- សង្គមមិនគួរឱ្យជឿ! ពពែចម្លែក ១ក្បាល កើតមកភ្លាមនាំលាភនាំជ័យជួយឱ្យជីវិតម្ចាស់ផ្លាស់ប្ដូរពីតោកយ៉ាកមកប្រសើរឡើងMay 26, 2022 Bee Food
អ្នកស្រី Malai Chupralom អាយុ ៥២ឆ្នាំ នៅខេត្ត Uthai Thani ដែលជាម្ចាស់ពពែជាងមួយរយក្បាលបានលាតត្រដាងថា ” មានកូនពពែញី ១ក្បាលអាយុទើបតែ ១ខែ បានជួយផ្លាស់ប្ដូរជីវិតគ្រួសាររបស់គាត់បានច្រើន។ ពពែនោះមានឈ្មោះថា «ចាវ ក្លួយហម» កើតមកចម្លែកដោយមានត្រចៀកខ្លីម្ខាង វែងម្ខាង ខុសគេ ហើយចាប់តាំងពីគាត់ចិញ្ចឹមពពែបាន ៣ឆ្នាំមក គាត់មិនដែលឃើញកូនពពែបែបនេះឡើយ “។ អ្នកស្រី ម៉ាឡៃ បន្តទៀតថា ក្លួយហមជាពពែដែលចេះស្រលាញ់ និងចេះស្តាប់ម្ចាស់ វាមានឪពុកឈ្មោះ ចៅ សាប និងម្តាយឈ្មោះ ជូលី។
- សង្គមMay 24, 2022 Khmernote Media
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គេសង្កេតឃើញថាគណបក្សមួយចំនួនបានចាប់ផ្តើមបញ្ចេញក្បួនឃោសនារាងៗខ្លួន ខណៈពេលដែលគណប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានធ្វើការរៀបចំក្បួនឃោសនាយ៉ាងធំមួយ ដែលមានសមាជិកបក្សចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះរូបថតប៉ុន្មានសន្លឹកដែលបង្ហាញអោយពីទិដ្ឋភាពមួយដែលយុវជនម្នាក់ជិះកង់ចាស់មួយគ្រឿង ចូលរួមធ្វើយុទ្ធនាការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងទឹកមុខសប្បាយរីករាយ រហូតធ្វើអោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានបង្ហោះសារកោតសរសើរថា៖ “កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។” ថ្មីៗនេះដែរលោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន និងជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤
- សង្គមMay 24, 2022 Khmernote Media
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ១៤៖០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំដើមឈើ បណ្តាលឲ្យបាក់សង្កត់លើរថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ (មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ)។ រថយន្តដែលរងការខូចខាតរួមមាន៖ ១. រថយន្ដ Lexus 200T ពណ៌ក្រហម ស្លាកលេខ (ភ្នំពេញ 2AX-1787) ០១គ្រឿង ខូចខាតផ្នែកខាងក្រោយ ២. រថយន្ដ Ford
- សង្គមMay 24, 2022 Khmernote Media
រូបថតប៉ុន្មានសន្លឹកដែលធ្វើអោយសម្តេចតេជោ ហ៊ុន សែន រំភើបចិត្តនិងកោតសរសើរចំពោះទឹកចិត្តយុវជនម្នាក់ដែលជិះកង់ចាស់មួយគ្រឿងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ពេលនេះត្រូវបានលោក ជឿន វិចិត្រ ដែលជាមន្ត្រីនគរបាលមួយរូបនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយលើ បានប្រកាសផ្តល់ជូនម៉ូតូមួយគ្រឿង និងសម្ភារមួយចំនួនដល់ប្អូនប្រុស។ លោក ជឿន វិចិត្រ បានរៀបរាប់នៅលើ Facebook ក៏ដូចជា Page ផ្ទាល់ខ្លួនរបស់លោកថា៖ “គាត់ក្រលុយ តែគាត់មិនក្រការគិត និងឧត្តមគតិ” និងសារមួយឃ្លាទៀតថា “សូមជួយសួររកគាត់ផងថាគាត់នៅឯណា? ខ្ញុំចង់ជូនម៉ូតូ Scopy Today មួយគ្រឿង និងសម្ភារមួយចំនួន។ សូមអរគុណ”៕
