soknita
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការពារជាតិ បង្ហាញនូវរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ដែលជាថ្ងៃទី ១៨ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។ ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖

    December 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានជូនដំណឹង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥។ -នៅម៉ោង ១០:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់

    December 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានជូនដំណឹង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥។ ដោយនៅវេលាម៉ោង ៩:៤០នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ១គ្រាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន ២នាក់ ក្នុងភូមិសាស្ត្រកូនត្រី ស្រុកអូរជ្រៅ ជិតផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ។ ចំពោះសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ

    December 24, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ ឯកឧត្តមបណ្ឌិត លី ធុជ បានឱ្យដឹងថា “នេះគឺជាគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា ហើយវាមិនមែនគ្រាន់តែជាអាវុធនោះទេ – វាជាអន្ទាក់សម្រាប់ជនស៊ីវិល! គ្រាប់ប្រភេទនេះងាយនឹងផ្ទុះ។ ការប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹងចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ”។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥។

    December 24, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស៉ ក្រសួងការបរទេស នៅរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីអំពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។ សូមអានខ្លឹមសារលម្អិតនៅខាងក្រោមនេះ៖ ប្រភព៖

    December 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូណដំណឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់មកទិញត្រីបាន ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែធ្នូ ខាងមុខនេះ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមថា ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦

    December 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ ជូនដំណឹពី ការរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ«រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ។ ក្រសួងទេសចរណ៍ បានបន្ថែមថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាព មនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណង ពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ

    December 23, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ជាក់ថា ប្រទេសកម្ពុជាគាំទ្រកិច្ចប្រជុំ GBC នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ដើម្បីពង្រឹងបទឈប់បាញ់។ ប្រទេសកម្ពុជាបានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ស្អែកនេះ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។ ឯកឧត្តម ទៀ

    December 23, 2025
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា រហូតមកដល់ព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជានៅឡើយ ដែលការបាញ់ប្រហារនេះមិនរើសមុខថាជាទីតាំងយោធា ឬជាទីតាំងជនស៊ីវិលរបស់កម្ពុជាសោះឡើយ ហើយរហូតមកដល់ពេលនេះពលរដ្ឋស្លូតត្រង់របស់កម្ពុជាចំនួន២១នាក់ហើយបានស្លាប់ ក្នុងនោះមានទារកម្នាក់ផងដែរ ខណៈអ្នករងរបួសបានកើនឡើងចំនួន៨៣នាក់។ នេះគឺជាតួលេខគិតត្រឹមវេលាម៉ោង៦ល្ងាចថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើអធិតេយ្យ

    December 23, 2025
  • ព័ត៌មានជាតិ

    តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសបារាំង បានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ឈ្មោះថា «សួនច្បារ នរោត្តម សីហនុ»។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង មានកិត្តិយសសូមជម្រាបជូនដំណឹងថា សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា «សួនច្បារនរោត្តម សីហនុ»។ ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា

    December 23, 2025