Pheakdey
  • អន្តរជាតិ

    ចិន៖ សារព័ត៌មាន South China Morning post បានចុះផ្សាយអំពីករណីដ៏កម្រមួយគឺមានស្រ្តីជាប្រពន្ធម្នាក់ដែលពុំអាចមានកូនទាល់តែសោះបន្ទាប់ពីរៀបការរួចអស់រយៈ ១២​ ខែ ហើយកាលពីពេលថ្មីៗនេះវេជ្ជបណ្ឌិតបានពិនិត្យរកឃើញថា ការពិតនាងគឺជាមនុស្សប្រុស។ ករណីចម្លែកនេះបានកើតឡើងចំពោះស្រ្តីជនជាតិចិនម្នាក់អាយុ ២៥ ឆ្នាំដោយអត្ថសញ្ញាណពិតប្រាកដរបស់គាត់មិនត្រូវបានគេបង្ហាញឡើយដើម្បីរក្សាកិត្តិយសឲ្យគាត់ តែក្រុមអ្នកសារព័ត៌មានដាក់ឈ្មោះក្រៅឲ្យគាត់ថា Pingping ដើម្បីងាយស្រួលហៅឈ្មោះគាត់ក្នុងពេលសរសេអត្ថបទអំពីគាត់។ ប្រភពខាងលើបានបន្តថា អ្នកនាង Pingping បានកើតនិងរស់នៅក្នុងតំបន់ដាច់ស្រយាលមួយស្ថិតនៅភាគខាងលិចនៃប្រទសចិន ជាទីកន្លែងដែលពុំមានកម្មវិធីអប់រំអំពីបញ្ហាសុខភាពផ្លូវភេទទូលំទូលាយនោះទេ ហើយសូម្បីតែការពិភាក្សាអំពីបញ្ហានេះនៅក្នុងចំណោមមិត្តភក្តិឬសាច់សញាតិជាមនុស្សស្រីក៏មិនសូវកើតមានដែរព្រោះគេគិតថា វាជារឿងមិនសមរម្យ។ អ្នកនាង Pingping បានរៀបការរួច ១២ ខែមកហើយតែគាត់មិនអាចមានកូនទាល់តែសោះ ហើយគាត់ក៏មិនដែលបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យដែរ។ យ៉ាងណាក្តី កាលពីពេល ថ្មីៗនេះគាត់មានបញ្ហាឈឺកែងជើងខ្លាំងទើបសម្រេចទៅពិនិត្យនៅមន្ទីរពេទ្យ ហើយតាមរយៈការពិនិត្យនោះបានធ្វើឲ្យវេជ្ជបណ្ឌិតមានចម្ងល់ជាខ្លាំងព្រោះតែឆ្អឹងជើងរបស់គាត់មានលក្ខណៈដូចឆ្អឹងរបស់មនុស្សប្រុសដែរ។ដោយមានការសង្ស័យ វេជ្ជបណ្ឌិតបានសុំការអនុញ្ញាតពីអ្នកនាង

    March 13, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ខណៈដែលរដ្ឋាភិបាលនៃប្រទេសនីមួយៗកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ ១៩ មិនដកដៃនោះ មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសបង្កើតនិងចែកចាយព័ត៌មានក្លែងក្លាយ ឬប្រឌិដ្ឋដំណឹងបន្ទាន់ណាមួយដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ខណៈព័ត៌មានក្លែងក្លាយទាំងនោះបានធ្វើឲ្យសាធារណៈជនមានការភ័ន្តច្រឡំនិងបំពុលបរិយាកាសសង្គមយ៉ាងខ្លាំង។ ដើម្បីឆ្លើយតបនឹងសកម្មភាពបែបអវិជ្ជមាននេះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានដាក់ចេញនូវវិធានការតឹងរឹងថ្មីមួយដោយបានកំណត់ថា ជនណាដែលបានបង្កើត ផ្សព្វផ្សាយ ចែកចាយនូវព័ត៌មានក្លែងក្លាយឬប្រឌិដ្ឋដំណឹងបន្ទាន់ទាក់ទងបញ្ហានៃជំងឺកូវីដ ១៩ ​គឺត្រូវប្រឈមនឹងការពិន័យជាប្រាក់ចំនួន ១០០ ០០០ រីងហ្គីត (២៤ ២៨៤ ដុល្លារអាមេរិក) ឬជាប់គុគចំនួន ៣ឆ្នាំ ឬអាចទទួលទោសទាំងការផាកពិន័យនិងជាប់គុកព្រមគ្នាតែម្តងអាស្រ័យទៅតាមទំហំបទល្មើស។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា វិធានការដ៏តឹងរឹងនេះត្រូវបានផ្តើមអនុវត្តនៅក្នុង​ប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ១២ ខែ មីនានេះតទៅហើយ ។ ប្រភពខាងលើបានបន្តថា

