ព័ត៌មានចុងក្រោយ
  • ជូនដំណឹង! រកឃើញធនាគារ២ទីតាំង ដែលបុគ្គលិកនៅទីនោះមានជំងឺកូវីដ-១៩, អ្នកធ្លាប់បានទៅទីនោះ សូមតាមដានសុខភាព ព័ត៌មានជាតិ
    ព័ត៌មានជាតិ
    ព័ត៌មានជាតិ June 19, 2021 srey nuch

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅធនាគារ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេសខាងផ្នែកឥណទាន​ និងផ្នែកបំរើអតិថិជនដែលមានទីតាំងដូចខាងក្រោម៖ -ទីតាំងនៅធនាគារ កម្ពុជាពាណិជ្ជ (Cambodian Commercial Bank) ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមុនីវង្ស កែងផ្លូវ ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកឥណទាន នៅទីតាំងខាងលើនេះ។ -ទីតាំងនៅធនាគារ

  • សហរដ្ឋអាមេរិកចាយលុយជាង ៣ ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍ និងផលិតថ្នាំគ្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩ អន្តរជាតិ
    អន្តរជាតិ
    អន្តរជាតិ June 19, 2021 lyda

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងវិនិយោគទឹកប្រាក់ជាង ៣ ពាន់លានដុល្លារអាមេរិក ដើម្បីពន្លឿនការអភិវឌ្ឍ និងផលិតថ្នាំគ្រាប់ប្រឆាំងនឹងជំងឺ COVID-19 ។ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាល និងសេវាប្រជាជន (HHS) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ផែនការនេះមានឈ្មោះថា «កម្មវិធីឱសថប្រឆាំងនឹងរោគរាតត្បាត» ដែលនឹងឆ្លើយតបទៅនឹងបញ្ហាជំងឺ COVID-19 និងបង្កើនជម្រើសក្នុងការព្យាបាលជំងឺ ក៏ដូចជាការបង្ការមិនឱ្យឈឺធ្ងន់ធ្ងរ និងអាចរក្សាជីវិតរបស់ពលរដ្ឋដទៃទៀត។ ក្រសួងសុខាភិបាលនិយាយថា វាក៏នឹងបង្កើតវេទិកាប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍថ្នាំសម្រាប់មេរោគ ដែលមានសក្តានុពលក្លាយជារោគរាតត្បាតដទៃទៀតផងដែរ។ កញ្ចប់គម្រោងនេះផ្តល់ថវិកាជាង ៣០០ លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវ និងការគាំទ្រដល់មន្ទីរពិសោធន៍, ទឹកប្រាក់ជិត

  • ការសិក្សារបស់ជប៉ុនបានបង្ហាញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពជាមួយជំងឺកូវីដ១៩ បំប្លែងខ្លួនមកពីប្រេស៊ីល ឬហៅថាវ៉ារ្យ៉ង់ហ្គាម៉ា អន្តរជាតិ
    អន្តរជាតិ
    អន្តរជាតិ June 19, 2021 lyda

    យោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវជប៉ុន ដែលដឹកនាំដោយលោក Kawaoka Yoshihiro សាស្រ្តាចារ្យស្រាវជ្រាវផ្នែកមេរោគ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យតូក្យូ បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer អាចទប់ស្កាត់ជំងឺ COVID-19 បំប្លែងខ្លួនមកពីប្រទេសប្រេស៊ីល ឬហៅថាវ៉ារ្យ៉ង់ហ្គាម៉ា (Gamma) ហើយការរកឃើញនេះក៏ត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Proceedings of the National Academy of Sciences របស់អាមេរិកផងដែរ។ ក្រុមអ្នកស្រាវជ្រាវបានដាក់ឱ្យសត្វកណ្ដុរដែលបានទទួលវ៉ាក់សាំង Pfizer ប៉ះពាល់ទៅនឹងជំងឺ COVID-19 ប្រភេទហ្គាម៉ា ហើយពួកគេបានរកឃើញថា សត្វកណ្ដុរដែលមានប្រវត្តិធ្លាប់ឆ្លងជំងឺ COVID-19 (វីរុសដើម) មានដានជំងឺប្រភេទនេះនៅលើច្រមុះរបស់ពួកវានៅ ៣

  • Hyundai បង្ហាញវត្តមានត្រកូលរថយន្តTucson ម៉ូដែលថ្មី២០២២ជាផ្លូវការក្នុងទីផ្សារកម្ពុជា PR
    PR
    PR June 19, 2021 Liny Chan

    នាថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២១ នេះក្រុមហ៊ុន Hyundai Camko Motor Company បានធ្វើការបង្ហាញ ជាផ្លូវការរបស់ all-new Tucson នៅទីផ្សារកម្ពុជា ជាមួយនឹងការរចនាចង្កៀងខាងមុខយ៉ាងថ្មីស្រឡាងរបស់ Hyundai ដែលមានឈ្មោះថា Parametric Hidden Lights និងកន្លែងអង្គុយដែលផ្ដល់ជូនលោកអ្នកនូវបទពិសោធន៍នៃបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដែលបង្ហាញពីលក្ខណៈសម្បត្តិថ្មី សក្តិសមនឹងភាពអង់អាចរបស់ Tucson។ ការសម្ភោធជាផ្លូវការរបស់ The all-new Tucson នៅកម្ពុជានឹងធ្វើការផ្សាយផ្ទាល់លក្ខណៈ Digital ក្នុង ប្រព័ន្ធបណ្ដាញសង្គមរបស់ Hyundai

