- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ដល់ម៉ូតូ១០គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលចល័តដឹកស្បៀងទៅជួរមុខ។ ដោយមើលឃើញពីស្ថានភាពជាក់ស្ដែង និងភាពចាំបាច់ក្នុងការប្រើប្រាស់ នៅថ្ងៃទីពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចល័តដឹកស្បៀងទៅជួរមុខ។ ឆ្លើយតបបញ្ហាចំពោះមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍
December 17, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប ត្រៀមដីសម្រាប់ជនភៀសសឹកដាំដំណាំ និងបន្លែ សម្រួលជីវភាពបណ្ដោះអាសន្ន ។ តាមការណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ឱ្យត្រៀមរៀបចំទីតាំងដី និងស្រះទឹក សម្រាប់បងប្អូនជនភៀសសឹកដាំដំណាំ បន្លែ និងចិញ្ចឹមត្រី ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ បណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រទេសជាតិទទួលរងការឈ្លានពាន។ ក្នុងឱកាសបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំទីតាំងទទួលជនភៀសសឹក លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ ចុះពិនិត្យទីតាំងដីនៅក្នុងបរិវេណវត្ត ដែលជាកន្លែងទទួលជនភៀសសឹក ដើម្បីរៀបចំឱ្យបងប្អូនអាចដាំដំណាំ និងបន្លែផ្សេងៗបាន។ សម្រាប់វត្តណាដែលមិនមានដីគ្រប់គ្រាន់ លោកបានបន្តថា អាជ្ញាធរស្រុកត្រូវពិនិត្យមើលទីតាំង នៅក្បែរវត្តដែលមានប្រភពទឹក ហើយអាជ្ញាធរខេត្ដនឹងចុះទៅចរចាជាមួយម្ចាស់ដី ដើម្បីអនុញ្ញាតឱ្យ ជនភៀសសឹកប្រើប្រាស់ដាំដំណាំបណ្ដោះអាសន្ន។
December 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានប្រកាសដាក់ចេញនូវគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងឈ្លាសវៃមួយ គឺចលនា «យើងរួមគ្នាដើម្បីជាតិ!» ក្នុងគោលបំណងកៀរគរស្មារតីជាតិ ឱ្យសមាជិកកាយឫទ្ធិនារី រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូប នាំគ្នាដាំបន្លែ និងដំណាំផ្សេងៗ ដើម្បីប្រមូលផលផ្គត់ផ្គង់ជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលកំពុងភៀសខ្លួនដោយសារសង្គ្រាម។ ការអញ្ជើញរៀបចំបំផុសស្មារតីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ ក្នុងបរិបទដែលកងទ័ពកម្ពុជាកំពុងប្រយុទ្ធការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។ លោកជំទាវបណ្ឌិតបានអំពាវនាវដល់ខ្មែរទាំងអស់
December 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា ប្រទេសកម្ពុជា បានទទួលវត្ថុបុរាណខ្មែរចំនួន ៣រូប ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។ តាមរយៈសេចក្ដីជូនព័ត៌មានពី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងបន្ថែមថា ប្រទេសកម្ពុជាស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរ ចំនួន៣រូប ពីសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្វិតសូនីញាន។ បន្ទាប់ពីធ្វើការ ចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្និតសូនីញាន (National
December 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃនៅតែបន្តបើកការវាយប្រហារមកលើកម្ពុជាដែលនាំឱ្យការវាយប្រហារនេះបានឈានចូលថ្ងៃទី១១ហើយ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ។ លោកជំទាវអ្នកនាំពាក្យបានថ្លែងថា ចាប់តាំងពីមានការវាយប្រហារពីយោធាថៃដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះបានបណ្តាលឱ្យពលរដ្ឋកម្ពុជាចំនួន១៧នាក់ស្លាប់
December 17, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវដឹកទឹកចែកជូនពលរដ្ឋប្រើប្រាស់តាមជុំរំភៀសសឹក។ ក្នុងនោះ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានបញ្ជាក់ថា តាមការអនុវត្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងផែនជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង-ស្រុក
December 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងឡាវឯកភាពជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នាតាមរយៈយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ”។ ក្នុងនោះដែរ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងកម្ពុជា ៤៥រូប ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ននៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍លម្អិតពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ
December 17, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងឱកាសនិមន្តនាំស្បៀងអាហារ ទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកចំនួន២៥០គ្រួសារ កំពុងស្នាក់នៅក្នុងសង្កាត់សៀមរាប និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយសម្តេចបានមានថេរដីកាថា ពេលនេះញាតិញោមជាប្រជាពលរដ្ឋភៀសសឹកសង្គ្រាមមកពីតំបន់ព្រំដែន កម្ពុជា-ថៃ ហើយមករស់ជុំគ្នារាប់ពាន់នាក់ ដូចនេះសម្តេចសុំឱ្យញាតិញោមទាំងអស់ចេះសាមគ្គីគ្នា ចេះស្រលាញ់គ្នា ចេះចែកគ្នារស់ក្នុងគ្រាលំបាក។ ហើយកុំឈ្លោះគ្នា កុំវ៉ៃគ្នា ព្រោះថា ក្នុងគ្រាលំបាកនេះ យោធាសៀមបានកំពុងធ្វើសង្គ្រាមឈ្លានពានលើកទឹកដីយើង ធ្វើបាបយើង ហើយបើយើងធ្វើបានគ្នាឯងទៀតតើប្រទេសជាតិយើងនិងទៅជាយ៉ាងណា។ សម្តេច ពិន សែម
December 17, 2025 - PR
(ភ្នំពេញ)៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំដែលបានចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ធនាគារ ជីប ម៉ុង បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនយោធិនពលីជីវិត និងយោធិនពិការ នៅក្នុងប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ ការចូលរួមលុបបំណុលទាំងស្រុងរបស់ធនាគារ ជីប ម៉ុង គឺជាការចូលរួមសម្រាលបន្ទុកបន្ថែមដល់យោធិនខ្មែរ និងក្រុមគ្រួសាររបស់វីរកងទ័ព ក្រោមស្មារតីមនុស្សធម៌ និងសាមគ្គីភាព។ ក្នុងនាមជាប្រជាជាតិតែមួយ ធនាគារ ជីប ម៉ុង នឹងបន្តរួបរួមគ្នាជាធ្លុងមួយ បង្កើតជាកម្លាំងរួម ជួយដល់ជាតិនិងប្រជាជនខ្មែររបស់យើងដែលកំពុងរងផលប៉ះពាល់ នៅក្នុងគ្រាលំបាកនេះ ។ ធនាគារ
December 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ) ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងមិនអាចខ្វះបាន ដែលផ្តល់សុវត្ថិភាព និងការពារដល់អ្នកសារព័ត៌មានពីការប្រឈមខាងផ្លូវច្បាប់នានា។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈនៃជម្លោះព្រំដែនកម្ពុជាថៃ អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានជាធរមានដោយមិនត្រូវផ្សាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈឡើយ ខណៈពេលដែលកម្ពុជាកំពុងជួបការលំបាកនេះ។ ក្នុងឱកាសអញ្ជើញជាវាគ្មិនកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»នៃវិទ្យុជាតិកម្ពុជាក្រោមប្រធានបទស្ដីពី៖ «ក្រមសីលធម៌វិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មាន» នៅថ្ងៃទី ១៦
December 16, 2025









