផ្លូវការនិងសកលដូចនេះ។ គេនៅចាំបានថា នាពេលកន្លងអង្គការសុខភាពពិភពលោកបានសម្រេចទទួលស្គាល់និងអនុម័តឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៤ ប្រភេទរួចហើយមានដូចជាវ៉ាក់សាំង Pfizer-BioNTech, AstraZeneca, Johnson & Johnson និង Moderna។ គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកប្រទេសកម្ពុជាក៏ធ្លាប់ទទួលបានវ៉ាក់សាំង Sinopharm របស់ចិនចំនួន ១,៣

    May 8, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Today បានឲ្យដឹងថា អាជ្ញាធរក្រុង​ Delhi ប្រទេសឥណ្ឌា ដែលជាទីកន្លែងកំពុងផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងនោះបានចេញមកធ្វើអន្តរាគមន៍កំណត់តម្លៃសេវាកម្មប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់គ្រប់ប្រភេទ ដើម្បីលុបបំបាត់ចោលនូវបញ្ហាគិតថ្លៃជ្រុលហួសហេតុពីសំណាក់ម្ចាស់រថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យ ឬក្រុមហ៊ុនឯកជនផ្សេងៗដែលមានការផ្តល់ជូនសេវាកម្មរថយន្តសង្គ្រោះបន្ទាន់នេះ។ ការចេញមកធ្វើអន្តរាគមន៍នេះគឺបានកើតឡើងក្រោយមានពលរដ្ឋឥណ្ឌាដែលជាសាច់ញាតិអ្នកជំងឺកូវីដ ១៩ ជាច្រើននាក់បាននាំគ្នារិះគន់ជាសាធារណៈអំពីបញ្ហាឡើងថ្លៃហួសហេតុនូវសេវាកម្មរថយន្តសង្គ្រោះបន្ទាន់ ពោលគឺម្ចាស់សេវាកម្មចេះតែទារថ្លៃតាមចិត្តនឹកឃើញពីក្រុមជនរងគ្រោះដែលត្រូវការសេវាកម្មនេះជាបន្ទាន់។ តាមបទបញ្ជាថ្មីរបស់អាជ្ញាធរក្រុង Delhi បានកំណត់ថា សេវាកម្មរថយន្តសង្គ្រោះបន្ទាន់សម្រាប់ប្តូរជនរងគ្រោះពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយគឺត្រូវគិតថ្លៃ ១ ៥០០ រ៉ូពី (២០ ដុល្លារអាមេរិក) សម្រាប់ ១០ គីឡូម៉ែត្រដំបូង ហើយលើសពីនេះត្រូវគិតថ្លៃ ១០០ រ៉ូពី (១,៣៦

    May 7, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានចាប់ខ្លួនមនុស្ស ៣នាក់ពាក់ព័ន្ធនឹងករណីលក់ខ្យល់អ៊ុកស៊ីសែនក្លែងក្លាយ ខណៈអ្នកជំងឺកូវីដ ១៩ រាប់លាននាក់នៅក្នុងប្រទេសឥណ្ឌាកំពុងត្រូវការខ្យល់អ៊ុកស៊ីសែនជាចាំបាច់ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ។ អាជ្ញាធរទីក្រុង Delhi ប្រទេសឥណ្ឌាបានបញ្ជាក់ថា ជនខិលខូចទាំង ៣ នាក់នោះបានយកបំពង់ហ្គាសសម្រាប់ពន្លត់អគ្គិភ័យមកលាបពណ៌ខ្មៅនៅពីខាងក្រៅ ហើយបន្លំដាក់លក់ជាខ្យល់អ៊ុកស៊ីសែនក្នុងតម្លៃយ៉ាងខ្ពស់ទៀតផង។ បុរសឥណ្ឌាម្នាក់ដែលបានទិញខ្យល់អ៊ុកស៊ីសែនពីក្រុមជនខិលខូចបានប្រាប់ប៉ូលិសថា ដំបូងឡើយគាត់បានទិញខ្យល់អ៊ុកស៊ីសែនមួយបំពង់ក្នុងតម្លៃ ៥​ ៥០០ រ៉ូពី (៧៥ ដុល្លារអាមេរិក) សម្រាប់អ៊ុកស៊ីសែនចំណុះ ៤,៥​ លីត្រ ពីកន្លែងមួយនៅតំបន់ Alipur។ ហើយក្រោយមកពេលគាត់ចង់ទិញខ្យល់អ៊ុកស៊ីសែនបន្ថែមទៀតគឺតម្លៃរបស់វាបានឡើងដល់ ១៣ ០០០ រ៉ូពី (១៧៧ ដុល្លារអាមេរិក) ក្នុងចំណុះ ៤,៥ ដដែល