- សង្គមMay 24, 2022 Khmernote Media
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គេសង្កេតឃើញថាគណបក្សមួយចំនួនបានចាប់ផ្តើមបញ្ចេញក្បួនឃោសនារាងៗខ្លួន ខណៈពេលដែលគណប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានធ្វើការរៀបចំក្បួនឃោសនាយ៉ាងធំមួយ ដែលមានសមាជិកបក្សចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះរូបថតប៉ុន្មានសន្លឹកដែលបង្ហាញអោយពីទិដ្ឋភាពមួយដែលយុវជនម្នាក់ជិះកង់ចាស់មួយគ្រឿង ចូលរួមធ្វើយុទ្ធនាការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងទឹកមុខសប្បាយរីករាយ រហូតធ្វើអោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានបង្ហោះសារកោតសរសើរថា៖ “កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។”
- សង្គមMay 16, 2022 Khmernote Media
នៅមុននេះបន្តិចលោក ផែង វណ្ណៈ ដែលគេស្គាល់ថាជាអ្នកសារព័ត៌មាន អនឡាញ ល្បីឈ្មោះមួយរូបបានធ្វើការបង្ហោះសារនៅលើទំព័រ Facebook របស់លោកដោយបញ្ជាក់ប្រាប់មហាជនថា រូបលោកបានបើករថយន្តលើសល្បឿនកំណត់ដោយគេតម្រូវអោយបើកត្រឹម 80km/h ប៉ុណ្ណោះ តែលោកបានបើកដល់ល្បឿន 133km/h ហើយក៏ត្រូវបានមន្ត្រីចរាចរឃាត់រថយន្តដេីម្បីផាកពិន័យផងដែរ ប៉ុន្តែដោយមន្ត្រីចរាចរទាំងអស់នោះបានឃើញរូបលោក ស្រាប់តែគេមិនផាកពិន័យ ហើយអោយបន្តដំណើរទៅមុខទៀត។ លោក ផែង វណ្ណៈ បានរៀបរាប់ថា៖ “ខ្ញុំបេីកលេីសល្បឿនកំណត់ ផ្លូវគេអោយបេីក ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ខ្ញុំបេីករហូត ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្ត្រីចរាចរឃាត់រថយន្តខ្ញុំដេីម្បីផាកពិន័យ ខ្ញុំបានអោយគាត់ផាកពិន័យតាមច្បាប់ តែពេលពួកគាត់ឃើញខ្ញុំហាក់ដូចជាពួកគាត់ស្គាល់ខ្ញុំ ពួកគាត់មិនព្រមផាកពិន័យហេីយអោយខ្ញុំបន្តដំណេីរទៅមុខទៀត។ និយាយតាមត្រង់
- សង្គមMay 7, 2022 Khmernote Media
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី ដោយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។ គួរអោយដឹងដែរថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដ នៅចំណុចម្ដុំបេនឡានវីរះប៊ុនថាំង ផ្លូវលេខ៤៧ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំពោះសកម្មភាពឆ្កឹះលួចកញ្ចក់រថយន្តទំនើបនោះដែរ ប្រព្រឹត្ដិកាលពីនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខហាងលក់ស្រា S.Liquor ទីតាំងលេខ២៤៨ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ជនសង្ស័យឈ្មោះ