  • WHO អះអាងថា កូវីដ១៩ បម្លែងថ្មីប្រភេទ Delta នឹងរាតត្បាតពេញពិភពលោក អន្តរជាតិ
    អន្តរជាតិ
    អន្តរជាតិ June 19, 2021 Pheakdey

    លោកស្រី Soumya Swaminathan ដែលជាប្រធានផ្នែកវិទ្យាសាស្ត្រប្រចាំនៅក្នុងអង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីថ្ងៃសុក្រទី ១៨ មិថុនា ម្សិលមិញនេះថា មេរោគកូវីដ ១៩ បម្លែងខ្លួនថ្មីនៅក្នុងប្រទេសឥណ្ឌាដែលត្រូវបានគេហៅថា Delta នឹងក្លាយជាមេរោគក៏កាចសាហាវមួយដែលអាចរាតត្បាតពេញពិភពលោក ឬអាចនិយាយដោយងាយថា មេរោគ Delta​ អាចនឹងជះឥទ្ធិពលខ្លាំងលើពិភពលោកទាំងមូលតែម្តង។ ទន្ទឹមនឹងការលើកឡើងដូចខាងលើនេះអ្នកជំនាញជនជាតិអង់គ្លេសរូបនេះ ក៏បាននិយាយសុំទោសទៅកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំងមួយចំនួន ដែលបានដាក់សំណើរសុំការទទួលស្គាល់ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ពួកគេមកកាន់អង្គការសុខភាពពិភពលោកតែត្រូវបានបដិសេធ ក៏ព្រោះតែវ៉ាក់សាំងរបស់ពួកគេនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងមេរោគកូវីដ ១៩ បម្លែងខ្លួនថ្មីនេះទេ។ គួរម្លឹកជូនថា នាពេលកន្លងមកមានក្រុមហ៊ុនឯកជនមួយរបស់ប្រទេសអាឡឺម៉ង់ធ្លាប់បានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្នមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគកូវីដ ១៩ Delta បានត្រឹម ៤៧ %ប៉ុណ្ណោះ។ យ៉ាងណាក្តី ការលើកឡើងចំពោះកម្រិតនៃប្រសិទ្ធភាពវ៉ាក់សាំងនេះនៅមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោកនៅឡើយទេ

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន៤៧នាក់ ខណៈជាសះស្បើយចំនួន ៧២នាក់ ព័ត៌មានជាតិ
    ព័ត៌មានជាតិ
    ព័ត៌មានជាតិ June 19, 2021 srey nuch

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រដ្ឋបាលខេត្តសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនជ្រាបថា​នៅថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩​ ចំនួន ៧២នាក់ និងយោងទៅតាមលទ្ធផលតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ (NIPH) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ៤៧នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

  • ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៤៧១នាក់បន្ថែមទៀត និងអ្នកជាសះស្បើយថ្មី ៩២៨នាក់ កូវីដ-១៩
    កូវីដ-១៩
    កូវីដ-១៩ June 19, 2021 Khmernote Media

    នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៧១នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៩២៨នាក់ និងមានអ្នកបាត់បង់ជីវិត២០នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤២,០៥២នាក់, ករណីជាសះស្បើយសរុប ៣៦,៨៦៨នាក់ និងស្លាប់សរុប ៤១៤នាក់៕

  • សែលកាត ផ្តល់ជូននូវអាហារូបករណ៍ដើម្បីជួយគាំទ្រដល់អ្នកអភិវឌ្ឍន៍កម្មវិធីជំនាន់ថ្មីនៅកម្ពុជា PR
    PR
    PR June 19, 2021 Liny Chan

    នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលនៅកម្ពុជា សែលកាតបានសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដ។ តាមរយៈកិច្ចសហការជាដៃគូរយៈពេលមួយឆ្នាំនេះ សែលកាតនឹងជួយឧបត្ថម្ភដល់សិស្សនិស្សិតឱ្យបានចូលសិក្សាផ្នែកអភិវឌ្ឍន៍សូហ្វវែរនិងកម្មវិធី នៅក្នុងវគ្គ Full Stack Developer Bootcamp ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយផ្ទាល់ពីការិយាល័យកណ្តាលរបស់ SabaiCode នៅឯ Silicon Valley។ Bootcamp គឺជាកម្មវិធីសិក្សារយៈពេល ១២ខែ ដែលនឹងជួយផ្លាស់ប្តូរសិស្សនិស្សិតវ័យក្មេងដែលមិនមានបទពិសោធន៍ក្នុងការសរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារប្រកបដោយសមត្ថភាពពេញលេញ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា