- អន្តរជាតិអន្តរជាតិ July 2, 2022 Bee Food
កាលពីថ្ងៃទី 1 ខែកក្កដា សារព័ត៌មាន France24 បានរាយការណ៍ថា លោក Hans Kluke នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុបបានប្រមើលមើលស្ថានភាពជំងឺរាតត្បាតនៃ COVID-19 នៅអឺរ៉ុបថា វានឹងត្រឡប់មកវិញ ដោយនឹងរកឃើញករណីអ្នកឆ្លង Covid-19 កើនឡើងក្នុងអំឡុងពេលរដូវក្តៅ (ខែកក្កដាដល់ខែកញ្ញា) នៅអឺរ៉ុបក្នុងឆ្នាំនេះ ខណៈដែលឥឡូវនេះករណីថ្មីនៃ Covid-19 ត្រូវបានរកឃើញនៅអឺរ៉ុបបានកើនឡើងបីដងធៀបនឹងចុងខែឧសភា។ នាយកអង្គការសុខភាពពិភពលោកប្រចាំអឺរ៉ុប ប្រាប់អ្នកយកព័ត៌មាន AFP យ៉ាងដូច្នេះថា៖ “ខណៈពេលដែលប្រទេសផ្សេងគ្នា នៅទូទាំងទ្វីបអឺរ៉ុប បានលុបចោលវិធានការខាងផ្នែកសង្គមផ្សេងៗ ដែលពីមុនបានរឹតបន្តឹងការគ្រប់គ្រង ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 ដូច្នេះហើយទើបបង្កឱ្យជំងឺ
- កូវីដ-១៩កូវីដ-១៩ July 2, 2022 srey nuch
នៅថ្ងៃទី02 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 08នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 08នាក់( 2ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដូចគ្នា និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,290 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
- អន្តរជាតិអន្តរជាតិ July 2, 2022 lyda
យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ការវាយប្រហារដោយមីស៊ីលនៅតំបន់កំពង់ផែ Odesa ភាគខាងត្បូងអ៊ុយក្រែន បានសម្លាប់មនុស្សចំនួន ២១ នាក់ និង ៣៩ នាក់ ផ្សេងទៀតរងរបួស។ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន (State Emergency Service ) បាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃសុក្រ នៅក្នុងទីប្រជុំជន Serhiivka ដោយមីស៊ីលបានហោះសំដៅផ្ទះល្វែងមួយ ដែលមានកម្ពស់ ៩ជាន់។ ខ្លួនក៏បានបញ្ចេញវីដេអូនៃអគារដែលត្រូវបានបំផ្លាញ និងក្រុមសង្គ្រោះ ដែលចូលទៅរុករកជនរងគ្រោះនៅក្នុងអគារ។ ក្នុងពេលជាមួយគ្នានោះ មីស៊ីលមួយគ្រាប់ទៀតបានហោះចូលទៅក្នុងកន្លែងបោះជំរុំ ដោយអាជ្ញាធរអ៊ុយក្រែនបាននិយាយថា យន្តហោះរុស្ស៊ីបានបាញ់មីស៊ីលចេញពីទិសដៅទៅសមុទ្រខ្មៅ។ អ្នកស្រុកម្នាក់និយាយថា គាត់រស់នៅក្បែរនោះ ហើយឮសំឡេងផ្ទុះ។
- អន្តរជាតិអន្តរជាតិ July 2, 2022 Pheakdey
អឺរ៉ុប៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ ទី១ ខែកក្កដា ម្សិលមិញនេះបានចេញមកធ្វើការអំពាវនាវឲ្យមាន “វិធានការបន្ទាន់មួយ ” ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុប។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក Hans Henri Kluge ដែលមានតួនាទីជានាយកតំបន់នៃអង្គការសុខភាពពិភពលោកសម្រាប់នៅតំបន់អឺរ៉ុប។ បើតាមលោក Hans Henri Kluge បានបញ្ជាក់ថា ការទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្រោយករណីរាតត្បាតជំងឺ អុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុបមានការកើនឡើងរហូតដល់ ៣ដង សម្រាប់នៅក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ នាយកតំបន់អឺរ៉ុបរូបនេះបានបន្តថា គិតត្រឹមពេលនេះករណីឆ្លងជំងឺអុតស្វា Monkeypox ចំនួន ៩%នៃករណីឆ្លងសរុបនៅទូទាំងពិភពលោក
- សិល្បៈសិល្បៈ July 2, 2022 srey nuch