    May 7, 2021
  • អន្តរជាតិ

    ថៃ៖ សារព័ត៌មាន The Thaiger បានរាយការណ៍ថា នៅក្នុងថ្ងៃសុក្រ ទី ៧ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,០៤៤នាក់ ខណៈករណីស្លាប់វិញក៏ត្រូវបានរកឃើញចំនួន ២៧នាក់បន្ថែមទៀតផងដែរ។ តាមរយៈតួលេខនេះបានបង្ហាញថា ទាំងចំនួនអ្នកឆ្លងថ្មីនិងស្លាប់បានកើតឡើងបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ ដោយកាលពីម្សិលមិញថៃបានរកឃើញអ្នងថ្មីចំនួន ១,៩១១ នាក់ និងស្លាប់ចំនួន ១៨ នាក់ប៉ុណ្ណោះ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះភាគច្រើនគឺត្រូវបានរកឃើញនៅសង្កាត់ចំនួន ៣ ក្នុងទីក្រុងបាងកកគឺសង្កាត់  Klong Toey ‘slums’, Bon Kai

    May 7, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹថា រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីនឹងបើកបេសកម្មពិសេសមួយដើម្បីនាំយកប្រជាពលរដ្ឋខ្លួនដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌាត្រលប់មកកាន់ទឹកដីម៉ាឡេស៊ីវិញ ក្រោយស្ថានភាពរាតត្បាតជំងឺកូវីដ​១៩ នៅឥណ្ឌាកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Hishammuddin Hussein រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងបេសកម្មនេះម៉ាឡេស៊ីនឹងប្រើប្រាស់យន្តហោះពិសេសជាច្រើនដើម្បីទៅនាំយកពលរដ្ឋខ្លួនពីក្នុងទីក្រុង  New Delhi និង Mumbai ប្រទេសឥណ្ឌា ខណៈមកទល់នឹពេលនេះក្រុមការងារពិសេសរបស់ម៉ាឡេស៊ីបានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើសកម្មភាពហើយ តែនៅរង់ចាំការអនុញ្ញាតពីអាជ្ញាធរឥណ្ឌាតែប៉ុណ្ណោះ។ រដ្ឋមន្រ្តីរូបនេះបានអំំពាវឲ្យពលរដ្ឋម៉ាឡេស៊ីទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌាត្រូវរៀបចំខ្លួនឲ្យបានរួចរាល់និងទៅចុះឈ្មោះនៅឧត្តមស្នងការម៉ាឡេស៊ីប្រចាំប្រទេសឥណ្ឌានៅល្ងាចថ្ងៃសុក្រនេះឲ្យបានគ្រប់ៗគ្នា និងបន្ទាប់មកត្រូវរង់ចាំស្តាប់សេចក្តីជូនដំណឹងចុងក្រោយស្តីពីកាលបរិច្ឆេទជាក់លាក់អំពីការចេញដំណើរ។ ពលរដ្ឋម៉ាឡេស៊ីទាំងអស់នេះក៏ត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ទាំងមុនពេលចេញដំណើរនិងក្រោយពេលមក​ដល់ប្រទេសម៉ាឡេស៊ីផងដែរ ហើយជាងនេះទៅទៀតពួកគេនឹងត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃផងដែរក្រោយពេលមកដល់ម៉ាឡេស៊ី។ គួររម្លឹកថា ស្ថានភាពរីករាលដាលជំងឺកូវីដ ១៩ នៅឥណ្ឌាបានឈានដល់កម្រិតអាក្រក់បំផុតមួយកាលម្សិលមិញនេះ ដោយគ្រាន់តែក្នុងមួយថ្ងៃម្សិលមិញនេះឥណ្ឌាបារកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន

    May 7, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ ការជួយសង្គ្រោះជីវិតរាល់គ្រប់អ្នកជំងឺទាំងអស់ដោយមិនមានការរើសអើងគឺជាក្រមសីលធម៌វិជ្ជាជីវៈមួយសម្រាប់ក្រុមវេជ្ជបណ្ឌិតឬបុគ្គលិកសុខាភិបាលគ្រប់កម្រិតនៅក្នុងវិស័យវេជ្ជសាស្ត្រ។ យ៉ាងណាក្តី នៅក្នុងស្ថានភាពបន្ទាន់ និងខ្វះខាតសម្ភារៈបរិក្ខាពេទ្យនោះ ខាងក្រុមគ្រូពេទ្យក៏អាចធ្វើការសម្រេចចិត្តជួយសង្គ្រោះជីវិតអ្នកជំងឺណាឬមិនជួយសង្គ្រោះអ្នកជំងឺណាម្នាក់ផងដែរ ដើម្បីរក្សាទុកសម្ភារៈបរិក្ខាពេទ្យដ៏តិចតួចនោះសម្រាប់ប្រើប្រាស់ឲ្យមានប្រយោជន៍បំផុតសម្រាប់សង្គមជាតិ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ស្ថានភាពដូចបានជម្រាបជូនខាងលើនេះ កំពុងតែកើតមាននៅក្នុងមន្ទីរពេទ្យមួយចំនួនក្នុងប្រទេសឥណ្ឌាហើយ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងប្រទេសឥណ្ឌាបានកើនឡើងយ៉ាងគំហុគក្នុងកម្រិតមួយដែលគេលែងអាចគ្រប់គ្រងបាន។ លោកវេជ្ជបណ្ឌិត Rohan Aggarwal  ប្រភពខាងលើបានលើកយកករណីលោកវេជ្ជបណ្ឌិតឥណ្ឌាម្នាក់ឈ្មោះ Rohan Aggarwal  អាយុ ២៦ ឆ្នាំ បម្រើការងារនៅក្នុងមន្ទីរពេទ្យ New Delhi មកចុះផ្សាយថា​ តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មក វេជ្ជបណ្ឌិតរូបនេះត្រូវធ្វើការងារស្ទើរតែពេញ

    May 6, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ៦ ខែ ឧសភានេះអាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៩១១ ករណីបន្ថែមទៀត ហើយទន្ទឹមគ្នានេះថៃក៏បានរកឃើញមានអ្នកស្លាប់ចំនួន ១៨ នាក់ផងដែរ ដែលអ្នកស្លាប់ទាំងអស់នេះសុទ្ធតែមានជំងឺជាប់ពាក់ព័ន្ធទៅនឹងជំងឺកូវីដ ១៩ ។ បើទោះជាមានអ្នកឆ្លងក្នុងខ្ទង់ជាង ១ ពាន់នាក់និងថ្ងៃខ្លះមានរហូតដល់ជាង ២ ពាន់នាក់ក៏ដោយ តែអាជ្ញាធរថៃបានបញ្ជាក់ថា ចំនួនអ្នកឆ្លងនេះគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់បាននៅឡើយទេ។ គួរបញ្ជាក់ថា គិតទល់ពេលនេះថៃមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ៧៥ ០០០

