- កូវីដ-១៩កូវីដ-១៩ April 20, 2021 lyda
ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ មានករណីឆ្លងជំងឺ COVID-19 ថ្មីជាង ៥.២ លានករណី ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក ដែលវាគឺជាការកើនឡើងប្រចាំសប្តាហ៍ដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក។ លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា វាគឺជាសប្តាហ៍ទី៨ហើយ ដែលពិភពលោកមានការកើនឡើងនូវករណីថ្មីច្រើនជាងមុន ហើយលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះប្រការនេះវានឹងធ្វើឱ្យមានការកើនឡើងនូវករណីស្លាប់បន្ថែមទៀត។ លោកថា ដំបូងឡើយពិភពភពលោកប្រើពេល ៩ខែ ទើបមានការស្លាប់ឡើងដល់ ១លាននាក់, ក្រោយមក ៤ខែ មានការស្លាប់សរុប ២លាននាក់ និងចុងក្រោយត្រឹមតែ ៣ខែ មានការស្លាប់សរុប ៣លាននាក់។ លោក
- អន្តរជាតិអន្តរជាតិ April 20, 2021 Pheakdey
ថៃ៖ ដើម្បីឆ្លើយតបនឹងបញ្ហាខ្វះគ្រែពេទ្យសម្រាប់ទុកព្យាបាលអ្នកជំងឺកូវីដ ១៩ នោះ អាជ្ញាធរសុខាភិបាលថៃគ្រោះនឹងដាក់ចេញនូវគោលការណ៍ថ្មីមួយដោយតម្រូវឲ្យអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលត្រូវធ្វើចត្តាឡីស័កនិងទទួលការព្យាបាលនៅក្នុងផ្ទះដោយខ្លួនឯង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា នៅក្នុងគម្រោងដែលអាជ្ញាធរថៃបានពិភាក្សាកាលពីម្សិលមិញនេះ គេក៏ចង់ទុកឲ្យអ្នកជំងឺកូវីដ ១៩ ដែលគ្មានសញ្ញានឹងអាចជួយសង្គ្រោះជីវិតបានឲ្យបន្តសម្រាកព្យាបាលនៅក្នុងផ្ទះខ្លួនឯងផងដែរ តែបញ្ហានេះគឺជាបញ្ហាដ៏រសើបបំផុតដែលត្រូវទាមទាឲ្យមានការវិនិច្ឆ័យខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ហើយបើគោលការណ៍នេះត្រូវបានអនុវត្តមែនក៏ត្រូវភ្ជាប់នូវលក្ខខណ្ឌមួយចំនួនបន្ថែមទៀតផងដែរ។ តាមរយៈវិធានការខាងលើនេះអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលម្នាក់អាចនឹងត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះខ្លួនឯងរហូតដល់ ១ ខែពេញដោយរាប់ចាប់ពីពេលបានឆ្លងជំងឺរហូតដល់ក្រោយព្យាបាលរួចក៏ត្រូវបន្តធ្វើចត្តាឡីស័ក ១៤ ថ្ងៃបន្ថែមទៀតផងដែរ។ គួររម្លឹកថា ថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ក្នុងចំនួនលើសពី ១ ពាន់នាក់រយៈពេល ៦ ថ្ងៃជាប់គ្នាមកហើយ ដែលវាគឺជាតួលេខអ្នកឆ្លងដ៏ច្រើនបំផុតសម្រាប់ថៃ ខណៈអាជ្ញាធរសុខាភិបាលថៃបានព្យាករណ៍ថា ថៃនឹងត្រូវការគ្រែពេទ្យចំនួន
- ព័ត៌មានជាតិព័ត៌មានជាតិ April 20, 2021 Khmernote Media
ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថា យ៉ាងហោចណាស់ មានអាជីវករ លក់ដូរបន្លែផ្លែឈើ និងត្រីសាច់ប្រមាណ៣៩៨នាក់លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ខណៈដែល ក្រុមគ្រូពេទ្យរកឃើញ អ្នកឡើងកំដៅ លើសពី៣៧អង្សាសេ ចំនួន១១នាក់។ ក្នុងឱកាសដឹកនាំក្រុមការងារពាក់ពន្ធ័ និងក្រុមគ្រូពេទ្យ ចុះប្រមូលយកបងប្អូនអាជីវករ ៣៩៨នាក់ យកសំណាកធ្វើតេស្តរកមេរោគកូវិដ១៩ នៅល្ងាចថ្ងៃទី១៩មេសានេះ ឯកឧត្ដម អភិបាលខេត្តបានបញ្ចាក់ថា៖ ការធ្វើតេស្តន៍ នេះប្រើប្រាស់ឧបករណ៍យកសំណាក Rappid Test លទ្ធផល វិជ្ជមាន ឬអវិជ្ជមាន នឹងបង្ហាញភ្លាមៗក្នុងអំឡុង១០-១៥នាទី ក្រោយពីធ្វើតេស្ត ហើយសម្រាប់អ្នកដែលមានលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងផ្តល់ជូនលិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម
- ព័ត៌មានជាតិព័ត៌មានជាតិ April 20, 2021 srey nuch
