- សង្គមMarch 7, 2021 Khmernote Media
ថ្មីៗនេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញ បុគ្គលឈ្មោះ អ៉ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹមសុភី គឺមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ ជុំវិញករណីនេះផងដែរ កូនស្រីរបស់លោក អ៉ឹម សុភី បានធ្វើការបកស្រាយបញ្ជាក់ការពិតទាក់ទងនឹងការចែកចាយវីដេអូមួយបង្ហាញពីសកម្មភាពច្រៀងលេងកំសាន្តរបស់ឪពុកកញ្ញា ដែលសរសេរខុសពីការពិត។ ម្ចាស់គណនីហ្វេសប៊ុក So Phornry បានឲ្យដឹងថា “ក្នុងនាមនាងខ្ញុំជាកូនស្រីរបស់ វេជ្ជ អ៉ឹម សុភី នាងខ្ញុំសូមអះអាងថា ក្នុងអំឡុងពេលគាត់មានចាប់ផ្តើមមាន អាការៈមិនស្រួលខ្លួន គាត់មិនបានមានការជួបជុំ
- សង្គមMarch 4, 2021 Khmernote Media
កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មានករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។ ករណីប្លន់ដែលត្រូវសមត្ថកិច្ចបាញ់សម្លាប់នោះផងដែរ គេឃើញសាច់ញាតិជនបង្កបានមកយកសពទៅធ្វើបុណ្យតាមប្រពៃណីអស់ហើយ ដោយឡែកមេក្លោងឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ មិនទាន់ឃើញសាច់ញាតិមកយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឡើយនោះទេ។ ដោយឃើញបែបនេះ ចំប៉ីខ្មៅ បានប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុក សុខចិត្តរៀបចំធ្វើបុណ្យ ៧ថ្ងៃអោយសពរបស់អ៉ឹម សុវណ្ណារិទ្ធ។ ចំប៉ីខ្មៅ
- សង្គមMarch 4, 2021 Khmernote Media
ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ពីបទលួចលុយចំនួន $12000 របស់អ្នកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ ទ្រី ដាណា ដែលស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលជនសង្ស័យម្នាក់ពីបទលួច(លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងឱ្យជនរងគ្រោះឈ្មោះទ្រី ដាណា។ ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ
- សង្គមFebruary 27, 2021 Khmernote Media
បើតាមការអោយដឹងនៅលើទំព័រ Facebook របស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាស្តេចកសិកម្មនៅកម្ពុជា បានអោយដឹងថាលោកបានប្រមូលផលស្វាយកែបរមៀតរាប់តោនយកទៅអោយសត្វស៊ី ព្រោះតែវិបត្តិកូវីដ-១៩ ធ្វើអោយតំលៃស្វាយធ្លាក់ចុះរហូតគ្មានអ្នកទិញតែម្តង។ ថ្លែងនៅក្នុងសារនៅលើបណ្តាញសង្គម ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់ថា៖ “ល្ងាចនេះប្រមូលផលផ្លែស្វាយកែវរមៀតយកទៅអោយសត្វសុីវិញម្តង ដែលកន្លងទៅពេលនេះយេីងកំពុងតែប្រមូលផលនាំចេញទៅសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិកូវិដ-១៩ផ្លែស្វាយធ្លាក់ចុះតម្លៃរហូតដល់ពេលនេះគ្មានអ្នកទិញតែម្តង ។ ចម្ការស្វាយរបស់ខ្ញុំនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យមានចំនួន៥០.០០០ដេីម អាចប្រមូលផលបាន ប្រមាណជា300Ton(បីរយតោន)ជារាងរាល់ឆ្នាំ សម្រាប់ពេលនេះសត្វរបស់ខ្ញុំមិនអាចសុីអស់ទេមានចំនួនច្រើនខ្លាំងណាស់ ។”
- សង្គមFebruary 27, 2021 Khmernote Media
លោក សឿ សុវណ្ណ ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី និង ឃុន សឿគ្រុប ខូអិលធីឌី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា ហើយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ លោកឧកញ៉ា សឿ សុវណ្ណ ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថាគឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃដូចជា ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី ដែលរកស៊ីលើគម្រោង ដីឡូតិ៍ និង ផ្ទះល្វែង។ ឃុនសឿគ្រុប ខូអិលធីឌី
- សង្គមFebruary 23, 2021 Khmernote Media
