- Pheakdey
- អន្តរជាតិ
ថៃ៖ នៅក្នុងថ្ងៃសៅរ៍ ទី ២២ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ចំនួន ៣,០៥២ នាក់បន្ថែមទៀត ដែលចំនួននេះមានការធ្លាក់ចុះបន្តិចបើធៀបទៅនឹងតួលេខអ្នកឆ្លងការពីថ្ងៃម្សិលមិញ។ ជាមួយគ្នានេះដែរអាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ចំនួន ២៤នាក់ផងដែរ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមាន អ្នកឆ្លងចំនួន ៦០៥នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១២៦,១១៨នាក់ និងស្លាប់សរុបចំនួន ៧៥៩ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
May 22, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ កាលពីថ្ងៃសុក្រទី ២១ ខែ ឧសភា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦,៤៩៣នាក់បន្ថែមទៀត ដែលតាមរយៈតួលេខនេះគឺបានបង្ហាញថាម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនច្រើនជាង ៦,០០០ នាក់ក្នុងមួយថ្ងៃរយៈពេល ៣ ថ្ងៃជាប់ៗគ្នាមកហើយ។ ក្រៅតែពីបានរកឃើញអ្នកឆ្លងក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៥០ នាក់ផងដែរ ហើយនៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះមានម្នាក់គឺជាជនបរទេស។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៩៨,៧៩៥ នាក់ និងស្លាប់ចំនួន ២,១៤៩នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
May 22, 2021 - អន្តរជាតិ
ឥណ្ឌា៖ នៅក្នុងពេលវេលាដ៏លំបាកមួយនេះ មានមនុស្សជាច្រើនមិនអាចរក្សាជីវិតពួកគេពីជំងឺ COVID-19 បាននោះទេ ខណៈដែលមនុស្សមួយចំនួនទៀត ក៏បានព្យាយាមយ៉ាងអស់ពីសមត្ថភាពរបស់ពួកគេដើម្បីអ្នកដទៃទៀត។ ជាក់ស្ដែង បណ្តាញសារព័ត៌មាន Times of India បានចុះផ្សាយពីករណីបុរសឥណ្ឌាម្នាក់ ដែលបានបរិច្ចាគបា្លស្មាក្នុងរាងកាយរបស់គាត់រហូតដល់ទៅ ១៤ ដង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ហើយវាបានក្លាយជាករណីដំបូងបំផុតនៅលើពិភពលោកនេះ ដែលមានមនុស្សបរិច្ចាគបា្លស្មារហូតដល់ទៅ ១៤ ដងក្នុងមួយជីវិតរបស់ពួកគេ។ បុរសដែលមានទឹកចិត្តមុះមុតហ៊ានប្រថុយយកសុខភាពខ្លួនឯងមកជួយជីវិតអ្នកដទៃរូបនេះ មានឈ្មោះថា Ajay Munot រស់នៅក្នុងទីក្រុង Pune រដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបញ្ជាក់ថា តាមរយៈការបរិច្ចាគប្លាស្មារបស់គាត់ទាំង ១៤ លើកនេះ គឺបានជួយសង្គ្រោះជីវិតអ្នកជំងឺ
May 21, 2021 - អន្តរជាតិ
ថៃ៖ ការពាក់ម៉ាស់គឺជារឿងចាំបាច់បំផុតនៅក្នុងអំឡុងពេលនៃការត្បាតជំងឺកូវីដ ១៩ ហើយសម្រាប់នៅក្នុងប្រទេសចំនួន ការពាក់ម៉ាស់បានក្លាយទៅជាច្បាប់ឬវិធានការដែលពលរដ្ឋតែអនុវត្តជាដាច់ខាតទៀតផង។ បើនៅតាមផ្សារទំនើបឬកន្លែងលក់ទំនិញវិញ ពលរដ្ឋណាដែលមិនបានពាក់ម៉ាស់នឹងមិនត្រូវគេលក់ឥវ៉ាន់ជូននោះទេ បើទោះជាពលរដ្ឋនោះមានលុយទិញទំនិញច្រើនយ៉ាងណាក៏ដោយ។ ព្រោះហេតុផលនេះហើយ ទើបមានយុវជនតៃវ៉ាន់ម្នាក់ត្រូវបានគេប្រទះឃើញយកស្បែកជើងមកពាក់ជំនួសម៉ាស់ នៅពេលដែលគាត់កំពុងឈរតម្រង់ជួរគិតលុយនៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងប្រទេសថៃ។ យុវជនរូបនេះមានអាយុប្រហែលជា ២០ ឆ្នាំ មិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់លាស់នោះទេ ហើយគេជឿថារូបគាត់ទំនងជាភ្លេចយកម៉ាស់មកពីផ្ទះទើបសម្រេចចិត្តធ្វើដូចនេះដើម្បីដោះទាល់មួយគ្រាសិន។ ដំណោះស្រាយមួយនេះអាចចាត់ទុកថាជាជម្រើសដ៏ឆ្លាតវ័យមួយរបស់យុវជនរូបនេះ ហើយអ្វីដែលគួរឲ្យសរសើរបំផុតនោះគឺរូបគាត់អាចទ្រាំជាមួយក្លិននៅក្នុងស្បែកជើងនោះបាន៕ タイ🇹🇭、 マスクをしないとスーパーに入ることができないため、この男靴をマスクの代わりに 🤣😂🤣 pic.twitter.com/8ciseHcCIf — Alan(アーラン)🇯🇵🇲🇳🇺🇸 (@7BBXJ5gRgW5a4bS) April 28, 2021 អត្ថបទ៖ ភក្តី ប្រភព៖ World of
May 21, 2021 - អន្តរជាតិ
ថៃ៖ នៅក្នុងថ្ងៃសុក្រ ទី ២១ ខែ ឧសភា នេះអាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៤៨១ នាក់ ដែលចំនួននេះមានការកើតឡើងជិតពាន់នាក់បើធៀបទៅនឹងតួលេខអ្នកឆ្លងការពីថ្ងៃម្សិលមិញ។ ជាមួយគ្នានេះដែរអាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ចំនួន ៣២នាក់ផងដែរ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមាន អ្នកឆ្លងចំនួន ៩៥១ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១២៣,០៦៦ នាក់ និងស្លាប់សរុបចំនួន ៧៣៥ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
May 21, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនក៏ច្រើនមិនធ្លាប់មានក្នុងរយៈពេល ២ ជាប់គ្នាហើយ ដោយកាលពីថ្ងៃទី ១៩ ខែ ឧសភាកន្លងទៅម៉ាឡេស៊ីមានតួលេខអ្នកឆ្លងចំនួន ៦,០៧៥នាក់ ហើយនៅថ្ងៃទី ២០ ឧសភា ម្សិលមិញនេះ តួលេខអ្នកឆ្លងបានកើនដល់ចំនួន ៦ ៨០៦ នាក់។ ក្រៅតែមានការកើនឡើងចំពោះករណីឆ្លង ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩វិញ ក៏បានកើនឡើងគួរឲ្យកត់សម្គាល់ដែរ ដោយម្សិលមិញនេះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរកឃើញអ្នកស្លាប់រហូតដល់ ៥៩ នាក់ឯណោះ។ បើយោងតាមការចុះផ្សាយសនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា រដ្ឋ Johor នៃប្រទេសម៉ាឡេស៊ីហាក់មានរាតត្បាតជំងឺកូវីដ ១៩
May 21, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញនិងអ្នកថែទាំអ្នកជំងឺសរុបចំនួន ៧នាក់ កំពុងត្រូវបានស៊ើបអង្កេតពីបទឃាតកម្មជុំវិញករណីស្លាប់របស់អតីតកំពូលកីឡាបាល់ទាត់ Maradona។ មនុស្សទាំង ៧ នាក់នោះរួមមានលោកវេជ្ជបណ្ឌិត Leopoldo Luque ដែលជាគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធសរសៃប្រសាទ លោកវេជ្ជបណ្ឌិត Agustina Cosachov គ្រូពេទ្យឯកទេសផ្នែកវិកលចរិក លោកវេជ្ជបណ្ឌិត Carlos Diaz គ្រូពេទ្យឯកទេសផ្នែកចិត្តវិទ្យា និងក្រុមអ្នកថែទាំអ្នកជំងឺចំនួន ៤ នាក់ផ្សេងទៀត ដែលសុទ្ធតែជាមនុស្សមានការទាក់ទងយ៉ាងជិតស្និតជាមួយលោក Maradona មុនពេលដែលគាត់ស្លាប់ដោយជំងឺគាំងបេះដូងកាលពីឆ្នាំកន្លងទៅ។ តាមការសង្ស័យរបស់ក្រុមអ្នកជំនាញគឺមនុស្សទាំង ៧ នាក់នេះមិនបានផ្តល់ការមើលថែលោក Maradona ឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈការងារនោះទេ ពោលគឺខ្ជីខ្ជានឹងការងាររហូតបណ្តោយឲ្យលោក Maradona