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាកំប្លែងដ៏ល្បី សម្បូរដោយវោហារ ផ្ដោះផ្ដង កំប្លែងស្ងួត គឺលោក ពែក មី ពេលនេះលោក ពែក មី បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីស៊ីធីអិនហើយ ដែលលោក បានឈរជើងជាមួយនឹងស៊ីធីអិន អស់ជាច្រើនឆ្នាំ ដោយអមជាមួយក្រដាសលាឈប់មួយច្បាប់កាលពីព្រឹកមិញនេះ។ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ពែក មី បានរៀបរាប់យ៉ាងដូច្នេះថា៖ “លាហើយ ទីកន្លែងកំណើតសិល្បៈ របស់ខ្ញុំ CTNធ្វើអោយខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ខ្ញុំឈប់ពីស៊ីធីអិន តែខ្ញុំមិនឈប់ពីអាជីពសិល្បៈខ្ញុំទេ ខ្ញុំនៅតែសម្តែងតាមកម្មវិធីផ្សេងៗដដែល”។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២
- អន្តរជាតិអន្តរជាតិ July 2, 2022 Pheakdey
ថៃ៖ វិចិត្រករជនជាតិថៃម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនិងបណ្តាញសារព័ត៌មាន បន្ទាប់ពីរូបគាត់បានគូររូបទេសភាពស្អាតៗជាច្រើនផ្ទាំងយកទៅដាក់តាំងនៅលើដងផ្លូវដែលមានរន្ធខូងជាច្រើនកន្លែង។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា វិចិត្រកររូបនេះមានឈ្មោះថា Kwanyuen Ketnoo ហើយផ្លូវដែលរូបគាត់បានយករូបគំនូរទេសភាពទៅដាក់តាំងនោះគឺជាផ្លូវដីមានឈ្មោះថា Wang Pherm-Dong ស្ថិតនៅក្នុងក្រុង Khon Kaen ភាគខាងជើងនៃប្រទេសថៃ។ លោក Kwanyuen Ketnoo បានបញ្ជាក់ថា ការសម្រេចដាក់តាំងរូបគំនូរទេសភាពស្អាតនៅចំណុចផ្លូវដែលមានរន្ធខូងនេះគឺដើម្បីទាញការចាប់អារម្មណ៍ពីអាជ្ញាធរឲ្យបានដឹងថាផ្លូវបានរងនូវការខូចខាតយ៉ាងខ្លាំងហើយ និងត្រូវតែធ្វើការជួលជុលជាបន្ទាន់ផងដែរ។ វិចិត្រកររូបនេះបានបន្តថា នាពេលកន្លងមករន្ធខូងនៅលើដងផ្លូវបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី រហូតមានអ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិតទៀតផង ខណៈផ្លូវមួយខ្សែនេះជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់និងសម្រាប់កូនសិស្សរាប់រយនាក់ធ្វើដំណើរទៅសាលារៀន។ លោក Kwanyuen Ketnoo បានបង្ហាញក្តីសង្ឃឹមថា អាជ្ញាធរនឹងធ្វើការជួសជុលផ្លូវមួយខ្សែឲ្យបានឆាប់រហ័ស បន្ទាប់ពីបានប្រទះឃើញសកម្មភាពដាក់តាំងរូបគំនូររបស់គាត់នេះ។ លោកអ្នកអាចទស្សនារូបគំនូរស្អាតៗរបស់វិចិត្រករ
- ព័ត៌មានជាតិព័ត៌មានជាតិ July 2, 2022 srey nuch
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ១២និង០០នាទី នគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម2A-0087។ អ្នកបើកបរឈ្មោះ
- ព័ត៌មានជាតិសមត្ថកិច្ច ចុះបង្ក្រាបសិស្សសាលានាំគ្នាជក់បារីអេឡិចត្រូនិច (Vaps) ឃាត់ខ្លួនបាន ៩នាក់ យកមកធ្វើការអប់រំព័ត៌មានជាតិ July 2, 2022 srey nuch
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក្រោយពីទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍ស្រុកភ្នំក្រវាញ បានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច បានចុះបង្ក្រាប សិស្សសាលានាំគ្នាជក់បារីអេឡិចត្រូនិច(វេប)ចំនួន០២ និង ទឹកវេប ០១ដប នៅចំណុច កញ្ចុះមាត់ស្ទឹង ភូមិព្រៃខ្លុង ឃុំរកាត និងកញ្ចុះមាត់ស្ទឹងភូមិព្រែក៣ ឃុំសំរោង។ កម្លាំងប៉ុស្តិ៍នគរបាល បានឃាត់ខ្លួនចំនួន ០៩នាក់ ស្រី