- Pheakdey
- អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី ២៩ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,៨០៣នាក់ ដែលចំនួននេះមានការកើនឡើងប្រមាណជា ១ពាន់នាក់ ដើមធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃម្សិលមិញ។ ចំឡែកចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៤ នាក់ ដូចគ្នាទៅនឹងតួលេខថ្ងៃម្សិលមិញដែ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ២,៧០២នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង និងអ្នកឆ្លងចំនួន ២,១០១នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤៩,៧៧៩នាក់ និងស្លាប់សរុបចំនួន ៩៨៨នាក់៕
May 29, 2021 - អន្តរជាតិ
ថៃ៖ កងកម្លាំងប៉ូលិសថៃជាច្រើននាក់ត្រូវបានដាក់ពង្រាយជាបន្ទាន់ដើម្បីការពារសន្តិសុខ ខណៈអ្នកជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែងព្យាយាមរត់ចេញពីមន្ទីរពេទ្យ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណជា ៦ ល្ងាច ថ្ងៃទី ២៨ ខែ ឧសភា ម្សិលមិញនេះ នៅក្នុងមន្ទីរពេទ្យដែលគេសាងសង់នៅទីវាលមួយកន្លែងនៅក្នុងខេត្ត Phetchaburi ភាគខាងលិចប្រទេសថៃ។ នៅក្នុងមន្ទីរពេទ្យនោះមានផ្ទុកអ្នកជំងឺកូវីដ ១៩ ដែលក្រុមកម្មករជនជាតិមីយ៉ាន់ចំនួន ៦៨២ នាក់។ ប្រភពខាងលើបានបន្តថា មូលហេតុដែលនាំអ្នកជំងឺកូវីដ ១៩ ទាំងនោះមិនសប្បាយចិត្តនិងចង់នាំគ្នាចាកចេញពីមន្ទីរពេទ្យ ព្រោះតែចរន្តអគ្គិសនីនៅក្នុងមន្ទីរពេទ្យបានដាច់មិនអាចប្រើកង្ហារបាន ខណៈអាកាសធាតុកំពុងក្តៅស្អុះស្អាប់យ៉ាងខ្លាំង។ បើតាមអាជ្ញាធរថៃបានបញ្ចាក់ថា ក្រុមអ្នកជំងឺដែលចង់សម្រុកចេញពីមន្ទីរពេទ្យនោះមានចំនួនប្រហែលជា ៥០០ នាក់
May 29, 2021 - អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Aljazeera បានឲ្យដឹងថា មានពលរដ្ឋឥណ្ឌាជាច្រើនដែលកំពុងរស់នៅក្នុងទីក្រុង Coimbatore រដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌាបាននាំគ្នាទៅបន់ស្រន់ចំពោះរូបសំណាក់ទេពធីតា ជារៀងរាល់ថ្ងៃ ដើម្បីឲ្យទេពធីតាជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងកាត់បន្ថយគ្រោះភ័យផ្សេងៗដែលកើតមានពីការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។ រូបសំណាក់ទេពធីតា ដែលពលរដ្ឋឥណ្ឌាបាននាំគ្នាទៅបន់ស្រន់ជាប្រចាំនោះត្រូវគេប្រទះឃើញមាននៅក្នុងព្រះវិហារបែបសាសនាហិណ្ឌូមួយកន្លែង ហើយរូបសំណាក់នោះមានចំនួន ២ ដែលរូបសំណាក់មួយធ្វើអំពីថ្ម និងមួយផ្សេងទៀតធ្វើអំពីខ្លឹមចន្ទន៍ក្រស្នា។ បើតាមក្រុមលោកអាចារ្យប្រចាំនៅក្នុងព្រះវិហារខាងលើបានឲ្យដឹងថា ជារៀងរាល់ថ្ងៃមានពលរដ្ឋឥណ្ឌាជាច្រើននាក់បានយកម្ហូបអាហារនិងគ្រឿងតង្វាយផ្សេងៗទៅថ្វាយជូនទេពធីតា ហើយគេជឿថា ការបន់ស្រន់នេះនឹងជួយដោះស្រាយវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ បានមួយផ្នែកផងដែរ។ គួរម្លឹកថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសឥណ្ឌាកំពុងតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង ដោយជាមធ្យមឥណ្ឌាមានអ្នកឆ្លងប្រចាំថ្ងៃក្នុងខ្ទង់រាប់ម៉ឺននាក់ ខណៈតួលេខអ្នកស្លាប់វិញមានខ្ទង់រាប់ពាន់នាក់ ហើយតាមរយៈតួលេខអ្នកឆ្លងថ្មីនិងស្លាប់ដ៏ច្រើននេះបានធ្វើឲ្យឥណ្ឌាត្រូវជួបបញ្ហាសង្គមជាច្រើនដូចជា នៅតាមមន្ទីរពេទ្យត្រូវប្រឈមនឹងបញ្ហាខ្វះសម្ភារៈបរិក្ខាពេទ្យ គ្រែពេទ្យ
May 28, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃព្រហសត្បិ៍ ទី ២៧ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៧,៨៥៧នាក់។ ប្រភពបានបន្តថា កន្លែងដែលបានរកឃើញមានផ្ទុះការរាតត្បាតខ្លាំងជាងគេគឺតំបន់ Klang Valley ដែលតំបន់មួយនេះមានករណីឆ្លងចំនួន ២,៦៧៥ នាក់ ស្មើនឹង ៤០%នៃចំនួនឆ្លងសរុប បន្ទាប់មកគឺទីក្រុងកូឡាឡាំពួនិងរដ្ឋ Selangor មានករណីឆ្លងចំនួន ៥៦១ នាក់ដូចគ្នា។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកមានករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ៥៩
May 28, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ២៨ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៧៥៩នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៤ នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ១,២៩៤នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង និងអ្នកឆ្លងចំនួន ២,៤៦៥នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤៤,៩៧៦នាក់ និងស្លាប់សរុបចំនួន ៩២០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
May 28, 2021 - អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា តួលេខពិតប្រាកដនៃអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាអាចមានចំនួនច្រើនជាងតួលេខដែលអាជ្ញាធរបានប្រកាសជាច្រើនដង ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរឥណ្ឌាបានរាយការណ៍ថា មានករណីស្លាប់សរុបត្រឹមតែជាង ៣០ ម៉ឺននាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី បើយោងតាមការសិក្សារបស់ក្រុមអ្នកជំនាញនៃបណ្តាញសារព័ត៌មាន New York Times បានបង្ហាញថា តួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅឥណ្ឌាជាក់ស្តែងអាចមានក្នុង ៣ ករណី ដោយករណីទី ១ ដែលជាករណីស្រាលបំផុតគឺយ៉ាងហោចណាស់ក៏ឥណ្ឌាមានអ្នកស្លាប់ប្រមាណជា ៦០ ម៉ឺននាក់ដែរ ពោលគឺច្រើនជាងតួលេខដែលអាជ្ញាធរបានប្រកាស ២ ដង។ ចំពោះករណីទី ២ ដែលជាករណីមធ្យមគឺឥណ្ឌាអាចមានអ្នកស្លាប់សរុបប្រមាណជា ១,៦
May 27, 2021 - អន្តរជាតិ
ហ្វីលីពីន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសហ្វីលីពីនបានសម្រេចឲ្យមានការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Pfizer ចំពោះកូនក្មេងដែលមានអាយុចន្លោះពី ១២-១៥ ឆ្នាំជាផ្លូវការហើយ កាលពីថ្ងៃពុធម្សិលមិញនេះ។ សេចក្តីសម្រេចមួយនេះត្រូវបានប្រកាសដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតី Rodrigo Duterte តាមរយៈបណ្តាញទូរទស្សន៍ក្នុងស្រុក បន្ទាប់ពីរដ្ឋបាលផ្នែកចំណីអាហារនិងឱសថហ្វីលីពីនបានរកឃើញថា វ៉ាក់សាំង Pfizer គឺមានសុវត្ថិភាព ១០០% ចំពោះពលរដ្ឋដែលមានអាយុពី ១២-១៥ ឆ្នាំ។ ប្រភពខាងលើបានបន្តថា នៅក្នុងសប្តាហ៍នេះរដ្ឋាភិបាលហ្វីលីពីននឹងធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងលើការចាក់វ៉ាក់សាំងកូវីដ ១៩ មួយចំនួន ដែលអាចបើកផ្លូវឲ្យបុគ្គលិកសុខាភិបាលអាចចាក់វ៉ាក់សាំងកូវីដ ១៩ ជូនក្រុមពលរដ្ឋមានអាយុពី ១២-១៥ ឆ្នាំបានដោយស្របច្បាប់។ យ៉ាងណាក្តី
May 27, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Malay Mail បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ២៦ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៧,៤៧៨នាក់។ ប្រភពបានបន្តថា កន្លែងដែលមានផ្ទុះការរាតត្បាតខ្លាំងជាងគេគឺរដ្ឋ Selangor ដែលរដ្ឋមួយនេះមានករណីឆ្លងចំនួន ២,៤៥៥ នាក់ បន្ទាប់មកគឺទីក្រុងកូឡាឡាំពួមានករណីឆ្លងចំនួន ៧៦០ នាក់ និងបន្ទាប់មកទៀតគឺក្រុង Sarawak មានអ្នកឆ្លងចំនួន ៦៤០ នាក់។ ក្រៅពីនេះករណីឆ្លងគឺត្រូវបានរកឃើញនៅតាមសហគមន៍ជាច្រើនទូទាំងប្រទេស ម៉ាឡេស៊ីក្នុងខ្ទង់ជាច្រើនរយនាក់ផងដែរ។ គួរបញ្ជាក់ជូនថា តាមរយៈតួលេខអ្នកឆ្លងដ៏ច្រើននេះបានបង្ហាញថា ម៉ាឡេស៊ីបានបង្កើតកំណត់ត្រាអាក្រក់មួយបន្ថែមទៀតផងដែរ គឺមានអ្នកឆ្លងក្នុងចំនួនលើសពី
May 27, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៧ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៣២៣នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួនរហូតដល់ ៤៧ នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ១,២១៩នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង និងអ្នកឆ្លងចំនួន ២,១០៤ នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤១,២១៧នាក់ និងស្លាប់សរុបចំនួន ៩២០នាក់៕ អត្ថបទ៖
May 27, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី ២៦ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៤៥៥ នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួនរហូតដល់ ៤១ នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ៤៧៩នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង និងអ្នកឆ្លងចំនួន ១,៩៧៦នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣៧,៨៩៤នាក់ និងស្លាប់សរុបចំនួន ៨៧៣នាក់៕ អត្ថបទ៖
May 26, 2021