    March 13, 2021
  • អន្តរជាតិ

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយពាក្យសុំទោសទៅកាន់ក្រុមអ្នកសារព័ត៌មានចំពោះសកម្មភាពដែលគាត់បានយកទឹកអាកុលលាងដៃទៅបាញ់លើក្រុមអ្នកសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុននេះ។ គួរម្លឹកជូនថា កាលពីដើមសប្តាហ៍នេះលោកនាយករដ្ឋមន្ត្រីថៃបានអញ្ជើញទៅចូលរួមក្នុងកម្មពិធីសន្និសិទ្ធកាសែតមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងបាងកក ជាពេលដែលមានអ្នកកាសែតជាច្រើនបាននាំគ្នាសួរគាត់អំពីលទ្ធភាពនៃការរុះរើសមាជិកគណៈរដ្ឋមន្ត្រីថៃ ខណៈពេលនោះដែរលោកក៏បានយកទឹកអាកុលបាញ់ទៅកាន់ក្រុមអ្នកសារព័ត៌មាន​ជំនួសឲ្យការឆ្លើយតបនឹងសំនួរបស់ពួកគេ។ ឥរិយាបថខាងលើនេះត្រូវបានក្រុមអ្នកសារព័ត៌មានជាច្រើនថតជាវីដេអូនិងរូបភាពជាច្រើនសន្លឹក ហើយបានយកទៅចុះផ្សាយយ៉ាងព្រោងព្រាតតាមបណ្តាញសារព័ត៌មាននិងបង្ហោះពេញបណ្តាញសង្គមទៀតផង។ សារព័ត៌មានខ្លះបានចុះផ្សាយថាលោកនាយករដ្ឋមន្ត្រីតែងមានឥរិយាបថប្លែកៗចំពោះក្រុមអ្នកការសែត ដែលគេមិនអាចរំពឹងទុកមុនបាននោះទេ។ សារព័ត៌មានខ្លះបា​នរម្លឹកថា កាលពីឆ្នាំ ២០១៤ លោកនាយករដ្ឋមន្ត្រីថៃធ្លាប់បានយកសម្បកចេកទៅបោះដាក់កាមេរ៉ាអ្នកកាសែតទៀតផង ដើម្បីជាការឆ្លើយតបទៅហ្នឹងការចោទសួររបស់ក្រុមអ្នកកាសែត។ យ៉ាងណាក្តី សម្រាប់សកម្មភាពបាញ់ទឹកអាកុលនេះវិញ លោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា គាត់គ្រាន់តែលេងសើចជាមួយនឹងក្រុមអ្នកកាសែតតែប៉ុណ្ណោះ គាត់គ្មានបំណងអ្វីអាក្រក់ចំពោះពួកគេនោះទេ ហើយគាត់ក៏សុំទោសពួកគេដែរ ព្រោះគាត់បានលេងសើចជ្រុលបន្តិចហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger

    March 13, 2021
  • អន្តរជាតិ

    ថៃ៖ កាលពីសប្តាហ៍មុនរដ្ឋាភិបាលនៃប្រទេសថៃបានប្រកាសរួចហើយថា នឹងមិនលុបចោលកម្មពិធីបុណ្យចូលឆ្នាំប្រពៃណីថៃឬគេច្រើនហៅថា សង្ក្រានថៃ សម្រាប់ឆ្នាំ ២០២១ នេះទេ បើទោះជាជំងឺកូវីដ ១៩ កំពុងបន្តរាតត្បាតនៅក្នុងខេត្តមួយចំនួនក៏ដោយ។ បន្ថែមពីលើសេចក្តីប្រកាសខាងលើនេះ កាលពីម្សិលមិញ លោក Itthiphol Kunplome រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបញ្ជាក់ទៀតថា ថៃនឹងបន្ថែមថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យសង្ក្រានរហូតដល់ ៦ ថ្ងៃឯណោះ ដោយចាប់ផ្តើមពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៥ ខែមេសា។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា គិតមកទល់នឹងពេលនេះព័ត៌មានលម្អិតទាក់ទងនឹងការបន្ថែមថ្ងៃឈប់សម្រាកនិងរបៀបនៃការអបអរឆ្នាំថ្មីក្នុងចំណោមពលរដ្ឋត្រូវបានក្រសួងវប្បធម៌ថៃបញ្ជូនទៅដល់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ហើយ ដើម្បីឲ្យមជ្ឈមណ្ឌលមួយនេះជួយពិនិត្យនិងដាក់ចេញនូវវិធានការចាំបាច់មួយចំនួនធ្វើយ៉ាងណាឲ្យមានតុល្យភាពនៃការសប្បាយរីករាយរបស់ប្រជាពលរដ្ឋនិងការពារការចម្លងជំងឺកូវីដ ១៩ ផងដែរ។ បើតាមគម្រោងគេនឹងអនុញ្ញាតឲ្យមានការលេងបាញ់ទឹកដាក់គ្នាទៀតផង

