- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្រសួងការពារជាតិ បានបន្ថែមថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម NAMAZU
December 25, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យោធាថៃនៅតែបន្តបាញ់ប្រហារ បើទោះបីជាកិច្ចប្រជុំក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមធ្វើឡើងហើយក៏ដោយ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា បើទោះបីជាកិច្ចប្រជុំក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូម្សិលមិញនេះក៏ដោយក៏ស្ថានការណ៍នៃការគម្រាមកំហែង និងសកម្មភាពរំលោភឈ្លានពានរបស់យោធាថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅតែកើតមាននៅឡើយ បើគិតមកដល់ម៉ោងនេះ ដែលនាំឱ្យប្រតិបត្តិការនៃការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជាបានឈានចូលដល់ថ្ងៃទី១៩ហើយ។ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា យោធាថៃបាន
December 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ រដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដោយមានរបៀបវារៈចំនួន ៤ រួមមាន៖ ១)ការពិភាក្សានិងអនុម័ត
December 25, 2025 - ព័ត៌មានជាតិ
តាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០៥នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ ក្រសួងការពារជាតិ បានបញ្ជាក់់ថា ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
December 25, 2025 - ព័ត៌មានជាតិ
(ប្រទេសថៃ)៖ នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ ចំពោះកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)
December 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចេញផ្សាយពី ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស ណែនាំឱ្យស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន។ តាមរយៈការជម្រាបជូនពី ក្រសួងការបរទេស បានបញ្ជាក់លម្អិតថា ក្រោយពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជា អាជ្ញាធរថៃបានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការ លំបាក និងការភិតភ័យដល់អ្នកដំណើរបរទេស និងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមក ប្រទេសកម្ពុជាដោយអាជ្ញាធរថៃបានឃាត់ខ្លួន នាំទៅសាកសួរ ថតវីដេអូ និងឆែកឆេរវ៉ាលីសជាដើម។ ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ
December 24, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ តាមសេចក្តីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានសម្រេចផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងសេចក្ដីណែនាំពី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជម្រាបជូនថា គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា៖ដោយមានការឈ្លានពានពីសំណាក់យោធា ថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ
December 24, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ ក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ ថា នៅវេលាម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន ១គ្រាប់ចូលភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។ ចំពោះស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ – ម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន ១គ្រាប់ចូលភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។ ស្ថានការណ៍នៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់
December 24, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេច ម៉ែន សំអន ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋភៀសសឹក ១ ១៨០គ្រួសារ នៅខេត្តព្រះវិហារ។ ដោយនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ និងនាំយកស្បៀងអាហារទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភៀសសឹកចំនួន ១ ១៨០គ្រួសារ
December 24, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ ថា រកឃើញដំរីញីចំនួន១ក្បាលនិងកូនទើបកើតចំនួន១ក្បាល ស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ចោរឈ្លានពានសៀម នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ។ ដោយកាលពីនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។
December 24, 2025









