Pheakdey
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរនៃប្រទេសថៃនឹងសម្រេចដោះលែងអ្នកទោសមួយចំនួនជាបណ្តោះអាសន្នក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចៀសភាពកកកុញនៅក្នុងពន្ធនាគារ ដែលភាពកកកុញនេះគឺជាមូលហេតុចម្បងបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងគំហុកនៅតាមមន្ទីរឃុំឃាំងទូទាំងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា អ្នកទោសដែលមានសិទ្ធអទិភាពក្នុងការទទួលបានការដោះលែងជាបណ្តោះអាសន្ននេះគឺជាក្រុមអ្នកទោសដែលមានអាយុច្រើន ឬក្រុមអ្នកទោសដែលមិនសូវមានសុខភាពល្អ ព្រោះក្រុមអ្នកប្រភេទនេះអាចប្រឈមនឹងការស្លាប់ខ្ពស់ណាស់ប្រសិនបើពួកគេបានឆ្លងជំងឺកូវីដ ១៩។ បើតាមលោក Somsak Thepsuthin ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្រុមអ្នកទោសដែលនឹងទទួលបានការដោះលែងទាំងអស់នោះក៏ត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃជាមុនសិនដែរមុននឹងអនុញ្ញាតឲ្យពួកគេត្រលប់ទៅផ្ទះវិញ ព្រោះបើមិនធ្វើដូចនេះទេពួកគេអាចជាភ្នាក់ងារនាំយកជំងឺកូវីដ ១៩ ពីក្នុងពន្ធនាគារទៅចែកចាយក្នុងសហគមន៍ផងដែរ។ គួររម្លឹកថា ចាប់តាំងពីពាក់កណ្តាលខែឧសភាមក ជំងឺកូវីដ ១៩ បានផ្តើមរាតត្បាតយ៉ាងខ្លាំងតាមពន្ធនាគារក្នុងប្រទេសថៃ ហើយគិតមកទល់នឹងពេលនេះគឺមានអ្នកទោសថៃប្រមាណជា

    May 26, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia  បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ២៥ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិ​នធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៧,២៨៩នាក់។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកមានករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ៦០ នាក់ផងដែរ។ គួរម្លឹកជូនថា មុនពេលរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាននេះ ម៉ាឡេស៊ីក៏ធ្លាប់មានកំណត់ត្រាអាក្រក់មួយផងដែរ គឺមានអ្នកឆ្លងក្នុងចំនួនលើសពី ៦,០០០ នាក់ក្នុងរយៈពេល ៦ ថ្ងៃជាប់ៗគ្នា។ គិតជារួមត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩

    May 26, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ២៥ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,២២៦ នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៦ នាក់ផងដែរ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ៨៨២នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ​និងអ្នកឆ្លងចំនួន ២,៣៤៤នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣៥,៤៣៩នាក់ និងស្លាប់សរុបចំនួន ៨៣២នាក់៕ អត្ថបទ៖ ភក្តី

    May 25, 2021
  • អន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sputnik V ដែលជាផលិតផលរបស់ប្រទេសរុស្សីគឺមានប្រសិទ្ធភាពបំផុតចំពោះមេរោគកូវីដ ១៩បម្លែងខ្លួនមកពីប្រទេសប្រេស៊ីល ដែលជាទម្រង់នៃមេរោគដ៏ខ្លាំងមួយបើធៀបទៅនឹងមេរោគកូវីដ ១៩ បម្លែងខ្លួនមកពីប្រទេសផ្សេងៗឬមេរោគធម្មតា។ គួររម្លឹកថា មេរោគកូវីដ ១៩ បម្លែងខ្លួនមកពីប្រេស៊ីលមានឈ្មោះថា P.1 កំពុងរាតត្បាតយ៉ាងខ្លាំងនៅតំបន់អាមេរិកឡាទីន ហើយមេរោគប្រភេទនេះត្រូវបានគេរកឃើញថាគឺមានលក្ខណៈធន់ទៅនឹងប្រព័ន្ធភាពស៊ាំខ្លាំងណាស់ ដែលមានន័យថាមនុស្សមានប្រព័ន្ធការពាររាងកាយល្មមៗក៏នៅតែអាចឆ្លងមេរោគនេះបានដែរ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះវិទ្យាស្ថានជាតិវិសាណូសាស្ត្រនៃសកលវិទ្យាល័យ  Córdoba ​ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្សង់ទីនបានរកឃើញថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបម្លែងខ្លួនកពីប្រេស៊ីលខ្ពស់បំផុត ពោគឺរហូតដល់ ៨៥,៥%ឯណោះ។ ការសិក្សាដដែលក៏បានរកឃើញទៀតថា ប្រសិទ្ធរបស់វ៉ាក់សាំង Sputnik V ចំពោះមេរោគកូវីដ ១៩ ប្រភេទ