    March 13, 2021
  • អន្តរជាតិ

    ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវគេប្រទះឃើញបានយកអាល់កុលសម្លាប់មេរោគទៅបាញ់លើក្រុមអ្នកការសែតមួយចំនួនដែលកំពុងចោមរោមសួរសំនួរជាច្រើនមកកាន់គាត់។ ឥរិយាបថនេះត្រូវបានគេប្រទះឃើញខណៈពេលដែលលោកនាយករដ្ឋមន្ត្រីថៃរូបនេះបានអញ្ជើញទៅចូលរួមកម្មវិធីសនិ្នសិទ្នការសែតប្រចាំសប្តាហ៍មួយដែលប្រព្រឹត្តិធ្វើឡើងនៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ម្សិលមិញនេះ ក្រោយពេលមាន​អ្នក​កាសែត​ចោទសួរលោកអំ​ពី​សមាសភាព​រដ្ឋមន្ត្រី ដែល​នឹង​ត្រូវ​ផ្លាស់ប្ដូរ​នាពេល​ខាង​មុខ។ បន្ទាប់ពីបានប្រទះឃើញសកម្មភាពនេះ គេបាននឹកឃើញដល់រឿងចាស់ៗមួយចំនួនដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើដាក់ក្រុមអ្នកកាសែតនាពេលកន្លង ដូចជាកាលពីឆ្នាំ ២០១៨ កន្លងទៅលោកធ្លាប់បានយកសម្បកចេកទៅបោះលើកាមេរ៉ារបស់យកព័ត៌មានម្នាក់ ហើយបន្ទាប់មកគាត់បានបដិសេដមិនឆ្លើយតបនឹងសំនួររបស់អ្នកកាសែតនោះទេ។ ក្រុមអ្នកការសែតជាច្រើនបានលើកឡើងថា លោកប្រាយុទ្ធ ចាន់អូចា តែងមានឥរិយាបថប្លែកៗដាក់អ្នកការសែត ដែលគេមិនអាចរំពឹងទុកមុនអំពីសកម្មភាពទាំងនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    March 10, 2021
  • អន្តរជាតិ

    ថៃ៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃគ្រោងនឹងដាក់សំណើរទៅកាន់រដ្ឋាភិបាល ដើម្បីកាត់បន្ថយចំនួនថ្ងៃនៃការធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកសល់ត្រឹម ៧-១០ ថ្ងៃ ដែលវិធានការនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីខែក្រោយនេះតទៅ។ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាសាធារណៈថៃបានឲ្យដឹងតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា មូលហេតុនៃការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យត្រលប់មកកំសាន្តនៅក្នុងប្រទេសថៃវិញ ដែលវាជាផ្នែកមួយនៃការលើកកម្ពស់វិស័យទេសចរណ៍ថៃក៏ដូចជាជួយស្រោចស្រង់សេដ្ឋកិច្ចជាតិថៃឲ្យងើបឡើងវិញផងដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ថៃក៏កំពុងតែរៀបចំបើកព្រំដែនប្រទេសជាធម្មតាវិញផងដែរ ព្រោះពេលនេះថៃបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋបានមួយចំនួនហើយ ហើយបើគេអាចចាក់វ៉ាក់សាំងជូនពលរដ្ឋបានកាន់តែច្រើននោះគឺលទ្ធភាពនៃការបើកប្រទេសឡើងវិញក៏មានខ្ពស់ដែរ។ យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់ថៃរូបនេះបានបញ្ជាក់ថា ការកាត់បន្ថយចំនួនថ្ងៃត្រូវធ្វើចត្តាឡីស័កខាងលើនេះនឹងត្រូវអនុវត្តចំពោះអ្នកដំណើរស្ថិតនៅក្នុងលក្ខខណ្ឌចំនួន ៣ ដូចជា៖ -លក្ខខណ្ឌទី ១៖ សម្រាប់អ្នកដំណើរមិនមែនជាជនជាតិថៃ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់ក្នុងចន្លោះពេល ១៤ថ្ងៃ-៣ខែ