    May 6, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងបញ្ចេញថវិកាចំនួន ២២៥ ពាន់លានបាត (ជាង ៧,២ ពាន់លានដុល្លារអាមេរិក) បន្ថែមទៀត ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយវិបត្តិនៃជំងឺកូវីដ ១៩ តាមរយៈការបង្កើតគម្រោងជួយចេញប្រាក់ពេលពលរដ្ឋទៅទិញឥវ៉ាន់ពីក្រុមអាជីវកដែលខកខានធ្វើសកម្មភាពអាជីវកម្ម​និងផ្តល់ជាប្រាក់សុទ្ធមួយចំនួនទៅកាន់ពលរដ្ឋដែលបានបាត់បង់ការងារនាពេលកន្លងមក។ ប្រភពខាងលើបានបញ្ជាក់ថា តាមរយៈគម្រោងខាងលើនេះ គឺរដ្ឋាភិបានថៃនឹងផ្តល់ប័ណ្ណបញ្ចុះតម្លៃទៅកាន់ក្រុមពលរដ្ឋដែលមានចំណូលមធ្យមនិងខ្ពស់ប្រមាណជា ៤ លាននាក់ ដើម្បីលើកទឹកចិត្តឲ្យពួកគេមកទិញអាហារ សម្ភារៈប្រើប្រាស់ ឬសេវាកម្មពីក្រុមអាជីវកមួយចំនួនដែលបានចុះឈ្មោះនិងទទួលស្គាល់ជាមួយដៃគូរបស់រដ្ឋាភិបាលក្នុងការអនុវត្តគម្រោងមួយនេះ។ ប័ណ្ណបញ្ចុះតម្លៃនោះនឹងមានទំហំជាទឹកប្រាក់សរុបចំនួន ៧ ០០០ បាត (២២៥ ដុល្លារអាមេរិក) ហើយអ្នកដែលទទួលបានប័ណ្ឌនេះនឹងរីករាយក្នុងការទិញឥវ៉ាន់ជាច្រើនមុខដោយមានការបញ្ជុះតម្លៃរហូតដល់ ៥០% ហើយចំនួនទឹប្រាក់បញ្ចុះតម្លៃពាក់កណ្តាលនោះគឺរដ្ឋាភិបាលជាអ្នកចេញលុយជំនួសទៅឲ្យក្រុមអាជីវកដោយផ្ទាល់តែម្តង។ ក្រុមអ្នកទិញទំនិញក៏អាចទិញឥវ៉ាន់ច្រើន​តាមតម្រូវការរបស់ពួកគេបានផងដែរ តែបន្ទាប់ពីប្រើប្រាស់ទឹកប្រាក់ក្នុងប័ណ្ណបញ្ចុះតម្លៃនេះរួចគឺពួកគេនឹងត្រូវទិញក្នុងតម្លៃពេញ ១០០%

    May 6, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់អាមេរិក Pfizer បានប្រកាសថា ក្រុមហ៊ុនគ្រោងនឹងចេញលក់វ៉ាក់សាំង Pfizer ជំនាន់ថ្មី ដែលអាចរក្សាទុកនៅក្នុងទូទឹកកកធម្មតាបាន និងអាចចាក់ជូនក្មេងតូចដែលមានអាយុចាប់ពី ២ ឆ្នាំបានទៀតផង។ គួរបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលពិភពលោកកំពុងប្រើប្រាស់នៅពេលបច្ចុប្បន្ននេះត្រូវរក្សាទុកនៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបំផុត ពោលគឺនៅសីតុណ្ណភាពកម្រិតពី -៦០ ទៅ -៨០ អង្សាសេទើបអាចប្រសិទ្ធភាពប្រើប្រាស់ក្នុងរយៈពេល ៦ ខែ ហើយបើគេរក្សាទុកនៅក្នុងសីតុណ្ណភាពត្រឹមចន្លោះពី  -១៥ ទៅ  -២៥ អង្សាសេវិញ គឺវ៉ាក់សាំងមានប្រសិទ្ធភាពត្រឹមតែក្នុងរយៈ ២ សប្តាហ៍ប៉ុណ្ណោះ។ ដោយឡែកសម្រាប់វ៉ាក់សាំង Pfizer ជំនាន់ថ្មីវិញគឺអាចរក្សាទុកនៅក្នុងសីតុណ្ណភាពត្រឹមចន្លោះពី

    May 5, 2021