- Pheakdey
- អន្តរជាតិ
ថៃ៖ ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Facebook បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនបានសម្រេចលុបចោលគណនីបណ្តាញសង្គមចំនួន ១៨៥ នៅក្នុងប្រទេសថៃ ដែលជាគណនីក្រុមយោធា និងគណនីដែលមានការជាប់ពាក់ព័ន្ធជាមួយក្រុមយោធាថៃ។ គណណីទាំងអស់នោះរួមមាន Facebook Account ចំនួន ៧៧, Page ចំនួន ៧២, Group ចំនួន ១៨ និង Instagram Account ចំនួន ១៨ ផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ការសម្រេចលុបចោលគណនីទាំងអស់នេះត្រូវបានក្រុមហ៊ុន Facebook បញ្ជាក់ថា ព្រោះតែគណនីទាំងនោះបានបង្ហោះឬចែកចាយនូវឥរិយាបទមិនត្រឹមត្រូវនៅក្នុងបណ្តាញសង្គម។ គួរបញ្ជាក់ជូនថា
March 6, 2021 - អន្តរជាតិ
ថៃ៖ ប៉ូលិសបង្ក្រាបបាតុកម្មម្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ថា រូបគាត់បានឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីគាត់បានទៅធ្វើតេស្តនៅថ្ងៃអង្គារ ទី ២ និងបានដឹងលទ្ធផលវិជ្ជមាននៅថ្ងៃ ពុធ ទី ៣ មិនា កន្លងទៅនេះ។ ប៉ូលិសរូបនេះមានឈ្មោះថា Somyot Nuamcharoen ធ្លាប់មានប្រវត្តិទៅលេងស្រុកកំណើតនៅក្នុងខេត្តសាមុតសាខន កាលពីថ្ងៃទី ១៨ កុម្ភៈ កន្លងទៅ ពោលគឺចំពេលដែលរលកទី ២ នៃជំងឺកូវីដ ១៩ កំពុងរាតត្បាតនៅក្នុងខេត្តមួយនេះផងដែរ។ ប្រភពខាងលើបន្តថា ក្នុងពេលទៅលេងស្រុកកំណើតនោះ លោក Somyot
March 5, 2021 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃជូនចំពោះក្រុមពលករបរទេសមកពីតាមបណ្តាប្រទេសផ្សេងៗ ដែលបានចុះឈ្មោះដោយស្របច្បាប់ជាមួយនឹងក្រសួងការងារនៃប្រទេថៃ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា រហូតមកទល់ពេលនេះគឺក្រសួងការងារនៃប្រទេសថៃកំំពុងតែសិក្សាជាមួយនិងក្រុមប្រឹក្សាសន្តិសុខសង្គមជុំវិញបញ្ហានេះហើយ ខណៈគេជឿថាសេចក្តីសម្រេចយល់ព្រម និងផ្លូវការចុងក្រោយអាចនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ ការពិចារណាអំពីលទ្ធភាពនៃការចាក់វ៉ាក់សាំងជូនក្រុមពលករបរទេសទាំងនេះត្រូវបានធ្វើឡើយដោយការមើលឃើញជាក់ស្តែងថា ពួកគេគឺជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងនិងចម្លងនូវជំងឺកូវីដ ១៩ ខណៈពួកគេក៏ត្រូវធ្វើការងារជាប់ពាក់ព័ន្ធជាមួយក្រុមពលរដ្ឋថៃជាច្រើននាក់ផងដែរនៅឯកន្លែងការងាររបស់ពួកគេ។ ដូចនេះហើយទើបការចាក់វ៉ាក់សាំងជូនក្រុមពលករទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយការរាតត្បាតនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ថៃ។ យោងតាមតួលេខរបស់ក្រសួងការងារថៃបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះក្រុមពលករបរទេសដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃទាំងអស់គឺមានចំនួន ២,៣ លាននាក់ ហើយតាមគម្រោងគឺរដ្ឋាភិបាលថៃបានត្រៀមកញ្ចប់ថវិកាប្រមាណជា ៣ ពាន់លានបាត (ជាង ៩៨ លានដុល្លារអាមេរិក) សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមពលករទាំងនេះ៕ អត្ថបទ៖ ភភ្តី ប្រភព៖ The