    March 10, 2021
  • អន្តរជាតិ

    ថៃ៖ ចោរប្លន់ហាងលក់គ្រឿងអលង្ការក៏កក្រើកម្នាក់នៅក្នុងប្រទេសថៃត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ថា រូបគាត់បានបាញ់សម្លាប់ខ្លួនឯងហើយ ខណៈមូលហេតុនៃការធ្វើអត្តឃាតនេះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ គួររម្លឹកជូនថា ចោរប្រដាប់អាវុធដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណរូបនេះបានធ្វើសកម្មភាពប្លន់ហាងលក់គ្រឿងអលង្ការមួយកន្លែងក្នុងខេត្ត Khon Kaen នៃប្រទេសថៃតែម្នាក់ឯង ហើយនៅក្នុងសកម្មភាពប្លន់នោះរូបគាត់បានប្រមូលយកលុយសុទ្ធប្រមាណជា ១ លានបាត (៣២ ៣៧៥ ដុល្លារអាមេរិក) និងគ្រឿងអលង្ការជាមាសមួយចំនួនទៀតដែលមានទម្ងន់សរុបជិត ២០ ដំឡឹង។ ប្រភពខាងលើបាបន្តថា បន្ទាប់ពីបានធ្វើសកម្មភាពប្លន់ដោយជោគជ័យរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ និងក្រោយ​មកទើបខាងអាជ្ញាធរថៃស៊ើបដឹងថា រូបគាត់បានទៅសម្ងំលាក់ខ្លួននៅក្នុងរមណីយដ្ឋានមួយកន្លែងនៅក្នុងខេត្ត Phetchaburi។ ខណៈពេលដែលអាជ្ញាធរកំពុងតែរៀបចំផែនការដើម្បីទៅចាប់ខ្លួនជនសង្ស័យនោះ ស្រាប់តែគេបានទទួលដំណឹងថាជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងបាត់ទៅហើយ។ ពេលនេះខាងអាជ្ញាធរថៃកំពុងបន្តការស៊ើបអង្កេតជុំវិញករណីនេះដើម្បីឲ្យដឹងច្បាស់ថា មានមូលហេតុចម្បងអ្វីបានជាជនសង្ស័យសម្រេចចិត្តបាញ់សម្លាប់ខ្លួនដូចនេះទាំងអាជ្ញាធរមិ​នទាន់បានទៅចាប់ខ្លួនគាត់ផង៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    March 9, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានប៉ូលីសមីយ៉ាន់ម៉ាមួយចំនួន បានសម្រេចភៀសខ្លួនចេញពីប្រទេសកំណើតទៅកាន់ប្រទេសឥណ្ឌា​ ដើម្បីគេចចេញពីការអនុវត្តភារកិច្ចបង្ក្រាបក្រុមបាតុករ តាមបញ្ជារបស់របបដឹកនាំផ្តាច់ការយោធា។ មន្ត្រីប្រចាំការនៅព្រំដែនឥណ្ឌាម្នាក់បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះមានមន្ត្រីប៉ូលីសមីយ៉ាន់ម៉ា​ប្រមាណជា ៣០នាក់ បានសម្រេចបោះបង់ចោលការងាររបស់ពួកគេ និងបាននាំគ្រួសារភៀសខ្លួនចូលទៅរស់នៅក្នុងរដ្ឋ Mizoram ភាគខាងជើងនៃប្រទេសឥណ្ឌា។ ភាគីខាងប្រទេសឥណ្ឌាបានឲ្យដឹងថា អាជ្ញាធរឥណ្ឌានឹងផ្តល់អត្តសញ្ញាណជាជនភៀសខ្លួនស្របច្បាប់ដល់ក្រុមប៉ូលីសទាំងអស់នោះ និងក្រុមគ្រួសាររបស់ពួកគាត់ ដែលបានចូលមកដល់ក្នុងទឹកដីឥណ្ឌារួចហើយ តែឥណ្ឌានឹងបិទច្រកព្រំដែនមិនទទួលជនភៀសខ្លួនមីយ៉ាន់ម៉ាបន្តទៀតនោះទេ។ គួររម្លឹកជូនថា ការសម្រេចរត់ចោលប្រទេសកំណើតរបស់ក្រុមប៉ូលីសមីយ៉ាន់ម៉ាទាំងនេះ ត្រូវបានធ្វើឡើងក្រោយមីយ៉ាន់ម៉ាបានឆ្លងកាត់សប្តាហ៍ដ៏អាក្រក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ពោលគឺមានសប្តាហ៍ខ្លះយោធាបានបាញ់សម្លាប់បាតុករជាបន្តបន្ទាប់អស់ប្រមាណជា ៤០ នាក់។ ក្រៅតែមានអ្នកស្លាប់ក៏មានពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ និងត្រូវចាប់ខ្លួនផងដែរ ហើយរបបផ្តាច់ការយោធាបានប្រកាសថា នឹងបង្រ្កាបចលនាប្រឆាំងតវ៉ាគ្រប់រូបភាពបើប្រជាពលរដ្ឋមិនព្រមបញ្ឈប់សកម្មភាពរបស់ពួកគេនោះទេ ខណៈខាងពលរដ្ឋវិញ ហាក់មិនខ្លាចនឹងការគំរាមរបស់ក្រុមយោធាឡើយ ហើយពួកគេនៅតែបន្តសកម្មភាពតវ៉ាដោយឈរលើជំហរបស់ពួកគេជានិច្ច៕