- សង្គមApril 26, 2022 Khmernote Media
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានការភ្ញាក់ផ្អើលជុំវិញព័ត៌មានរបស់ នាយប្រុញ ចាកចេញពីទីក្រុងត្រឡប់ទៅស្រុកកំណើតវិញ ដោយសារតែការថតមិនទទួលបានលុយ។ ជុំវិញករណីនេះផងដែរ បុរសម្នាក់ដែលជាម្ចាស់សិប្បកម្មសាច់កែឆ្នៃសាច់ មាន រឹទ្ធិ គឺលោក Rina Hong បានធ្វើការប្រកាសជួយ នាយប្រុញ ឲ្យមករៀនសូត្រនៅភ្នំពេញ រហូតដល់បញ្ចប់ការសិក្សា។ ម្ចាស់គណនីហ្វេសប៊ុក Rina Hong បានឲ្យដឹងថា៖ «គោរពជូនចំពោះ បងប្អូនជនរួមជាតិ ជាទីស្រលាញ់ Share បើបងប្អូនយល់ថាត្រឹមត្រូវ 🙏🏻🙏🏻♥️♥️ (សារនេះជាបេះដូងក្មេងធ្លាប់កំសត់ លំបាក មិនមានន័យបៀតបៀនអ្នកណាឡើយ ) ផ្ញើចំពោះប្អូនប្រុញ ជាពិសេស ដោយឃើញ ការតស៊ូរបស់ប្អូន ជីវភាពគ្រួសារ
- សង្គមApril 22, 2022 Khmernote Media
អ៉ំប្រុសម្នាក់ដែលត្រូវបានគេលួចថតពេលកំពុងហូបបាយនៅកៀនតុ ក្នុងកម្មវិធីមង្គលការមួយកន្លែងបង្ហោះចូលទៅក្នុងបណ្តាញសង្គម Tiktok និងត្រូវបានគេចែកចាយតៗគ្នាយ៉ាងច្រើន។ ដោយឃើញពីទុកលំបាករបស់អ៉ំប្រុសខាងលើ នាយពែកមី តារាកំប្លែងល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ក៏បានធ្វើការប្រកាសស្វែងរកអ៉ំប្រុសរូបនោះ និងបានដាក់លេខទូរស័ព្ទអោយបងប្អូនណាដែលបានស្គាល់គាត់។ នាយពែកមី បានរៀបរាប់ថា៖ “បងប្អូន ខ្ញុំរកអ៊ុំម្នាក់ដែលហូបបាយនៅកៀនតុ ក្នុងកម្មវិធីការនោះ មិនទាន់ឃេីញទេ ឥឡូវស្រីអូន គាត់ទេីបតែបានមេីលវីដេអូនោះ គាត់ពឹងអោយខ្ញុំជួយរកអ៊ុំនោះអោយឃេីញ បងប្អូនណាស្គាល់គាត់ អាណិតគាត់ ជួយខលមកខ្ញុំផង លេខខ្ញុំផ្ទាល់ 015 300 007 (សូមកុំសុីញ៉ូលេង ) សូមអរគុណ”៕
- សង្គមApril 16, 2022 Khmernote Media
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ មករា ទីឃះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា “ខ្ញុំបាទបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ 4 ត្រង់ម្តុំផ្លូវបំបែកជាបី (ត្រង់ចំណុចទិសដៅ ភ្នំពេញ កំពង់សោម បែកទៅស្រែអំបិលកោៈកុង ) ត្រង់ចំណុចផ្លូវបំបែកនេះ ខ្ញុំបាទរើសបានដុំថង់ខ្មៅវិចខ្ចប់លុយ ក្នុងថង់នោះមានលុយចំនួនពីរដុំ ក្នុងមួយដុំមានលុយចំនួន 5 លានរៀល ពីរដុំសរុបមានលុយ10លានរៀល សូមបងប្អូនដែលជាម្ចាស់លុយ អាចខលទាក់ទងតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំបាទបានហើយខ្ញុំបាទរីករាយក្នុងការប្រគល់លុយគ្រប់ចំនួនជូនបងប្អូនវិញដោយមិនត្រូវការទាមទាប្រាក់រង្វាន់លើកទឹកចិត្តអ្វីទាំងអស់ នេះជាលេខទូរស័ព្ទរបស់ខ្ញំបាទ ( 010 53 44 57 ) សូមអរគុណ”៕