March 5, 2021 - អន្តរជាតិ
ថៃ៖ បើទោះជាជំងឺកូវីដ ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសថៃក៏ពិតមែន តែបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ៤ មិនានេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសថៃនឹងមិនលុបចោលកម្មវិធីបុណ្យចូលឆ្នាំប្រពៃណី ឬគេច្រើនហៅថា “បុណ្យសង្គ្រានថៃ” ដែលនឹងចូលមកដល់ក្នុងអំំំឡុងខែមេសាខាងមុខនេះទេ។ ប្រភពខាងលើនេះបានស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា មកចុះផ្សាយថា មូលហេតុដែលរដ្ឋាភិបាលថៃមិនលុបចោលបុណ្យសង្គ្រានឆ្នាំថ្មីនេះគឺដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិថៃឲ្យមានកំណើនឡើងវិញ ក្រោយរងនូវការយាយីយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ ១៩។ យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ក្នុងអំឡុងពេលដើរកំសាន្តក្នុងពិធីសង្គ្រានឆ្នាំថ្មីនោះ ទាំងពលរដ្ឋថៃនិងភ្ញៀវទេសរណ៍អន្តរជាតិទាំងអស់នឹងតម្រូវឲ្យអនុវត្តវិធានការអនាម័យតឹងរឹងបំផុត គឺរក្សាគំលាតសង្គម ពាក់ម៉ាស់ លាងដៃ និងមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាច្រើនពេកនោះទេ ខណៈអាជ្ញាធរនឹងដាក់ចេញនូវវិធានតឹងរឹងតាមស្ថានភាពជាក់ស្តែងជាច្រើនបន្ថែមទៀតផងដែរ។ គួររម្លឹកថា នាពេលកន្លងមកនៅក្នុងពិធីសង្គ្រានឆ្នាំថ្មីនេះមានភ្ញៀវទេសចរណ៍អន្តរជាតិមកពីតាមបណ្តាប្រទេសជាច្រើនបាននាំគ្នាទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយវាក៏បានបង្កើនជាប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ប្រជាជនថៃនិងប្រទេសថៃផងដែរ។
March 4, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា មានករណីភ្នំភ្លើងដ៏ធំមួយនៅប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងនិងបានបង្កឲ្យមានផេះហោះទៅកាន់បរិយាកាសក្នុងកម្ពស់ប្រមាណជា ៥ គីឡូម៉ែត្រ។ ប្រភពខាងលើបានបន្តថា ភ្នំភ្លើងមួយនេះមានឈ្មោះថា Sinabung មានទីតាំងស្ថិតនៅក្នុងខេត្ត North Sumatra និងធ្លាប់បានផ្ទុះម្តងរួចមកហើយកាលពីអំឡុងខែសីហាឆ្នាំមុននេះ។ បើទោះជាធ្លាប់ផ្ទុះម្តងហើយក្តី តែភ្នំភ្លើងដ៏ធំមួយនេះនៅតែផ្ទុះជាថ្មីម្តងទៀតហើយការផ្ទុះលើកនេះគឺជាការផ្ទុះទ្រង់ទ្រាយធំទៀតផង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបានបញ្ជាក់ថា មានជនរងគ្រោះដោយសារការផ្ទុះភ្នំភ្លើងនេះនៅឡើយទេ ព្រោះតែពលរដ្ឋឥណ្ឌូនេស៊ីធ្លាប់បានដឹងពីលទ្ធភាពដែលភ្នំភ្លើងអាចផ្ទុះជាថ្មីម្តងទៀតនិងបានត្រៀមការពារខ្លួនទុកជាមុន។ បើទោះជាយ៉ាងនេះក៏ដោយចុះ អាជ្ញាធរឥណ្ឌូនេស៊ីបានជូនដំណឹងឲ្យពលរដ្ឋត្រូវនៅឆ្ងាយពីតំបន់កើតហេតុយ៉ាងតិច ៣ គីឡូម៉ែត្រដើម្បីចៀស ផុតពីផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលមានភ្នំភ្លើងច្រើនជាងបណ្តាប្រទេសផ្សេងៗទៀត និងបើគិតត្រឹមពេលនេះឥណ្ឌូនេស៊ីកំពុងមានភ្នំភ្លើងប្រហែលជា ១៣០ ទៀតដែលអាចនឹងផ្ទុះក្នុងពេលខាងមុខ៕ អត្ថបទ៖ ភក្តី