May 21, 2021 - អន្តរជាតិ
ហ្សីមបាវេ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសជនជាតិហ្សីមបាវេម្នាក់ដែលមានប្រពន្ធចំនួន ១៦ នាក់និងកូនចំនួន ១៥១នាក់រួចទៅហើយនោះ បានប្រកាសនឹងរៀបការជាមួយប្រពន្ធមួយបន្ថែមទៀត និងបង្កើតកូនជាច្រើននាក់បន្ថែមទៀតផងដែរ ព្រោះតែគាត់ចង់ចូលរួមបង្កើនចំនួនប្រជាពលរដ្ឋនៅក្នុងប្រទេសហ្សីមបាវេឲ្យបានកាន់តែច្រើន។ បុរសសម្បូរប្រពន្ធរូបនេះមានឈ្មោះថា Misheck Nyandoro អាយុ ៦៦ ឆ្នាំ និងជាទាហ៊ានចូលនិវត្តន៍ម្នាក់ ហើយតាមគម្រោងគឺគាត់នឹងរៀបការជាមួយនឹងប្រពន្ធទី ១៧ របស់គាត់នៅក្នុងរដូវរងារដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់នៅក្នុងប្រទេសហ្សីមបាវេ។ លោក Misheck Nyandoro បានឲ្យដឹងថា រាល់ថ្ងៃគាត់អាចរស់នៅក្នុងគ្រួសារដ៏ធំនេះបានដោយមានក្តីសុខបំផុតដោយប្រពន្ធនិងកូនៗរបស់គាត់មិនដែលឈ្លោះប្រកែកគ្នានិងបង្កជាបញ្ហាអ្វីធំដុំនោះទេ។ ចំពោះការផ្គត់ផ្គងគ្រួសារវិញគឺប្រពន្ធនិងកូនៗរបស់គាត់បានចូលរួមជួយរកប្រាក់ទាំងអស់គ្នា ដោយកូនតូចៗត្រូវទៅរៀនក៏ទៅរៀនទៅ តែកូនដែលធំអាចធ្វើការងារបានគឺត្រូវធ្វើការងាររកប្រាក់ជួយគ្រួសារទាំងអស់គ្នា។ លោក Misheck
May 20, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានកាលពីថ្ងៃទី ១៩ ខែ ឧសភាម្សិលមិញនេះ ពោលគឺចំនួនអ្នកឆ្លងប្រចាំថ្ងៃមានរហូតដល់ ៦,០៧៥ នាក់។ គេនៅចាំបានម៉ាឡេស៊ី ធ្លាប់រកឃើញអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃច្រើនបំផុតត្រឹមតែ ៥,៧២៨ នាក់ប៉ុណ្ណោះ កាលពីថ្ងៃទី ៣០ ខែ មករា កន្លងទៅនេះ។ ក្នុងថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏បានរកឃើញមានករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៤៦ នាក់ផងដែរ។ គួរបញ្ជាក់ថា ម៉ាឡេស៊ីកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ
May 20, 2021 - អន្តរជាតិ
ថៃ៖ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២០ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៦៣៦ នាក់ ដែលចំនួននេះមានការថយចុះជិត ១ ពាន់នាក់បើធៀបទៅនឹងតួលេខអ្នកឆ្លងការពីថ្ងៃម្សិលមិញ។ ជាមួយគ្នានេះដែរអាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ចំនួន ២៥នាក់ផងដែរ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមាន អ្នកឆ្លងចំនួន ៦៧១ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១៩,៥៨៥ នាក់ និងស្លាប់សរុបចំនួន ៧០៣
May 20, 2021