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចចិត្តទាំងបង្ខំ ចេញលិខិតទាំងយប់ បិទជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុង ចំនួន១៤ថ្ងៃ ដោយពិនិត្យឃេីញវិជ្ជមានកូវីដ-១៩ ចំពោះអាជីវករនៅទីតាំងផ្សារពោធិ៍ចិនតុងក្នុងសង្កាត់កាកាបទី១ ដោយរដ្ឋបាលខណ្ឌសូមធ្វើការផ្អាក រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យ នាទីថ្ងៃទី២០ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់់ជំងឺឆ្លងកូវីដ-១៩ ទៅដល់បងប្អូនអាជីរករ អតិថិជន ក៏ដូចជា ប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីផ្សារខាងលើ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ឆ្លៀតឱកាសនេះសូមអំពាវនាវដល់បងប្អូនអាជីវកនៅផ្សារពោធិ៍ចិនតុង សូមមកយកសំណាកនាព្រឹកស្អែកនៅទីតាំងសាលាបឋមសិក្សាសុភមង្គល ដោយឡែកអាជីវករនៅផ្សារសិនជូរីដែលមិនទាន់យកសំណាក ក៏សូមអញ្ជេីញមកយកសំណាកនៅទីតាំងនេះដែរ។ សូមអរគុណ! ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- ព័ត៌មានជាតិព័ត៌មានជាតិ April 20, 2021 Khmernote Media
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នកសាព័ត៌មាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូ បានសម្រេចហើយ ម្ចាស់ចេញមកទាន់ស្រែកឆោឡោ ដេញចាប់បានម្នាក់ រត់គេចបាត់ម្នាក់ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅតាមផ្លូវ១០៥កា ភូមិក្បាលរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ មុំ សុជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន គេហទំព័រ កវីភ្នំដែក ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ បក្ខពួកម្នាក់ទៀតឈ្មោះ អាដូច
- កូវីដ-១៩កូវីដ-១៩ April 19, 2021 Khmernote Media
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ នៅតាមរោងចក្រ កម្មករ-កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន ១,០២៣នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល
- កូវីដ-១៩កូវីដ-១៩ April 19, 2021 Khmernote Media
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ១៩ នៅផ្សារដើមគ អ្នកពាក់ព័ន្ធ សរុបចំនួន ២១៣ នាក់ ត្រូវបានរកឃើញ វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19) គិតត្រឹមថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៥ និង១៣នាទី។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ៖ 📌 វិទ្យាល័យបាក់ទូក
- PRPR April 19, 2021 Khmernote Media
វីងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល យ៉ាងទូលំទូលាយរបស់ខ្លួន។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរសព្ទចល័តឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា។ អាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារវីងបានមានប្រសាសន៍ថា៖ ”នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់យើង ក្នុងការផ្តល់លទ្ធភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីជួយដល់កំណើនសេដ្ឋកិច្ច។ ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងចំណេះដឹងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារវីង ភ្នាក់ងារវីង និងដៃគូរបស់យើងទាំងអស់ ប្រឹងប្រែងរួមគ្នាដើម្បីផ្សារភ្ជាប់គម្លាត តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុដល់ប្រជាជនមិនស្ថិតក្នុងបណ្តាញធនាគារ។” ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារវីងអាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលបា្រក់បញ្ញើពីសាធារណៈជនជាដើម។