March 3, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងសិក្សាអំពីលទ្ធភាពនៃការប្រើប្រាស់លិខិតឆ្លងដែនកូវីដ ១៩ នៅក្នុងពេលអនាគតខាងមុខនេះ។ ប្រភពបានបន្តថា កាលពីថ្ងៃអង្គារ ទី ២ កុម្ភៈម្សិលមិញនេះ លោកនាយរដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានចេញបទបញ្ជារួចរាល់ហើយឲ្យក្រសួងការបរទេសថៃសិក្សាអំពីការទទួលស្គាល់និងប្រើប្រាស់ជាផ្លូវការនូវលិខិតឆ្លងដែនកូវីដ ១៩ សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរចេញចូលក្នុងបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ សូមបញ្ជាក់ថា លិខិតឆ្លងដែនកូវីដ ១៩ គឺជាលិខិតបញ្ជាក់ថាពលរដ្ឋណាម្នាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់ហើយ ដូចនេះពួកគេអាចធ្វើដំណើរទៅក្រៅប្រទេសបានដោយគ្មានការបារម្ភអំពីការចម្លងជំងឺកូវីដ ១៩ នោះទេ។ តាមគម្រោងប្រទេសសំខាន់ៗមួយចំនួនដែលថៃចង់ឲ្យមានកិច្ចសហប្រតិបត្តិការណ៍ប្រើប្រាស់លិខិតឆ្លងដែនកូវីដ ១៩ ជាមួយគ្នានោះមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប។ យ៉ាណាក្តី
March 3, 2021 - អន្តរជាតិ
ថៃ៖ ទារកដែលទើបនឹងមានអាយុត្រឹមតែ ១ ឆ្នាំម្នាក់ត្រូវទទួលរងនូវការពិន័យជាប្រាក់ចំនួន ១០០ រីងហ្គីង (២៤,៧០ ដុល្លារអាមេរិក) បន្ទាប់ពីគេបានមើលឃើញថា ទារករូបនោះមិនបានពាក់ម៉ាស់នោះទេក្នុងពេលជិះជណ្ដើរយោងនៅក្នុងអគារអាផាតមិនមួយកន្លែង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអាផាតមិនមួយកន្លែងក្នុងរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី ខណៈដែលការផាកពិន័យនេះគឺជាចំណាត់ការរបស់ប្រធានគ្រប់គ្រងអាផាតមិនផ្ទាល់តែម្តង តែវាមិនមែនជាវិធានការរបស់អាជ្ញាធរម៉ាឡេស៊ីនោះទេ។ គួរម្លឹកជូនថា នាពេលកន្លងអាជ្ញាធរម៉ាឡេស៊ីធ្លាប់ដាក់ចេញនូវបទបញ្ជាថា ពលរដ្ឋដែលមានអាយុលើសពី ២ ឆ្នាំឡើងទៅត្រូវតែពាក់ម៉ាស់នៅទីសាធារណៈ បើមិនដូចនោះទេពួកគេនឹងត្រូវរងនូវការពិន័យជាប្រាក់ ដែលយោងទៅតាមបទបញ្ជានេះគឺក្មេងដែលមានអាយុត្រឹម ២ ឆ្នាំ ឬតិចជាង ២ ឆ្នាំ នឹងមិនត្រូវទទួលរងនូវការផាកពិន័យឡើយ។ យោងទៅតាមបទបញ្ជានេះហើយទើបចំណាត់ការរបស់ប្រធានគ្រប់គ្រងអាផាតមិនខាងលើនេះត្រូវទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីដោយពួកគេបានសង្កត់ធ្ងន់ថា
March 3, 2021 - អន្តរជាតិ
ហ្វីលីពីន៖ នៅព្រឹកថ្ងៃអង្គារ ទី ២ កុម្ភៈ កន្លងទៅនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនបានរាយការណ៍ថា ហ្វីលីពីនបានរកឃើញមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួននៅតំបន់អាហ្វ្រិកខាងត្បូងជាលើកដំបូងលើទឹកដីខ្លួនហើយ តាមរយៈការរកឃើញលទ្ធផលវិជ្ជមានចំពោះអ្នកជំងឺចំនួន ៦ ករណី។ អ្នកជំងឺកូវីដ ១៩ ទាំង ៦ ករណីនោះមាន ៣ ករណីគឺជាការចម្លងនៅក្នុងសហគមន៍ ២ ករណីគឺជាការនាំចូលពីបរទេសតាមរយៈអ្នកដំណើរជនជាតិហ្វីលីពីន និង ១ ករណីផ្សេងទៀតនៅមិនទាន់រកឃើញប្រភពច្បាស់លាស់នៅទេរហូតមកទល់នឹងពេលនេះ។ បើយោងតាមសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការរកឃើញករណីជំងឺកូវីដ ១៩ បំប្លែងខ្លួននេះក៏បានបង្កើតការព្រួយបារម្ភចំពោះអាជ្ញាធរសុខាភិបាលហ្វីលីពីនផងដែរ ដោយគេបារម្ភថាវ៉ាក់សាំងការពារជំងឺកូវីដ
March 3, 2021 - អន្តរជាតិ
ថៃ៖ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ប៉ូលិសជំនាញថៃរឹបអូសបានគ្រឿងញៀនជិត ១ ពាន់គីឡូក្រាម ដែលជនខិលខូចបានមានបំណងរត់ពន្ធពីប្រទេសឡាវចូលមកកាន់ប្រទេសថៃតាមច្រកទន្លេមេគង្គ។ ប្រភពខាងលើបាបន្តថា ប្រតិបត្តិការណ៍បង្ក្រាបករណីរត់ពន្ធគ្រឿងញៀននេះបានធ្វើឡើងនៅម៉ោង ៤ ទៀបភ្លឺ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ ដោយ ជនខិលខូចបានប្រើប្រាស់កាណូតដឹកទំនិញធំមួយសម្រាប់ធ្វើជាមធ្យោបាយក្នុងការដឹកជញ្ជូនគ្រឿងញៀន។ តាមការស៊ើបអង្កេតគឺកាណូតមួយគ្រឿងនេះបានបើកចេញពីតំបន់ភាគខាងជើងប្រទេសឡាវនិងមានបំណងចង់ចូលក្នុងទឹកដីថៃតាមរយៈខេត្ត Surat Thani ដែលជាតំបន់ព្រំដែនប្រទេសឡាវនិងប្រទេសថៃ។ អាជ្ញាធរថៃបានឲ្យដឹងថា មុនពេលប៉ូលិសចូលទៅត្រួតពិនិត្យនៅលើកាណូតក្រុមជនខិលខូចបានលោតចេញពីកាណូតនិងបានបន្តឡើងជិះទូកតូចៗគេចខ្លួនបាត់ដោយបានបន្សល់ទុកគ្រឿងញៀនចំនួន ២៣ បាវនៅលើកាណូតនោះ។ នៅក្នុងបាវនីមួយៗមានផ្ទុកនូវកញ្ឆាក្រៀមជាច្រើនប្រភេទនិងមានទម្ងន់សរុបចំនួន ៩២០ គីឡូក្រាម។ អាជ្ញាធរថៃក៏បានបញ្ជាក់ផងដែរថា នេះគឺជាករណីរត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំមួយ ហើយពេលនេះប៉ូលិសជំនាញថៃកំពុងបន្តការស៊ើបអង្កេតដើម្បីឈានទៅឃាត់ខ្លួនមេក្លោងធំដែលនៅពីក្រោយករណីនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
March 2, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ រថយន្តក្រុងដឹកអ្នកជំងឺកូវីដ ១៩ មួយគ្រឿងបានរេចង្កូតបើកទៅបុកបង្គោលដែកតាមផ្លូវសាធារណៈពេញមួយទំហឹងនិងបង្កឲ្យមានមនុស្សជាច្រើននាក់ត្រូវរងរបួស។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរផ្សារទំនើបមួយកន្លែងក្នុងរដ្ឋ Perak នៃប្រទេសម៉ាឡេស៊ី ខណៈនៅក្នុងរថយន្តនោះមានផ្ទុកអ្នកជំងឺកូវីដ ១៩ ចំនួន ១២ នាក់។ ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់បានកើតឡើងដោយសារអ្នកបើកបររថយន្តបាត់បង់ការគ្រប់គ្រងស្មារតីមួយភាំងព្រោះតែគាត់អស់កម្លាំងពេក ខណៈហេតុការណ៍នេះមិនបានពាក់ព័ន្ធជាមួយនឹងភាគីបង្កណាមួយនោះទេ។ ភ្លាមៗក្រោយកើតហេតុមានមនុស្សជាច្រើនបានព្យាយាមទៅជួយជនរងគ្រោះព្រោះមិនដឹងថាពួកគេជាអ្នកជំងឺកូវីដ ១៩ តែបន្ទាប់ពីមានការបញ្ជាក់ថា ជនរងគ្រោះសុទ្ធតែជាអ្នកជំងឺកូវីដ ១៩ ទើបសាធារណៈជនទុកភារកិច្ចជួយសង្គ្រោះនេះឲ្យទៅខាងអាជ្ញាធរសុខាភិបាលតែម្តង។ បើតាមការបញ្ជាក់របស់អាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់បានបង្កឲ្យអ្នកបើកបររថយន្តម្នាក់និងអ្នកជំងឺកូវីដ ១៩ ចំនួន ៦ នាក់ត្រូវរងរបួស តែគ្មានករណីអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕ អត្ថបទ៖ ភក្តី
March 2, 2021