តាមការអោយដឹងរបស់ក្រុមកាងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ក្រោយពីទទួលបានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ឱ្យស្រាវជ្រាវគណនី tik tok ឈ្មោះពូហុន ដែលបានច្រៀងចម្រៀង rap remix ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរសីលធម៌សង្គមរបស់ខ្មែរយើង ពិសេសធ្វើឱ្យមហាជនអ្នកនិយមបណ្ដាញសង្គមធ្វើការរិះគន់យ៉ាងខ្លាំង សំណូមពរស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលជាម្ចាស់គណនីតិកតុក ឈ្មោះពូហុន នេះទៅតាមច្បាប់។ នៅថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវនិងអញ្ជើញបុគ្គលឈ្មោះ ហួន ហុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់តុនៅហាងBBQ សាច់អាំងមួយកន្លែងក្នុងក្រុងច្បារមន យកមកធ្វើការសាកសួរស្វែងរកប្រភពពិត បុគ្គលខាងលើបានទទួលស្គាល់សារភាពថាខ្លួនគឺជាម្ចាស់គណនី តិកតុក ឈ្មោះពូហុន
- សង្គមFebruary 17, 2021 Khmernote Media
ផ្ទុះការរិះគន់មិនសំចៃមាត់មួយពេញបណ្តាញសង្គម Facebook ក្រោយគេបានឃើញកូនសិស្សថ្នាក់ទី១១ម្នាក់ឈ្មោះ ឧត្តម បានបើកឡានប៉ូលីសស្លាក់លេខ ន.ប 2.8763 ដោយបំពាក់ជាមួយនឹងស៊ីរ៉ែន រួមទាំងកង់ស្ព័រ ទៅរៀននៅសាលា AIS និង AII ក្នុងសាខាជ្រោយចង្វារ ដោយជាក់ស្តែងឡានមួយគ្រឿងនេះគួរតែយកមកប្រើនៅតាមអង្គភាព មិនគួរណាយកមកប្រើជាលក្ខណៈឯកជន បំពាក់កង់ស្ព័រដូចស្ទាវនោះទេ។ ក្នុងនោះផងដែរខាងសាលាក៏បានបដិសេធ និងថា ទំនងឪពុកម្តាយរបស់កូនសិស្ស មកយកកូនចេញពីសាលា ក្រោមហេតុផលមានការប្រញាប់កិច្ចការណាមួយ ខណៈដែលមន្រ្តីនគរបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ និងបានរាយការណ៍ទៅកាន់ថ្នាក់លើថា សិស្សសាលាម្នាក់នេះមានឈ្មោះ ឧត្តម រៀនថ្នាក់ទី១១ ពិតជាបានបើករថយន្តដោយផ្ទាល់ទៅរៀនប្រាកដមែន និងបើកទៅច្រើនដងទៀតផង តែមិនមានការហាមឃាត់ នេះបើតាមការបញ្ជាក់នៅលើ Facebook
- សង្គមFebruary 15, 2021 Khmernote Media
កាលពីពេលថ្មីៗនេះ មានយុវជនមួយក្រុមបានច្រៀង និងរាំ ដែលមានន័យជេរ ដៀមដាមនារី ដោយពាក្យពេចន៍មិនសមរម្យ យកមកច្រៀងរាំធ្វើជាការកំសាន្តលេងទៅវិញ។ បន្ទាប់ពីមានការរិះគន់ និងសម្តែងការមិនពេញចិត្តជាច្រើន ស្រាប់តែយុវជនមួយក្រុមនេះ ចេញមកធ្វើការបកស្រាយ និងសុំទោសជាសាធារណៈ។ ទាក់ទិននឹងរឿងនេះ លោកជំទាវ ហ៊ុន ស៊ីណាត មានប្រតិកម្មខ្លាំងៗថា៖ “ពួកអាកេីតពីរន្ធស្រឡៅបៅដោះឆ្កែនេះមិនគួរអោយវារួចខ្លួនសោះហៅវាទៅអប់រំចេញហេីយធ្វេីកិច្ចសន្យាកុំអោយវាជេរទៀតទេីបត្រឹមត្រូវ។ ម្យ៉ាងទៀតសកម្មភាពធ្វេីនេះវាខុស ប៉ុន្តែវាដឹងមុនថាសព្វថ្ងៃនេះវាមានវប្បធម៌ ធ្វេីខុសសូមទោសមានទីផ្សារពេញនិយមត្រូវប៉ាន់ល្អ ជេរម៉ាសប្បាយរួចខ្លួនបាត់”៕
- សង្គមFebruary 13, 2021 Khmernote Media
កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹង វិដេអូសកម្មភាពចោរឆក់កាបូបស្តែងៗទាំងថ្ងៃ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ហួសផ្សារអង្គស្នួល នៅមុននេះ នាថ្ងៃចូលឆ្នាំចិនទី២ ថ្ងៃសៅរិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ នេះបើយោងតាមវីដេអូពីប្រជាពលរដ្ឋដែលថតបានឲ្យដឹងថា បន្ទាប់ពីរូបគាត់បានកំពុងថតវិដេអូដើម្បីសាកល្បឿនម៉ូតូដែរទើបនឹងទិញ ស្រាប់តែភ្លាមៗនោះមានជនសង្ស័យជិះម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខកំពង់ស្ពឺ 1N-3127 ជិះឌុបគ្នា២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ជាអ្នកអង្គុយក្រោយ ដែលកំពុងជិះម៉ូតូឌ្រីមសង់ឌុបគ្នា បានសម្រេច រួចបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង ៕
- សង្គមFebruary 12, 2021 Khmernote Media
កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីអ្នកដំណើរកំពុងតែជិះនៅលើកង់៣ឥណ្ឌា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចផ្លូវលេខ៣១០ ជិតស្ថានីយ៍ប្រេងឥន្ទនៈ TOTAL ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមរយៈកាមេរ៉ាសុវត្ថិភាពដែលថតបានចេញពីក្នុងរថយន្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវបានបង្ហាញឲ្យឃើញពីសកម្មភាពជនសង្ស័យម្នាក់បានជិះម៉ូតូ Scoopy ពណ៌ស បត់ត្រលប់ក្រោយហើយក៏ឆក់ទ្រព្យសម្បត្តិពីអ្នកដំណើរកំពុងជិះលើកង់៣ឥណ្ឌាបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង៕