    May 25, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីបានឈានដល់កម្រិតអាក្រក់មួយមិនធ្លាប់បាន ពោលគឺម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មីក្នុងចំនួនច្រើនជាង ៦,០០០ នាក់ ក្នុងរយៈពេល ៦ ថ្ងៃជាប់ៗគ្នាមកហើយ។ របាយការណ៍ចុងក្រោយគឺកាលពីថ្ងៃចន្ទ ទី ២៤ ខែឧសភា ម្សិលមិញនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មីចំនួន ៦,០៥៩នាក់ ដែលករណីឆ្លងទាំងអស់នេះសុទ្ធតែបានកើឡើងក្នុងចំណោមពលរដ្ឋម៉ាឡេស៊ីនៅតាមសហគមន៍។ តាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលបានបង្ហាញទៀតថា ម្សិលមិញនេះម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ៦១ នាក់ផងដែរ ដែលចំនួននេះក៏ជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់បំផុតរបស់ម៉ាឡេស៊ីផងដែរ។ គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩

    May 25, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ នៅក្នុងអំឡុងពេលដែលជំងឺកូវីដ ១៩ កំពុងតែរាតត្បាត អាជ្ញាធរនៃប្រទេសជាច្រើនបានហាមមិនឲ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការធំដុំនៅតាមទីសាធារណៈឡើយ ដើម្បីបញ្ចៀសការចម្លងមេរោគនៅក្នុងចំណោមក្រុមមនុស្សដែលបានទៅចូលរួមកម្មវិធីនោះ។ ក្នុងកាលៈទេសៈបែបនេះ គូស្នេហ៍មួយចំនួនបានសម្រេចពន្យាពេលរៀបការឬរៀបចំពិធីមង្គលជាលក្ខណៈតូចតាចដោយគ្រាន់តែមានការចូលរួមពីសំណាក់ឪពុកម្តាយទាំងសងខាងនិងចាស់ទុំពីរបីនាក់តែប៉ុណ្ណោះ។ យ៉ាងណាក្តី គូស្នេហ៍ជនជាតិឥណ្ឌាមួយគូបានជ្រើសរើសវិធីប្លែកគេមួយដើម្បីរៀបការ គឺពួកគេបានជួលយន្តមួយគ្រឿងនិងអញ្ជើញភ្ញៀវចំនួន ១៦១នាក់ ហើយជិះទៅរៀបការនៅលើអាកាសយ៉ាងរីករាយ ដែលសកម្មភាពនេះមិនបានខុសពីសេចក្តីណែនាំរបស់អាជ្ញាធរឡើយ ព្រោះនាពេលកន្លងមកអាជ្ញាធរបានហាមត្រឹមមិនឲ្យរៀបចំពិធីមង្គលការនៅទីសាធារណៈ តែមិនដែលហាមរឿងរៀបការនៅលើអាកាសនោះទេ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន News18 បានឲ្យដឹងថា ពិធីមង្គលការដ៏ពិសេសនេះបានរៀបចំឡើងកាលពីថ្ងៃអាទិត្យទី ២៣ ខែ ឧសភា ម្សិលមិញនេះ នៅក្នុងក្រុង  Madurai រដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ចំពោះយន្តហោះដែលគេបានប្រើប្រាស់ជាកន្លែងរៀបចំពិធីមង្គលការវិញគឺជាយន្តហោះដឹកអ្នកដំណើរប្រភេទ SpiceJet Boeing 737។

    May 24, 2021
  • អន្តរជាតិ

    កុងហ្គោ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Morning Post បានរាយការណ៍ថា កាលពីយប់ថ្ងៃអាទិត្យ ទី ២៣ ឧសភា ម្សិលមិញនេះមានភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសកុងហ្គោបានផ្ទុះឡើងបណ្តាលឲ្យមានមនុស្សចំនួន ១៥ត្រូវស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្ខួនជាបន្ទាន់។ ភ្នំភ្លើងដ៏ធំមួយនេះមានឈ្មោះថា Mount Nyiragongo មានទីតាំងស្ថិតនៅក្នុងក្រុង Goma ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភ្នំភ្លើងបានផ្ទុះឡើងយ៉ាងឆាប់រហ័សបំផុតទើបគេមិនអាចព្យាករណ៍អំពីកម្លាំងផ្ទុះរបស់វាបាននិងមិនអាចត្រៀមការពារខ្លួនបានមុនទោះទេ។ តាមរបាយការណ៍របស់អាជ្ញាធរកុងហ្គោបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះគឺមានមនុស្សចំនួន ១៥​​នាក់បានស្លាប់ កុមារជាង ១៧០នាក់កំពុងបាត់ខ្លួន ពលរដ្ឋប្រមាណជា ៥,០០០ នាក់កំពុងជម្លៀសខ្លួនឆ្លងដែនទៅកាន់ប្រទេសរវ៉ាន់ដា និងពលរដ្ឋប្រមាណជា ២៥,០០០នាក់ផ្សេងទៀតកំពុងសុំសិទ្ធជ្រកកោននៅជំរុំភៀសខ្លួនក្នុងទីភ្នាក់ងារកុមាររបស់អង្គារសហប្រជាជាតិដែលស្ថិតក្នុងក្រុង Sake ភាគខាងលិចប្រទេសកុងហ្គោ។ គួរម្លឹកថា