    March 8, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ជំងឺកូវីដ ១៩ ទម្រង់ថ្មីបានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍។ ជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកដំណើរបរទេសម្នាក់មកពីប្រទេសអារាប់រួម ហើយលទ្ធផលតេស្តវិជ្ជមានរបស់គាត់ត្រូវបានរកឃើញកាលពីថ្ងៃសុក្រ ទី ៥ មិនា កន្លងទៅ។ បើតាមលោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានបញ្ជាក់ឲ្យដឹងថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះគឺជាមេរោគប្រភេទ B.1.525 ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសនីហ្សេរីយ៉ានិងប្រទេសអង់គ្លេសកាលពីអំឡុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ។ សូមរម្លឹកថា មេរោគនៃជំងឺកូវីដ ១៩ ប្រភេទ B.1.525 គឺជាមេរោគបំប្លែងខ្លួនពីកោសិកាមេរោគចាស់ ហើយវាអាចឆ្លងរាតត្បាតលឿននិងបង្កគ្រោះថ្នាល់ដល់ជនរងគ្រោះធ្ងន់ធ្ងរជាងមេរោគជំងឺកូវីដ

    March 7, 2021
  • អន្តរជាតិ

    វៀតណាម៖ យុវជនវៀតណាមម្នាក់បានសម្រេចទៅវះកាត់កែសម្ផស្សចំនួន ៩ ដងដើម្បក្លាយជាមនុស្សថ្មីម្នាក់ទៀត បន្ទាប់ពីគាត់ទទួលរងនូវការសើចចំអកចំពោះរូបសម្រស់របស់គាត់ជាច្រើនដងរាល់ពេលដែលគាត់ទៅសម្ភាសន៍ការងារម្តងៗ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា យុវជនរូបនេះមានឈ្មោះថា Đỗ Quyền  និងមានអាយុ ២៦ ឆ្នាំ ហើយបច្ចុប្បន្នរូបគាត់ជាមនុស្សដ៏មានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គម TikTok និង Instagram ។ លោក Đỗ Quyền  បាននិយាយថា ប្រសិនបើគាត់មិនធ្វើការវះកាត់កែសម្ផស្សនោះទេរូបគាត់ទំនងជាមិនអាចរកការងារល្អបាននោះទេ ដូចនេះហើយទើបគាត់ព្យាយាមសន្សំលុយផ្ទាល់ខ្លួនដើម្បីសម្រេចបំណងនេះឲ្យទាល់តែបាន។ យុវជនរូបនេះបានបន្តថា រូបគាត់បានទៅការវះកាត់កែសម្ផស្សនៅក្នុងគ្លីនីកមួយកន្លែងក្នុងទីក្រុងសៃហ្គន ដោយបានវះកាត់ចង្កា ត្របកភ្នែក បមូរមាត់ ចាក់ថ្នាំផ្លាស់ប្តូរពណ៌ស្បែក ហើយសម្រាប់ការវះកាត់ទាំង

    March 6, 2021