    May 24, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Muhyiddin Yassin បានថ្លែងថា ការបិទខ្ទប់ប្រទេសទាំងមូលដើម្បីការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ គឺជាវិធានការដែលមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋ តែវិធានការនេះក៏អាចធ្វើឲ្យសេដ្ឋកិច្ចជាតិទាំងមូលត្រូវដួលរលំផងដែរ។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ​ ម្សិលមិញនេះ ខណៈដែលក្រុមអ្នកសារព័ត៌មានជាច្រើនបានចោទសួរលោកនាយករដ្ឋមន្ត្រីរូបនេះអំពីជម្រើសនៃការបិទខ្ទប់ប្រទេសដើម្បីឆ្លើយតបទៅនឹងរលកនៃជំងឺ ១៩ ដែលកំពុងរាតត្បាតយ៉ាងខ្លាំង​នៅទូទាំងប្រទេសម៉ាឡេស៊ីក្នុងពេលបច្ចុបន្ននេះ។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ការបិទខ្ទប់ប្រទេសនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិម៉ាឡេស៊ីត្រូវខាតបង់ប្រមាណជា ២,៤ ពាន់លានរីងហ្គីត (៥៧៩លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ខណៈដែលរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជំនួយប្រមាណជា ៣៤០ ពាន់លានរីងហ្គីត (៨២ពាន់លានដុល្លារអាមេរិក) រួចហើយ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ ១៩ នាពេលកន្លងមកនេះ។ នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា​ ក្នុងស្ថានភាពបច្ចុប្បន្នប្រសិនបើរដ្ឋាភិបាលបិទខ្ទប់ប្រទេសទាំងមូលគឺសេដ្ឋកិច្ចជាតិងាយនឹងដួលរលំខ្លាំងណាស់។ គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន

    May 24, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី ២៤ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៧១៣ នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣០ នាក់ផងដែរ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ២០៦ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ​និងអ្នកឆ្លងចំនួន ២,៥០៧នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣២,២១៣នាក់ និងស្លាប់សរុបចំនួន

    May 24, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ ក្រសួងព័ត៌មានរបស់ប្រទេសឥណ្ឌាបានផ្ញើលិខិតទៅកាន់ក្រុមហ៊ុនបណ្តាញសង្គមជាច្រើនដើម្បីស្នើឲ្យក្រុមហ៊ុនទាំងនោះឈប់ប្រើប្រាស់ពាក្យថា “មេរោគបំប្លែងខ្លួនឥណ្ឌា” តទៅទៀតចំពោះមេរោគនៃជំងឺកូវីដ ១៩ ទម្រង់ថ្មី ដែលគេបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា។ គួរម្លឹកថា កាលពីអំឡុងខែ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមអ្នកវិទ្យសាស្ត្របានរកឃើញមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីប្រភេទ B.1.617 ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយបន្ទាប់ពីការរកឃើញនោះក្រុមហ៊ុនបណ្តាញសង្គមនិងអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោកបាននាំគ្នាហៅមេរោគនោះថា “មេរោគបំប្លែងខ្លួនឥណ្ឌា” ឬអ្នកខ្លះហៅដោយខ្លីថា “មេរោគឥណ្ឌា” ទៀតផង។ សម្រាប់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានលើកឡើងថា ការប្រើប្រាស់ពាក្យ “មេរោគឥណ្ឌា” ឬ “មេរោគបំប្លែងខ្លួនឥណ្ឌា” គឺរឿងមិនសមរម្យទាល់តែសោះព្រោះវាគ្មានមូលដ្ឋានច្បាស់លាស់ក្នុងការប្រើប្រាស់ពាក្យនេះ​ ហើយអង្គការសុខភាពពិភពលោកក៏បានអនុម័តឲ្យប្រើប្រាស់ពាក្យនេះផ្លូវការផងដែរ។ ការប្រើប្រាស់ពាក្យនេះគឺស្តាប់មើលទៅហាក់បីដូចជាប្រទេសឥណ្ឌាជាអ្នកបង្កើតមេរោគនេះអីចឹង ខណៈដែលរឿងជាក់ស្តែងគឺមេរោគនៃជំងឺកូវីដ ១៩ បានរាតត្បាតនិងកើតមានជុំវិញពិភពដោយគ្មានប្រទេសណាមួយជាអ្នកបង្កើតវាឡើយ

    May 22, 2021